Logo

វត្តមានតារាជិត២០រូប “គ្រួសារតារាកម្ពុជា” បង្កបរិយាកាសពិធីសប្បុរសធម៌សាលាភូមិន្ទទទួលការគាំទ្រខ្លាំង


ដោយ ៖ Mr. Eric

January 13, 2018

កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វត្តមានតារាប្រមាណជិត២០រូប “គ្រួសារតារាកម្ពុជា” បានឡើងច្រៀងម្នាក់ម្តងៗបង្កបរិយាកាសពិធីសប្បុរសធម៌សាលាភូមិន្ទទទួលការគាំទ្រខ្លាំង ពីសិស្សនិស្សិតរាប់ម៉ឺននាក់ដែលបានចូលរួមសប្បាយគ្រប់គ្នា។

នេះជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ប្រចាំរបស់ក្រុមនិស្សិតដ៏ធំមួយនេះ ប៉ុន្តែពិសេសត្រង់បរិយាកាសឆ្នាំនេះមានការចូលរួមដោយច្រើនភាគី។ ការប្រគំតន្ត្រីដែលនឹងចាប់ផ្ដើមឡើងតាំងពីរព្រឹកម៉ោង៩ រហូតដល់ល្ងាចម៉ោង៥ ថ្ងៃទី១៣ មករានេះ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រដោយសារតែវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករត្រូវបានចូលរួម។

តារាចម្រៀងប្រចាំផលិតកម្មធំៗ ជាពិសេសតារាវ័យក្មេងដែលត្រូវគេស្គាល់ថាជាតារាចម្រៀង Original Song ដែលមានបទល្បីៗនៅលើយូធូប និងតារាៗមកពីកម្មវិធី Cambodian Idol ច្រើនកុះករ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ តំណាងនិស្សិតដែលជាអ្នករៀបចំកម្មវិធីនេះបានអះអាងថានេះជាព្រឹត្តិការណ៍ដែលធ្លាប់ធ្វើឡើងការរៀបចំជារៀងរាល់ថ្ងៃឆ្នាំ ដោយការរៀបចំត្រូវបានជ្រើសចំខួបរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយមានបំណងតែមួយគត់គឺកៀរគរថវិកាជំនួយដើម្បីជាប្រយោជន៍ដល់និស្សិត។

តំណាងអ្នករៀបចំបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានការចូលរួមពីគណអធិបតីធំៗរួមមានអភិបាលរាជធានីភ្នំពេញ លោកហ៊ុន ម៉ានី និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាច្រើនទៀត ដោយការរៀបចំលើកនេះត្រូវបានចាត់ចែងម៉ត់ចត់ និងល្អជាងមុន។ ផ្អែកតាមកម្មវិធីដែលបានគ្រងទុក ក្រៅពីតាំងពិព័រណ៌ដែលមានការចូលរួមដោយនិស្សិតច្រើនផ្នែក អមដោយការចូលរួមទស្សនារបស់គណប្រតិភូជាមន្ត្រីជាន់ខ្ពស់ កម្មវិធីនឹងមានការប្រគំតន្ត្រីជាពីរហ្សូន ដោយហ្សូនពេលព្រឹករៀបចំដោយ«គ្រួសារតារាកម្ពុជា» និងហ្សូនពេលរសៀលជាការចូលរួមដោយតារាចម្រុះគ្នា ដើម្បីធ្វើការលក់សំបុត្រប្រមូលយកថវិកាជួយដល់មូលនិធិរបស់និស្សិតក្រីក្រ។

តំណាងគ្រួសារតារាកម្ពុជាដែលចូលរួមសហការនៅក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង បានអះអាងថា ការប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំនេះ នឹងមានការលក់សំបុត្រក្នុងតម្លៃ៥ពាន់រៀលសម្រាប់ការប្រគំតន្ត្រីពេលរសៀល ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីនៅអំឡុងតាំងពិព័រណ៌ពេលព្រឹក គឺដើម្បីស្វាគមន៍ព្រឹត្តិការណ៍តាំងពិព័រណ៌ និងស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍ ដោយមានវត្តមានតារាល្បីៗប្រមាណជាង១០រូបពីគ្រួសារតារាកម្ពុជាចូលរួម។ ការចូលរួមនេះ ដើម្បីបំផុសព្រឹត្តការណ៍លក់សំបុត្រ និងតាំងពិព័រណ៌របស់និស្សិតសាកលវិទ្យាល័យ អោយកាន់តែមានភាពអឺកអធឹក ខណៈដែលព្រឹត្តិការណ៍នេះនាពេលកន្លងមកគឺមានការចូលរួមពីនិស្សិតរហូតដល់រាប់ពាន់នាក់រួចទៅហើយ។

វត្តមានតារាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន កញ្ញា ប៉ុបពី លោកជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ លោកយក់ ដួងតារា តារាចម្រៀងសាន់ដេ អ្នកនាងសុខ ស្រីនាងតារាចម្រៀងហង្សមាស លោកដួង វិរៈសិទ្ធិ តារាចម្រៀងហង្សមាស លោកម៉ាដូណា អ្នកនាងទូច ស្រីលក្ខណៈ លោកអ៊ាម វន្នី កញ្ញាប៊េប៊ី កញ្ញាសុខ សីឡាលីន និងតារាចម្រៀងមកពីកម្មវិធីCambodian Idol The Voice Kid និងម្ចាស់បទOriginal Song ផ្សេងសរុបប្រមាណជាង៤រូប។ ព្រឹត្តិការណ៍នេះនឹងប្រមូលយកថវិកាជួយដល់និស្សិតក្រីក្រនៅក្នុងសាកលវិទ្យាល័យ និងនិស្សិតក្រីក្រផ្សេងទៀត ដើម្បីជាប្រយោជន៍ជួយសម្រួលដល់ការសិក្សារបស់ពួកគេ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime