ដោយ ៖ Mr. Eric បើតាមប្រភពពីប្រជាពលរដ្ឋដែលបានខ្សឹមខ្សៀវតគ្នាថា មានកន្លែងបើកលេងល្បែងបៀរអាប៉ោងដ៏ធំនៅក្នុងអាគារចាស់ក្រោយអគ្គីសនីកម្ពុជា ដោយមានសមត្ថកិច្ចចេញចូល និង អ្នកលេងលួចលាក់បន្តកន្ទុយគ្នាមិនខ្លាចច្បាប់ឬគ្មាននរណាហ៊ានចុះបង្ក្រាប់ឡើយ។ ការបើកឲ្យលេងយ៉ាងសប្បាយក្នុងអាគារចាស់មួយនេះត្រូវបានសមត្តកិច្ចខណ្ឌដូនពេញធ្វើប្រងើយ ហើយទីតាំងបនល្បែងបៀរអាប៉ោងស៊ីសងលុយខ្ទង់ម៉ឺនដុល្លាបានបើកដំណើរការយ៉ាងរលូននេះ គឺមានទីតាំងនៅក្នុងអាគារចាស់ក្រោយអគ្គីសនីកម្ពុជា ស្តិតនៅតាមបណ្តោយផ្លូវលេខ ១៣ កែង និងផ្លូវលេខ ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មិនមានការចាប់បង្រ្កាបពីសំណាក់សមត្តកិច្ចខណ្ឌដូនពេញឡើយ រឺមួយក៏សមត្ថកិច្ចត្រូវដងត្រូវផ្លែជាមួយ មេបនល្បែងទាំងនោះ ទើបមិនមានការអើរពើរបង្ក្រាបយ៉ាងដូច្នេះ៕
January 25, 2018