Logo

ដល់ក! សោភា ទេពី កូរឡើងសប្បាយពេញឆាកព្រឹត្តិការណ៍សប្បុរសធម៌សាលាភូមិន្ទភ្នំពេញ (Video)


ដោយ ៖ Mr. Eric

January 13, 2018

ខណៈកំពុងតែជាបេក្ខភាព Cambodia Idol រដូវកាលទី៣នាឆ្នាំនេះកញ្ញា សោភា ទេពី  បានកូរឡើងសប្បាយពេញឆាកព្រឹត្តិការណ៍សប្បុរសធម៌សាលាភូមិន្ទភ្នំពេញ ជាមួយសំនៀងពិរោះ ខណៈអ្នកទស្សនិកជនជាសិស្សនិស្សិតរាប់ម៉ឺននាក់ចូលរួម។

កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ក្នុងបរិវេណសាលាភូមិន្ទភ្នំពេញ ដែលមានពិធីរៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីនិស្សិតក្រីនោះ កញ្ញា សោភា ទេពី បានបង្ហាញវត្តមានដោយស្ម័គ្រចិត្តឡើងច្រៀងមិនកំរៃ និងបង្ហាញសមត្ថភាពជាថ្មីបន្ថែមទៀត ក្រោយនាងទទួលបានជាបេក្ខភាពចូលរួមប្រឡងកម្មវិធីលំដាប់អន្តរជាតិដែលស្ថានីយទូរទស្សន៍ហង្សមាសរៀបចំឡើង Cambodia Idol រដូវកាលទី៣ឆ្នាំ២០១៨ ។ កញ្ញា សោភា ទេពី នឹងមានវត្តមានចូលរួមប្រឡងលើឆាក Cambodia Idol ក្នុងការប្រកួតប្រជែងជាមួយបេក្ខភាពដ៏ទៃទៀត ដែលនឹងបង្ហាញមុខឱ្យមហាជនបោះឆ្នោតនាពេលខាងមុខនេះ។

ក្នុងព្រឹត្តិការណ៍សប្បុរសធម៌នៃខួបទី៥៩សាលាភូមិន្ទភ្នំពេញ កញ្ញា សោភា ពេទី បានឡើងច្រៀងបីបទ ហើយមិនទាន់ហត់ថែមមួយបទៀតទៅតាមការស្នើរសុំរបស់សិស្សនិស្សិតដែលជាសុទ្ធជាបទញាក់បំពេញចិត្តរបស់អ្នកចូលរួម ខណៈអ្នកគាំទ្រជាច្រើននាំគ្នាសរសើរនាងដែលអាចទាំងបទញាក់ប​ទរ៉េបនិងភាសាអង់គ្លេសបានពិរោះបង្កឱ្យកក្រើកឆាកប្រគុំតន្រ្តីនៃពិធីសប្បុរសធម៌មួយនេះទទួលការសប្បាយ។

កញ្ញា សោភា ទេពី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលមកចូលរួមកម្មវិធីមួយនេះដែលមានអ្នកចូលរួមនិងនិស្សិតរាប់ម៉ឺននាក់ មកកម្សាន្តមករ៉ៃអង្គាសថវិកាជួយគ្នាទៅវិញទៅមក។ នៅពេលបានមកដល់ឃើញមនុស្សច្រើនបែបនេះនាងឡើងច្រៀងមានកម្លាំងចិត្តខ្លាំងណាស់ ចង់តែច្រៀងថែមឱ្យច្រើនបទដើម្បីអោយអ្នកចូលរួមមកមិនខាតជើង ហើយនាងនៅបន្តចូលរួមជាមួយសកម្មភាពរបស់ “គ្រួសារតារាកម្ពុជា” ឱ្យកម្មវិធីសប្បុរសធម៌ទាំងអស់មិនថាសាលានោះទេ។

តារាចម្រៀងពូកែទាំងបុរាណនិងសម័យរូបនេះបាននិយាយថា សម្រាប់ការប្រកួត Cambodia Idol នាពេលខាងមុខនេះសម្រាប់នាងនោះ នាងនឹងខំប្រឹងបញ្ចេញសមត្ថភាពល្អនិងអោយអស់ពីខ្លួនជាងនេះទៀត ដើម្បីអោយមហាជនវាយតម្លៃក៏ដូចជាការផ្តល់ពិន្ទុអោយនាងផងដែរ។ បើទោះបីជានាងនៅមានការខ្វះខាតនូវចំណុចណានៅពេលច្រៀង នាងនឹងទទួលការរិះគន់ដើម្បីស្ថាបនាឡើងវិញអោយល្អជាងមុន ហើយសូមអោយទស្សនិកជននិងអ្នកគាំទ្រជួយបោះឆ្នោតអោយនាងផងដែរសម្រាប់ការប្រកួតថ្ងៃខាងមុខនេះលើកញ្ចក់ទូរទស្សន៍ហង្សមាស “Cambodia Idol” Session 3៕

 

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts