Logo

វង្ស ថាណាន់ ដែលជាតារាចម្រៀងចេញពីមណ្ឌលកុមារកំព្រាជាប់ជាបេក្ខជន Cambodian Idol (Video)


ដោយ ៖ Mr. Eric

January 12, 2018

តារាចម្រៀងOriginal Song លោក វង្ស ថាណាន់ ដែលជាអតីតក្មេងមណ្ឌលកុមារកំព្រាបានជាប់ជាបេក្ខជន Cambodian Idol រដូវកាលទី៣ សម្រាប់បន្តចូលការប្រកួតលើឆាកមែនទែននាពេលខាងមុខនេះ។

ការបង្ហាញខ្លួនរបស់លោក បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេដឹងថាលោកគឺជាតារាចម្រៀងអាហ្វែមួយរូប ដែលរស់នៅមណ្ឌលកុមារកំព្រាតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារតែឪពុកម្ដាយបែកបាក់គ្នា ហើយបោះបង់លោកដោយមិននឹកនា។

លោកត្រូវគេដឹងថាបានស្គាល់មុខម្ដាយតែប៉ុន្មានដងប៉ុណ្ណោះ ក៏ត្រូវម្ដាយស្លាប់ចោល ខណៈដែលឪពុករបស់លោកក៏មានគ្រួសារថ្មី ហើយហាក់បំភ្លេចចោលលោកជាយូរមកហើយ។ លោកជាតារាចម្រៀងដែលមានប្រវត្តិជីវិតកម្សត់ តែអ្វីដែលពិសេសគឺលោកមានទឹកដមសំលេងល្អ ទើបលោកបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយទទួលបានជោគជ័យ សម្រាប់ជំហានដំបូង។

សូមទស្សនាវីដេអូឃ្លីបរបស់លោក វង្ស ថាណាន់ ក្នុងកម្មវិធី Cambodian Idol ដែលទើបបញ្ចប់កាលពីយប់មិញ៖

ជាមួយគ្នានោះតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលគណៈកម្មការបានសរសើរថា  លោក វង្ស ថាណាន់ ប្រើប្រាស់ទឹកដមសម្លេងបានល្អខ្លាំងគ្រាន់បើ និងចេះប្រើរបៀបស្ទាយសំលេងរបស់ខ្លួនទៅតាមសាច់ភ្លេចដែលល្អដោយមិនប្រើប្រាស់របៀបរបស់ម្ចាស់បទដើមឡើយ។

ចំណែកលោក ឆន សុវណ្ណរាជ បានប្រាប់ថា បទចម្រៀង “ស្រលាញ់អូនរហូត” នេះត្រូវការដាក់កាយវិការនិងអារម្មណ៍អោយទៅតាមបទចម្រៀងទើប អាចស្តាប់បានល្អ ដែលហេតុដូច្នេះ  វង្ស ថាណាន់ អាចទៅមើលល្អសម្រាប់បទមួយនេះ។

សម្រាប់លោក ព្រាប​ សុវត្ថិ និង កញ្ញា ឧក សុគន្ធកញ្ញា បែរជាបញ្ជាក់ថាលោក វង្ស ថាណាន់ នៅមានចំណុចការខ្វះខាតនូវចំណុចមួយចំនួនទៀត ដែលត្រូវការព្យាយាមហ្វឹកហាត់ជាមួយការប្រើសម្លេងទៅតាមបទនីមួយ ដោយស្តាប់បទចម្រៀងម្ចាស់ដើមម្តងហើយម្តងទៀតឡើងវិញ។

ទោះបីជាយ៉ាងក៏ដោយលោក វង្ស ថាណាន់ អាចទទួលការឯកភាពពីគណៈកម្មការទាំងបួនរូបអោយជាប់ជាបេក្ខជន Cambodian Idol រដូវកាលទី៣ ចូលរួមបង្ហាញមុខលើឆាកបញ្ចេញសមត្ថភាពដោយអោយមហាជនវាយតម្លៃនិងដាក់ពិន្ទុក្នុងការប្រកួតប្រជែងជាមួយបេក្ខជនបេក្ខនារីដ៏ទៃ៕

 

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime