Logo

គ្រាន់បើមែន! ជាតិ សុច្ចកា ទោះបីជាទីផ្សារសិល្បៈឡើងតិចមែនប៉ុន្តែស្ងាត់ៗទើបឡើងផ្ទះថ្មីនិងដូររថយន្ត


ដោយ ៖ Mr. Eric

January 12, 2018

គ្រាន់បើមែន! ជាតិ សុច្ចកា ទោះបីជាទីផ្សារសិល្បៈឡើងតិចមែនប៉ុន្តែស្ងាត់ៗទើបឡើងផ្ទះថ្មីនិងដូររថយន្ត ក្រោយធ្វើកម្មវិធីខួបកំណើតធំមួយចំណាយលុយរាប់ពាន់លេង ខណៈនាងពេញវ័យ១៨ឆ្នាំកំពុងតែប្រឹងក្នុងវិស័យសិល្បៈ។

ក្រោយបញ្ចប់កម្មវិធីខួបកំណើតធំកាលពីថ្ងៃទី១ តុលា ឆ្នាំ២០១៧ គម្រប់វ័យ១៨ឆ្នាំ គេកត់សម្គាល់ថា អតីតបេក្ខភាព TheVoice Cambodia រដូវកាលទី២ កញ្ញា ជាតិ សុច្ចកា ត្រូវគេចាប់អារម្មណ៍ទាំងការងារសិល្បៈ និងជីវិតឯកជន ជាពិសេសបន្ទាប់ពីនាងស្រាប់តែមានលទ្ធភាពដូររថយន្តទំនើបក្នុងប៉ុន្មានថ្ងៃមុននេះ ក្រោយពីបញ្ចប់ខួបកំណើតហ៊ឹកហ៊ាក់ និងទើបធ្វើពិធីឡើងផ្ទះអស់រាប់ម៉ឺនដុល្លារកាលពីចុងឆ្នាំ២០១៧។

តារាចម្រៀងវ័យ១៨ឆ្នាំ កញ្ញា ជាតិ សុច្ចកា នៅសុខៗស្រាប់តែប្រែប្រួលមួយរយៈចុងក្រោយនេះ ទាំងរូបសម្រស់ និងឡូយឆាយ ចាប់តាំងពីធ្វើអោយម្នាក់ៗចាប់អារម្មណ៍ជាមួយនឹងពិធីខួបកំណើតជាទ្រង់ទ្រាយធំកាលពីខែតុលាឆ្នាំ២០១៧។ កញ្ញាត្រូវគេទម្លាយថាទើបតែប្ដូររថយន្ត High Lander 05 ពណ៌ស យ៉ាងកាលីបកាលពីចុងខែធ្នូមុននេះ  ក្នុងពេលដែលនាងទើបតែត្រូវគេដឹងថាបានចំណាយអស់រាប់ម៉ឺនដុល្លារធ្វើពិធីឡើងផ្ទះនៅខេត្តកំពង់ចាម ក្រោយខួបកំណើតក្ដៅៗ។

អ្នករួមអាជីពចម្រៀងជាមួយនាងនៅភោជនីយដ្ឋានវីហ្វ្រេនជាមួយនាងសុទ្ធតែបង្ហាញពីការភ្ញាក់ផ្អើល ក្នុងពេលដែលនាងស្រាប់តែឡើងកូដដូចផ្លេកបន្ទោរ បើធៀបនឹងពេលដែលនាងបង្ហាញខ្លួនក្នុងអាជីពចម្រៀងតាមរយៈការប្រលងកម្មវិធី The Voice Cambodia កាលពីរដូវកាលទី២ថ្មីៗ។

ក្រុមបណ្តាញសារព័ត៌មានធ្វើការចែកចាយនិងសង្កេតឃើញថា ផ្ទះរបស់នាងដែលកាលពីមុនគ្រាន់តែជាផ្ទះសាមញ្ញ ត្រូវគេអះអាងថាត្រូវបានសង់ថ្មីអស់មិនក្រោម៥ម៉ឺនដុល្លារ និងត្រូវបានធ្វើពិធីឡើងផ្ទះមិនចាញ់ពិធីឡើងផ្ទះរបស់គ្រួសារស្ដុកស្ដម្ភ រហូតធ្វើអោយអ្នកខេត្តកំពង់ចាមលាន់មាន់។ មនុស្សមួយចំនួនបានហៅការប្រែប្រួលរបស់នាង ថាជាចំហាយនៃភាពល្បីល្បាញរបស់នាង ដែលចង់សំដៅថាបណ្ដាលមកពីនាងមានអ្នកតាមស្រឡាញ់ច្រើនឡើង ក្រោយពីទីផ្សារសិល្បៈឈានឡើង ប៉ុន្តែតារាស្រីរូបនេះបានបដិសេធ។

កញ្ញា ជាតិ សុច្ចកា បានបកស្រាយថា អ្វីដែលធ្វើជីវិតរបស់នាងប្រែប្រួលចុងក្រោយ មិនមែនជាការបោះនុយរបស់បុរសទ្រព្យស្ដុកណាម្នាក់ ដូចអ្វីដែលគេធ្លាប់បានប៉ាន់ស្មានមកលើតារាសិល្បៈនោះទេ ប៉ុន្តែគឺជាបានពីការជ្រោមជ្រែងរបស់ឪពុកម្ដាយរបស់នាងប៉ុណ្ណោះ ដោយសារតែគ្រួសាររបស់នាងគឺជាអ្នកមានមុខមាត់ធំម្នាក់នៅខេត្តកំពង់ចាម និងស្រុកស្គន់។ ឪពុករបស់នាងគឺជាមេឃុំ ហើយក៏ជាអ្នកជំនួញប្រចាំនៅខេត្តកំពង់ចាមផងដែរ ប៉ុន្តែបណ្ដាលមកពីពេលកន្លងមកនាងនៅក្មេង ហើយមិនទាន់រឹងមាំនៅក្នុងអាជីពចម្រៀង ទើបឪពុករបស់នាងមិនទាន់រំលេចអោយនាងនូវភាពហ៊ឺហ៊ា។

តារាចម្រៀងវ័យក្មេងពេញរាងរូបនេះបានបញ្ជាក់ថា ទាំងការងារ និងមុខជំនួញ គឺគ្រួសាររបស់នាងមានការប្រឡូកព្រមគ្នា អ៊ីចឹងហើយទើបនាងមានលទ្ធភាពទាំងធ្វើខួបកំណើតធំដុំ ទាំងការសាងសង់ផ្ទះធំដុំនៅខេត្តកំពង់ចាម ដោយរាប់បញ្ចូលទាំងផ្លាស់ប្ដូររថយន្តទំនើបចុងក្រោយនេះផង។ យ៉ាងណាមិញ នាងថារថយន្តដែលទើបតែប្ដូរកាលពីចុងខែធ្នូមុននេះ គឺមានលុយសន្សំរបស់នាងចំនួន៤០ភាគរយផងដែរ បើទោះជាការរកលុយរបស់នាងរាល់ថ្ងៃ គឺមិនមានបន្ទុករឿងទំនុកបម្រុងគ្រួសារ ដែលងាយនឹងធ្វើអោយនាងងាយស្រួលសន្សំលុយបានច្រើនយ៉ាងងាយពីការងារច្រៀងរាំ។

អតីត The Voice រដូវកាលទី២កញ្ញា ជាតិ សុច្ចកា បានបង្ហើបថា ក្នុងឆ្នាំ២០១៨នេះ នាងនឹងបង្ហាញមុខឡើងឆាកទូរទស្សន៍អោយបានច្រើន ខណៈដែលនាងក៏នឹងឈោងចាប់ការងារផលិតចម្រៀង ឬចូលផលិតកម្មស្របគ្នាផងដែរ ដោយសារតែនាងយល់ថាគឺសមស្របហើយ បន្ទាប់ពីនាងក៏មានលទ្ធភាពហ៊ឺហារលែងភ័យរឿងមិនចុះចំណោមនៅក្នុងសិល្បៈនោះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime