Logo

ពេជ្រ ចរណៃ បកស្រាយរឿងលោក ខៃ ប្រសិទ្ធ ចេញលុយវះកាត់បេះដូង២ម៉ឺនដុល្លារ…ឲ្យដោយ!


ដោយ ៖ Mr. Eric

January 18, 2018

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលបញ្ហាជម្ងឺដាច់សរសៃបេះដូងដែលជាជម្ងឺចម្លែកដែលពេទ្យខ្មែរទើបតែប្រទះនោះ ពេលនេះបានត្រឡប់មករកស្ថានជាគ្រាន់បើវិញក្រោយវះកាត់បេះដូងអស់២ម៉ឺនដុល្លារនៅប្រទេសថៃ។

តារាស្រីសិចស៊ីរូបនេះបានលេចមុខធ្វើជាពិធីការិនីក្នុងពិធីរឿងសម្ពោធផ្លូវការ “ខ្មោចស៊ីឈ្នួល” កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅរោងកុនផ្សារទំនើបសុរិយា ជាមួយរូបរាងស្រស់ស្អាតដដែល និង ញញឹមដាក់មហាជនជុំវិញដែលបានឃើញនាងជាឡើងវិញ។ ជម្ងឺចម្លែកដែលដាច់សរសៃបេះដូងរបស់នាង បានកើតឡើងក្រោយពេលនាងបានខំហាត់ក្បាច់ ល្បុក្កតោ ខ្លាំងពេកប៉ះពាល់ដោយមិនដឹងខ្លួន ហើយត្រូវបានចំណាយប្រាក់ជាច្រើនព្យាបាល ខណៈនាងមានស្ថានភាពមិនសូវធូរធារ។

កន្លងមកដែលមានបណ្តាសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយស្ថានភាពជម្ងឺរបស់នាងកាន់តែខ្លាំងនិងប្រសិនបើគ្មានលុយចំនួន២ម៉ឺនដុល្លារ ទៅវះកាត់នៅមន្ទីរពេទ្យប្រទេសថៃនោះទេ នាងនឹងស្លាប់នៅពេលថ្ងៃណាមួយក្នុងរយៈពេលខ្លី។ ប៉ុន្តែក្រោយនាងត្រូវបានអតីតតារាសម្តែងលោក ខៃ ប្រសិទ្ធ​ ចេញមុខបរិច្ចាកថ្លៃព្យាបាលនិងវះកាត់នៅប្រទេសថៃ ទើបជីវិតរបស់នាងរួចផុតពីទ្វាមច្ចុរាជ ហើយលេចមុខយ៉ាងស្រស់ស្អាត កាលល្ងាចពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្នុងជុំវិញតារាស្រីៗជាច្រើនដួងក្នុងពិធីសម្ពោធរឿង “ខ្មោចស៊ីឈ្នួល”។

តារាសិចស៊ីរូបនេះបានធ្វើការបកស្រាយប្រាប់ដល់បណ្តាញក្រុម VIP Entertainment Media ឱ្យដឹងថា នាងមិននឹកស្មានថា ជីវិតរបស់នាងអាចរស់បន្តបានឡើយ ក្រោយទទួលការជួយពីលោក ខៃ ប្រសិទ្ធ ដោយបានផ្តល់ទឹកប្រាក់ចំនួន១ម៉ឺន៨ពាន់ដុល្លារអាមេរិកដើម្បីបង្គ្រប់ថ្លៃវះកាត់បេះដូងចំនួន២ម៉ឺនដុល្លារអាមេរិក។ នាងបានសារភាពថា នាងគ្រាន់តែលោកស្គាល់លោក ខៃ ប្រសិទ្ធ ត្រឹមតែលោកជាអតីតតារាសម្តែងប៉ុណ្ណោះ មិនដែលជួបមិនដែលស្គាល់រាប់អានមិនដែលមិនសូម្បីតែនិយាយ​ប៉ុន្តែលោកហ៊ានបរិច្ចាកថវិកាយ៉ាងច្រើនរបស់លោកឱ្យនាងក្នុងបន្តរស់រានទៅមុខ។

កញ្ញា ពេជ្រ ចរណៃ បានថ្លែងថា ក្រោយល្អប្រសើរឡើងវិញនាងខំប្រឹងបន្តរស់ឱ្យសុខភាព ដើម្បីគ្រួសារ សង្គម និង​សិល្បៈ រួមសប្បុរសជនទាំងអស់ដែលខំជួយទាំងចិត្តចិត្តទាំងកម្លាំងនិងថវិកាផ្តល់ឱ្យយកទៅព្យាបាលនៅមន្ទីរពេទ្យ។ នាងមានតែមម្រាបដៃ១០សូមសំពះអរព្រះអគុណដល់សប្បុរសជន និង ក្រុមសារព័ត៌មានទាំងអស់ដល់តែងតែជួយនាង ហើយជាពិសេសនាងអគុណយ៉ាងខ្លាំងចំពោះលោក ខែ ប្រសិទ្ធ ដែលបាន​ឱ្យលុយសម្រាប់វះកាត់បេះដូងដើម្បីរស់។

តារាសម្តែងសិចស៊ី ពេជ្រ ចរណៃ ដែលស្រលាញ់ក្បាច់គុនល្បុក្កតោរហូតដល់ក្លាយអ្នកជម្ងឺបេះដូងរូបនេះបានបញ្ជាក់ថា ក្រោយវះកាត់ជោគជ័យ នាងអាចធ្វើការងារធម្មតាឡើងវិញ ហើយគ្រូពេទ្យថៃក៏មិនឱ្យចំបាច់ដូរបេះដូងឬដាក់បេះដូងថ្មនោះទេ ដោយវះកាត់សរសៃដេះដូងដែលមានបញ្ហាឱ្យជាឡើងវិញនាងអាចរស់ល្អប្រសើរវិញ ខណៈគ្រូពេទ្យបានហាមនាងមិនឱ្យធ្វើការធ្ងន់ធ្ងរឬប្រើកម្លាំងធ្ងន់ៗអ្វីឡើយដោយឱ្យសម្រាក់ឱ្យស្រួលរយៈពេលកន្លះឆ្នាំ។ ប៉ុន្តែសម្រាប់ការថតរឿងបន្តរឿងនោះ គឺអាចបន្តធម្មតាឡើងវិញបានហើយខណៈផលិតកម្មចំនួនពីរដែលបានផ្អាកការថតដោយសារនោះបានវិលមកសប្បាយចិត្តវិញដែលនាងអាចមកថតដើម្បីបញ្ចប់សាច់រឿង៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts