Logo

នាយឧត្តមសេនីយ៍ សៅ សុខា ហេតុអ្វីមិនចាប់អារម្មណ៍រឿងកូនខ្លួនឯងជាខ្នងបង្អែកទីតាំងល្បែងដុះស្លែមួយកន្លែងនៅជាប់កាហ្សាដែរឬទេ?


ដោយ ៖ Mr. Eric

January 19, 2018

ភ្នំពេញៈ ទីតាំងល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញ បានកើតមានរីកដូចផ្សិត ដោយកន្លែងខ្លះជ្រកក្រោកផ្លាកអ៊ីនធឺណេត និងខ្លះលួចលាក់។ ប៉ុន្តែកន្លែងខ្លះត្រូវសមត្ថកិច្ចបង្ក្រាបដោយគ្មានខ្នងបង្អែក ហើយកន្លែងដែលមានខ្នងបង្អែកកាងនៅពីក្រោយ គឺមិនឃើញសមត្ថកិច្ចហ៊ានបង្ក្រាបទេ។

តួយ៉ាងទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងនៅជាប់កាហ្សា ជិតវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញ ដែលបានបើកដំណើរការជាយូរមកហើយ គ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ដោយសារតែខ្លាចខ្នងជាឧត្តមសេនីយ៍ម្នាក់នៅប៉េអឹមលើផ្ទៃប្រទេស (សុំមិនបញ្ចេញឈ្មោះ) និងមានក្មួយអ្នកមានអំណាច និងក្មួយឧកញ៉ាផងដែរ។ ទីតាំងល្បែងនោះ មសនដូចជា ភ្នាល់បាល កន្ទុយលេខ ល្បែងភ្នាល់ឡាយពីកាស៊ីណូមួយកន្លែងពីក្រុងបាវិត ដែលជារបស់សែស្រឡាយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។

សេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា ចំពោះទីតាំងល្បែងមួយនេះ គ្មានអាជ្ញាធរពាក់ព័ន្ធហាននបង្ក្រាបទេ សូម្បីសមត្ថកិច្ចមូលដ្ឋានខ្លះមិនហ៊ានទៅក្បែរផង។ ហេតុនេះហើយបានជាធ្វើមិនដឹងមិនឮ ទុកតាមដំណើរទៅ។ ប៉ុន្តែនៅពេលមានបញ្ហាគឺមានឈ្មោះ សៀក សាយ និងឈ្មោះ គឹម ឆេង ជាអ្នកចេញមុខដោះស្រាយ។ តែបើដោះស្រាយមិនបានទើបគេ តេទៅឧត្តមសេនីយ៍នៅប៉េអឹមលើផ្ទៃប្រទេសអន្តរាគមន៍។

ឈ្មោះ សៀក សាយ និងឈ្មោះ គឹម ឆេង តែងតែប្រើឈ្មោះឧត្តមសេនីយ៍ម្នាក់នោះ ដើម្បីបន្លាចសមត្ថកិច្ច។ ហើយចំពោះអតិថិជនណាអត់លុយលេង គឺឈ្មោះ សៀក សាយ អោយខ្ចីថែមទៀតផង។ ចំពោះករណីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស គួរពិនិត្យមើលរឿងមន្ត្រីខ្លួនដែលពាក់ព័ន្ធក្នុងរឿងនេះផង។ មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញ តើហ៊ានបង្ក្រាបទីតាំងល្បែងខសងលើនេះ រឺមិនហ៊ាន? ឬមួយក៏ចាំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាទើបចុះបង្ក្រាប៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts