Logo

ទោះបីជាសហព័ន្ធកីឡាវាយកូនឃ្លីលើតុរង្គោះរង្គើរផ្ទៃក្នុងក្តីក៏អាចរកធនធានចៅក្រម៨នាក់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ


ដោយ ៖ Mr. Eric

January 21, 2018

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាវាយកូនឃ្លីលើតុ ត្រូវបានបញ្ចប់ហើយក្រោយរៀនអស់រយៈពេលពីរថ្ងៃ ដែលមានសិក្ខកាមចំនួនប្រមាណជាង២០នាក់ ជាមួយអ្នកគ្រូឯកទេសពីប្រទេសសឹង្ហបុរី ដើម្បីពង្រឹងគុណភាពចំណេះដឹងនិងច្បាប់វិន័យ ក្នុងគោលដៅចេញទៅធ្វើជាអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាស្តីទីសហព័ន្ទកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលពិសេសរយៈពេលពីរថ្ងៃទទួលបានជោគជ័យជាផ្លែផ្កា ក្រោមការដឹកនាំគ្រូឧទ្ទេសអន្តរជាតិកញ្ញា Rachel Ramos ចៅក្រមកម្រិត Blue Badge (កម្រិតខ្ពស់បំផុត) របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) ជាមួយការប្រឡងតេស្តសមត្ថភាពរកឃើញជាប់មានសមត្ថភាព៨នាក់ក្នុងចំណោមសិក្ខកាមជាច្រើននាក់។ សិក្ខាកាមដែលប្រឡងជាប់ចៅក្រម កម្រិតមូលដ្ឋាន ទទួលស្គាលពី ITTF៖

1. លោក សឺង តុលា
2. លោក ឃុន ផាន់និត
3. លោក តេង សំណាង
4. លោក ជា សុជាតិ
5. លោក សារៈ ស៊ូព្រីង
6. លោក ប៊ុន វិសាល
7. លោក ហង្ស រ៉ាណាស្សា
8. លោក ស្លឹក ឡយ

អគ្គលេខាស្តីទីរូបនេះបានប្រាប់ថា ការរៀបចំវគ្គបណ្តុះបណ្តាលដល់សិក្ខកាមវាយកូនឃ្លីលើតុលើកនេះដើម្បីឲ្យគ្រូនិងកីឡាករកីឡាការិនីកម្ពុជាយើងចេះច្បាប់វិន័យនិងពង្រឹងសមត្ថភាព ក្លាយខ្លួនជាចៅក្រមនិងអាជ្ញាកណ្តាលអន្តរជាតិ ទៅតាមបទដ្ឋានលក្ខខណ្ឌនៃសហព័ន្ធកីឡាកូនឃ្លីលើតុអន្តរជាតិ ក្នុងគោលដៅចូលរួមព្រឹត្តិការណ៍អន្តរជាតិក៏ដូច Sea Game 2019 ខាងមុខនេះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime