Logo

រឿង “ខ្មោចស៊ីឈ្នួល” សូម្បីតែ trailer ក៏ល្អមើលបាត់ហើយ, ចុះទៅផ្ទាល់ទៀតមិនខកបំណង!


ដោយ ៖ Mr. Eric

January 18, 2018

កាលពីល្ងាចម្សិលមិញនេះ ផលិតកម្ម C2GO បានសម្រេចសម្ពោធរឿង “ខ្មោចស៊ីឈ្នួល” ដែលជាស្នាដៃលើកដំបូងរបស់ក្រុមអ្នកសិល្បៈនិងសប្បុរសជន ជាផ្លូវការដោយបានបប្រកាសថាចំណូលមកវិញនឹងយកទៅជួយអ្នកក្រីក្រ និង សកម្មភាពមនុស្សធម៌។

លោក អេថិន ជានិច្ច ម្ចាស់ផលិតកម្មC2GO បានបញ្ជាក់ដល់ក្រុមអ្នកសាព័ត៌មានកម្សាន្តVIPក្នុងពិធីសម្ពោធរឿងថ្មីនេះក្នុងរោងកុនផ្សារសុរិយាឱ្យដឹងថា ចាប់តាំងពីលោកបង្កើតអង្គការ “ខ្ញុំខ្មែរ” លោកបានរួមចំណែកជួយដល់សង្គមនៅកម្ពុជាជាច្រើនតាមរយៈធ្វើការសកម្មភាពរ៉ៃអង្គាថវិកាពីបណ្តាពលរដ្ឋខ្មែរអ្នកមានធនធានច្រើននៅក្រៅប្រទេសយកមកជួយអ្នកក្រីក្រអ្នកខ្វះខាត សាលារៀន និងវត្តអារាម ឬ ស្ថាប័នអប់រំណាខ្វះខាតក្នុងជួយដល់កុមារ។ ក្នុងចំណោមនោះក៏មានសហគមន៍ក្រីក្រ ស្រ្តីម៉េម៉ាយ ខ្វះខាត និង ក្មេងៗកំព្រាជាដើម ដែលអង្គការរបស់លោកចុះជួយដោយមិនរើសអើមនោះទេ តាមរយៈសកម្មភាពនាំយកតារាពីប្រទេសកម្ពុជាទៅច្រៀងលក់សំបុត្រ ឬ រ៉ៃអង្គាសនៅក្រៅប្រទេស ដើម្បីយកប្រាក់ទាំងនោះមកតម្កល់នៅក្នុងអង្គការសម្រាប់ជួយពលរដ្ឋខ្មែរក្នុងវ័ស័យជាច្រើនដែលខ្វះខាត។

ម្ចាស់ផលិតកម្មC2GOរូបនេះបានប្រាប់ថា រួមទាំងតារាសិល្បៈសប្បុរសជននិងអង្គការរបស់លោករួមគ្នាដាក់ទុនផលិតរឿង “ខ្មោចស៊ីឈ្នួល” ដើម្បីលក់សំបុត្រចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នា២០១៨នេះតទៅ គឺដើម្បីយកលុយ ឬ យកផលចំណេញពីកុននេះទៅតម្កល់ទុកជាមូលនិធិសម្រាប់ជួយដល់ពលរដ្ឋខ្មែរក្រីក្រ ឬ អង្គការ និង មន្ទីរពេទ្យជាដើម។ លោកសូមទទួចឱ្យអ្នកគាំទ្រកុនខ្មែរ ឬ យុវវ័យ គាំទ្រនិងទិញសំបុត្រចូលរួមរឿងនេះដើម្បីជាប្រយោជន៍សម្រាប់គាំទ្របន្តសកម្មភាពជួយសង្គម។ រឿងនេះត្រូវបានផលិតចេញមកបំពេញចិត្តអ្នកមើលដោយផ្ទៃសាច់រឿងទាំងមូលរវើក ទាំងភ័យខ្មាច ទាំងល្អសើច និង ជាពិសេសកម្រិតគុណភាពទៅតាមស្ទង់ដា។

សូមរំលឹកថា ក្នុងពិធីសម្ពោធខ្សែរឿងថ្មីមួយនេះ ត្រូវបានខាងផលិតកម្ម C2GO ដែលក្នុងនោះក៏មានអង្គការខ្ញុំខ្មែរ ជាអ្នកសម្រិតសម្រាំងចូលហ៊ុនគ្នាជាចំណែកៗ ដើម្បីឲ្យសាច់រឿងកាន់តែពិសេស មានគុណភាព និងទាក់ទាញ។ ”ខ្មោចស៊ីឈ្នួល” ដែលភ័យខ្លាចល្អមើលល្អសើច មានតារាប្រមាណជិត១០០នាក់ មកថតរូបជុំគ្នា និងទស្សនាស្នាដៃថ្មីមួយនេះ។ រឿង “ខ្មោចស៊ីឈ្នួល” នឹងចាក់បញ្ចាំងគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះតទៅ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime