Logo

ទោះបីជាលំបាកច្រៀងជាក្រុម! សោភា ទេពី ក៏ធ្វើបានសម្រេចនៅវគ្គ Theater Round


ដោយ ៖ Mr. Eric

January 20, 2018

កាលពីយប់ថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨ ស្ថានីយទូរទស្សន៍បានចាក់ផ្សាយការប្រកួតចម្រៀងលក្ខណៈអន្តរជាតិ Cambodia Idol ដែលសប្តាហ៍នេះតារាល្បីកញ្ញា សោភា ទេពី បានលេចវត្តមានប្រកួត Theater Round ជាផ្លូវការដោយច្រៀងជាក្រុមមានគ្នាបួន ហើយនាងធ្វើការបកស្រាយសំនៀងរបស់នាងបានយ៉ាងល្អចជាមួយសមាជិកដ៏ទៃទៀត ខណៈការច្រៀងជាក្រុមមានលំបាក។

Cambodian Idol Season 3 | Theater Round 1 | Team 6 | សន្យាមុនគេង

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 សូមអញ្ជើញទស្សនាវគ្គ Theater Round 1 ក្រុមទី 6បេក្ខជន៖ ចាន់ ឡៃវលក្ខ៍ – ជឹម ស្រីល័ក្ខ – ញឹម សួនសោភាទេពី – វឿន សាវីតច្រៀងរួមគ្នាបទ៖ សន្យាមុនគេងyoutu.be/1uhIpZbLhGYfacebook.com/CambodianIdolyoutube.com/CambodianIdol

Posted by Cambodian Idol on Friday, 19 January 2018

កញ្ញា ញឹម សួនសោភាទេពី ឬ សោភា ទេពី ជាបេក្ខនារីមួយរូបក្នុងចំណោមបួនអ្នកផ្សេងទៀតដែលចេញទៅប្រកួតដល់លើកោះឋាសួគ៌ក្នុងខេត្តព្រះសីហនុ ដោយមិនមានការធ្វើតេស្តជម្រុះដូចគ្នានឹងបីនាក់ទៀត ដោយសារតែនាងបានប្រឡងជាប់ក្នុងវគ្គ Judge Audition បានYESដល់ទៅទាំងបួន និង ទទួលបានការសរសើរពីគណៈកម្មការគឺតារាទាំង៤រូប។ នាងត្រូវបានកម្មវិធីប្រកាសជាសិស្សរបាំបុរាណ និង ជាតារាចម្រៀងអាហ្វែ ទើបគេឃើញនាងមានស្ទីលបកស្រាយបទចម្រៀងបានល្អទាំងបទបុរាណ និង បទសម័យ។

ក្នុងវគ្គឡើងច្រៀង៤នាក់ នៅកោះឋានសួគ៌ដែលព័ន្ធជុំវិញដោយទឹកសមុទ្រមើលមិនត្រើយនោះ ក៏បានបង្កឱ្យក្រុមទី៦របស់ សោភា ទេពី នោះទទួលអាការៈមិនល្អនិងទទួលអារម្មណ៍ចាញ់ទឹកដីផងដែរ ប៉ុន្តែពួកគេទាំងបួននាក់អាចសម្របសម្រួលគ្នាខំប្រឹងច្រៀងឱ្យត្រូវតង់គ្នាដោយមិនឱ្យមានបញ្ហាពេលចម្រៀងជាក្រុមនៅមុខគណៈកម្មទាំងបួននាក់។

ទោះបីជាមិនស្រួលខ្លួនពេលដល់លើកោះឋានសួគ៌យ៉ាងណាក្តីក៏ កញ្ញា សោភា ទេពី បានច្រៀងល្អគ្រាន់បើជាមួយសមាជិកក្រុម ខណៈសមាជិកខ្លះពិបាកបន្ទាបសំលេងឱ្យស៊ីគ្នានិងត្រូវតង់បទចម្រៀង។ ការបង្ហាញខ្លួនរបស់នាងជាក្រុមលើកនេះដោយមានច្រៀងទាំងបូននាក់ ទទូលការចាប់អារម្មណ៍ពីមហាជនតាមកញ្ចក់ទូរទស្សន៍ និងលើបណ្តាញសង្គម ក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣។

តារាចម្រៀង សោភា ទេពី ដែលកំពុងទទួលការគាំទ្រ កាន់តែខ្លាំងឡើងពីយុវវ័យនិងអ្នកលេងហ្វេសប៊ុកនោះ ត្រូវបានប៉ានស្មានអាចនឹងលើកពានរង្វាន់ពីកម្មវិធី Cambodia Idol ប្រសិនបើនាងអាចឈានដល់វគ្គ Live Show នាពេលខាងមុខនេះ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ក្នុងបរិវេណសាលាភូមិន្ទភ្នំពេញ ដែលមានពិធីរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីនិស្សិតក្រីនោះ កញ្ញា សោភា ទេពី បានបង្ហាញវត្តមានដោយស្ម័គ្រចិត្តឡើងច្រៀងមិនកំរៃ និងបង្ហាញសមត្ថភាពជាថ្មីបន្ថែមទៀត។ នាងបានបញ្ចេញសំនៀងកាន់តែល្អខ្លាំងជាងមុនដែលពិរោះទាំងបទ ធម្មតា និងបទ រ៉េប ដែលធ្វើអោយកក្រើកការប្រគុំព្រឹត្តិការណ៍សប្បុរសធម៌ខួប៥៨ឆ្នាំសាលាភូមិន្ទភ្នំពេញ៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts