Logo

E-Sport សង្ឃឹមឈ្នះជើងឯក Mission Against Terror International Championship លើកទី២


ដោយ ៖ Mr. Eric

January 12, 2018

ក្រោយក្លាយជាម្ចាស់ផ្ទះកីឡាអេឡិចត្រូនិក(E-SPORT)  Mission Against Terror International Championship 2017 កន្លងទៅនោះ សហព័ន្ធមួយនឹង បានបង្ហាញជំនឿយ៉ាងខ្លាំង ក្នុងការដណ្ដើមយកជើងឯក នេះជាលើកទី២​ នៅឆ្នាំ ២០១៨ ក្នុងទឹកដីប្រទេសថៃ ដែលគ្រោង នឹងចាប់ផ្ដើម នា​ថ្ងៃ​សៅរ៍ និងថ្ងៃ​អាទិត្យ​ ចុង​សប្តាហ៍​នេះ។ 

អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាលោក​ លន់ សាមឌី បានអោយដឹងថា៖ ​ការ​ប្រកួត​ពាន​រង្វាន់ MATIC 2018 ​មាន​៦​ប្រទេស​ចូល​រួម ក្នុង​នោះ​​ម្ចាស់​ផ្ទះ​ថៃ​ មាន​ ៣ ​ក្រុម​ ចិន​​​មាន ​២ ​ក្រុម ​សិង្ហបុរី​​មាន ​២​ ក្រុម​ ម៉ាឡេស៊ី​​​មាន ​២ ​ក្រុម​ ​និងឥណ្ឌូណេស៊ី​​ មាន ​១ ​ក្រុម ហើយ​កម្ពុជា​មាន ​២ ​ក្រុម​គឺក្រុម Never Care និង​ក្រុម Infinity។

លោកបន្តថាៈ យើង មាន​បទ​ពិសោធ​ប្រកួត​ ​​៦ ​ឆ្នាំ​មក​ហើយ គឺ​សឹងតែ​ជា​ក្រុម​អាជីព​លើ​ប្រភេទ​កីឡា​នេះ​ទៅ​ហើយ ហើយ​ក្រុម​ណា​ដែល​បាន​ជួប​ជាមួយ​យើង តែងតែ​មាន​ការភ័យព្រួយ​ ​ព្រោះ​​ កីឡាករ​ទាំង​ ៥នាក់​របស់​ Care Never មានការ​យល់​ចិត្ត​គ្នា និង​មាន​បច្ចេក​ទេសលេង​​លេច​ធ្លោរ​ជាង​គេ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា Care Never នឹង​អាច​រក្សាតំណែង​ជើង​ឯក​របស់​ពួក​គាត់ កាល​ពីឆ្នាំ ​២០១៧ បានសម្រេច»។

ចំពោះ​ប្រាក់​រង្វាន់​ ដែល​នឹង​ត្រូវ​ទទួល​បាន ពីការ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​តំបន់  MATIC 2018 នេះ គឺ​ក្រុមម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់ ​១៥០០០ ​ដុល្លារ​អាមេរិក ក្រុម​លេខ​២​​បាន ៧០០០​ដុល្លារ​​ ក្រុម​​លេខ​៣ បាន​៤០០០​ដុល្លារ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ៤ បាន ​២៥០០ ​ដុល្លារ​អាមេរិក៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts