Logo

តុកកែ​ហោះ​ទើបបាន​រកឃើញ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ


ដោយ ៖ កាសែត រស្មីកម្ពុជា

January 28, 2018

(​មណ្ឌលគិរី)៖ ក្រុម​ឧ​ទ្យា​នុ​រក្ស​ការពារ​តំបន់​ឧទ្យាន​ជាតិ​វីរ​:​ជ័យ នៃ​ក្រសួងបរិស្ថាន ទើបបាន​រក​​ឃើញ​តុកកែ​ម្យ៉ាង ដែល​ប្រជាពលរដ្ឋ​និង​អ្នកសិក្សា​ស្រាវជ្រាវ​មួយចំនួន​ឲ្យ​ឈ្មោះថា “​តុកកែ​​ហោះ​” ឬ​ឈ្មោះ​បច្ចេកទេស​ថា ”Ptychozoon trinotaterra” មាននៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​​កាលពីពេល​ថ្មីៗ​នេះ ។

​“​តុកកែ​ហោះ​” គឺជា​ប្រភេទ​សត្វ​កម្រ​មួយ​នៅលើ​ពិភពលោក ។ នេះ​បើតាម​គេហទំព័រ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ។​

​តុកកែ​ហោះ មាន​ទំហំ​ប្រមាណ​៣០​សង់ទីម៉ែត្រ និង​មាន​រូបរាង​ក្រ​ឡេ​ក្រឡា ។ ​

​ប្រភព​ដដែល​បញ្ជាក់ថា​កម្ពុជា​គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សត្វ​កម្រ​ជាច្រើន​ប្រភេទ ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​គ្រប់ភាគី ពាក់ ព័ន្ធ​ចូលរួម​ក្នុងការ​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ជា​និរន្ត ៕​​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime