Logo

ទីតាំង​ច្រៀង​រាំ​អាសអាភាស​របស់​ជនបរទេស​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​បង្ក្រាប​


ដោយ ៖ កាសែត រស្មីកម្ពុជា

January 28, 2018

(​សៀមរាប)៖ទីតាំង​ច្រៀង​រាំ​អាសអាភាស​របស់​ជនបរទេស​មួយកន្លែង​ស្ថិតនៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ត្រូវបាន​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​២៥ ខែមករា ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ជនបរទេស​ជាង​៧០​នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​នេះ។​

​លោក​វរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា​ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ​នេះ​សមត្ថកិច្ច​បាន​ប្រមូល​ភ្ញៀវទេសចរ​បរទេស​បាន​ចំនួន​៧៧​នាក់​ក្នុងនេះ​មាន ស្រី​៣៦​នាក់ និង ក្រុម​អ្នករៀបចំ ចំនួន​១០​នាក់​ជា​អ្នក​ដែល​កំពុង​ច្រៀង​រាំ​ជា​របៀប​អាសអាភាស​។​ភ្ញៀវ​ចំនួន​៧៧​នាក់​នោះ​ត្រូវបាន​នាំយក​មកដល់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ធ្វើការ​អប់រំ​រួច​ឱ្យ​គាត់​ត្រឡប់​ទៅវិញ​ផ្ទះ​ហើយ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ទាំង​១០​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៨​នេះ​៕​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts