Logo

Dadi- Prestige សាលាបង្រៀនក្មេងកម្រិតស្ទង់ដាដែលមាន៥០០សាខាពិភពលោកមកដល់កម្ពុជាហើយ


ដោយ ៖ Mr. Eric

January 11, 2018

បន្ទាប់ពីបានទទួលជោគជ័យ លើការពង្រឹងប្រព័ន្ធអប់រំកម្រិតអន្តរជាតិនៅក្នុងប្រទេសចិន និងតៃវ៉ាន់ ពេលនេះ សាលាកម្រិតស្ដង់ដាធំមួយនៅតំបន់អាស៊ីដែលមានឈ្មោះ Dadi- Prestige បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្រៅពីនាំយកប្រព័ន្ធអប់រំក្នុងកម្រិតជាអន្តរជាតិមួយមកបណ្ដុះបណ្ដាលដល់កុមារកម្ពុជា ក៏បានបញ្ជូនគ្រូជាជនជាតិចិន និងអង់គ្លេសជាច្រើននាក់អោយចុះមកបង្រៀនដោយផ្ទាល់ផងដែរ។

នៅក្នុងពិធីសម្ពោធបើកសាលា Dadi- Prestige នៅក្នុងប្រទេសកម្ពុជានៅជិតផ្សារបឹងកេងកង ខាងក្រោយរបងទូរទស្សន៍អប្សរា កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៨ លោក Kevin Lim នាយកសាលាបានថ្លែងថា Dadi-Prestige International Academy គឺស្ថាប័នដែលបានបង្កើតសាលាបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសចិន តៃវ៉ាន់ និងបណ្ដាប្រទេសមួយចំនួនយ៉ាងជោគជ័យរួចមកហើយ កាលពីរយៈពេលប្រមាណជាង៣០ឆ្នាំ។ មកទល់ពេលនេះ ក្រុមហ៊ុននេះមានសាលារហូតដល់៥០០សាខានៅទូទាំងពិភពលោក ដោយបានក្លាយជាគ្រឹះស្ថានផ្ដល់ការអប់រំមួយយ៉ាងមានការពេញនិយមពីសំណាក់អាណាព្យាបាលសិស្ស។

លោកបានបញ្ជាក់ថា កម្មវិធីសំខាន់របស់ Dadi- Prestige ផ្ដោតជាពិសេសលើការបណ្ដុះកូនខ្មែរអោយចេះស្ទាត់នូវភាសាចិន និងអង់គ្លេសតាំងពីតូចតែម្ដង ដោយក្នុងជំហានដំណើរការសាលានៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំទី១នេះ គឺសាលានឹងទទួលកូនខ្មែរចាប់ពីអាយុ១៨ខែ ដល់៥ឆ្នាំក្នុងកម្រិតមតេយ្យ ដើម្បីអោយពួកគេបានទទួលចំណេះដឹងមួយអោយមានភាសាអន្តរជាតិទាំង២ជាគ្រឹះតែម្ដង។ លោកថាកូនខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនៅក្នុងសាលាមួយនេះ ត្រឹមតែមានចំណេះដឹងផ្នែកភាសា និងយល់ពីវិទ្យាសាស្រ្តតាំងពីក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញអោយពួកគេ មានគ្រឹះផ្នែកកីឡា និងតន្ត្រីផងដែរ ដោយសារតែតម្លៃដែលតម្រូវអោយបង់ក្នុងចំនួនមួយដែលទាបជាងសាលាអន្តរជាតិផ្សេងទៀតនៅកម្ពុជានេះ គឺសាលាមានផ្ដល់អោយសិក្សាពេញមួយថ្ងៃ ផ្ដល់ទាំងអាហារ និងផ្ដល់ទាំងចំណេះដឹងផ្នែកភាសា កីឡា និងតន្ត្រីអោយព្រមគ្នាតែម្ដង។

លោកបានបន្តថា សាលា Dadi- Prestige ដែលបានបើកសម្ពោធនៅកម្ពុជាត្រូវបានរៀបចំតាមកម្រិតស្ដង់ដារតាំងពីបន្ទប់សិក្សា របៀបសិក្សា ការដេគ័រ និងការសាងសង់អាគារម្ល៉េះ ដើម្បីអោយសិស្សឆាប់ចេះ ហើយមិនមានការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពក្មេងនៅពេលពួកគេមកសិក្សា។ ក្នុងនោះលោកក៏បានប្រកាសថានឹងផ្ដល់អាហារូបករណ៍៥០ភាគដោយស្វ័យប្រវត្តិ សម្រាប់កូនខ្មែរទាំងអស់ដែលចុះមកសិក្សាក្នុងឆ្នាំសិក្សាដំបូងនេះ ដោយការផ្ដល់ជូនចំនួន៥០ភាគរយនេះ ក៏នឹងបន្តរហូតដោយមិនកំណត់ចំំនួន។

លោក ប្រាប់ថា ការផ្ដល់អាហារូបករណ៍៥០ភាគសម្រាប់ការបើកថ្មីនេះ គឺដើម្បីអោយកូនខ្មែរមានឱកាសបានសិក្សានៅសាលាអន្តរជាតិដែលមានប្រេននៅលើពិភពលោក ហើយបានទទួលការអប់រំស្របតាមស្ដង់ដារមួយ ដែលអាចអោយកូនខ្មែរចេះទាំង២ព្រមគ្នាតែម្ដង គឺភាសាអង់គ្លេស និងចិន ព្រមជាមួយខ្មែរ និងជំនាញជាច្រើនទៀត។ ក្នុងឆ្នាំបន្តបន្ទាប់ សាលា Dadi- Prestige នឹងបន្តបើកថ្នាក់បឋម និងថ្នាក់បន្តបន្ទាប់ផងដែរ ដើម្បីបំពេញតម្រូវការរបស់កូនខ្មែរ។ នៅក្នុងពិធីនោះក៏មានការចុះហត្ថលេខារវាងក្រុមហ៊ុនPrestige Education Co.,LTD និង DADI International Education ដ៏ល្បីរបស់ចិន ដើម្បីសហការគ្នាផ្ដល់ការបណ្ដុះបណ្ដាលអោយត្រូងទម្រង់ស្ដង់ដាមួយនៅកម្ពុជាតាមរយៈវត្តមានសាលា Dadi- Prestige ផងដែរ។ អ៊ីចឹងហើយទើបក្នុងពិធីនោះ គេឃើញតំណាងរបស់ក្រុមហ៊ុន DADI របស់ប្រទេសចិន មកដល់កម្ពុជា។

លោក Xenos តំណាងជាន់ខ្ពស់របស់ DADI Education របស់ប្រទេសចិន បានថ្លែងថាហេតុផលដែលលោកសម្រេចចិត្តបោះទុនបង្កើតសាលានេះនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែលោកចង់ឃើញកុមារកម្ពុជាបានសប្បាយជាមួយនឹងប្រព័ន្ធរៀបចំរបស់សាលា Dadi- Prestige ដែលក្រៅពីមានប្រព័ន្ធអប់រំច្បាស់លាស់ ក៏មានការរៀបចំអោយពួកគេសប្បាយៗ តាមរយៈការបោះទុនធ្វើឧបករណ៍អោយពួកគេបានលេងកម្សាន្តក្នុងពេលសិក្សានោះផង។ ម្យ៉ាងមកពីលោកមើលឃើញពីសក្កានុពល និងការរីកចំរើនរបស់កម្ពុជា ស្របគ្នានឹងឃើញពីកិច្ចសហការកាន់តែល្អជាមួយប្រទេសចិនផង ទើបសាលា Dadi- Prestige ដែលផ្នែកថ្មីមួយរបស់ក្រុមហ៊ុនលោកត្រូវបានបង្កើតឡើងនៅកម្ពុជា។

អ្នកស្រី Jessica អ្នកគ្រប់គ្រងទូទៅសាលា Dadi- Prestige នៅកម្ពុជាបានអះអាងថា ក្រោយការបង្ហាញខ្លួននៅកម្ពុជា ប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពរបស់ក្រុមហ៊ុន DADI នឹងត្រូវបានយកមកអនុវត្តនៅកម្ពុជា។ អ្នកស្រីថាគ្រូបង្រៀនទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្ត និងបណ្ដុះបណ្ដាលពីក្រុមហ៊ុនDADI នៅក្នុងប្រទេសចិន មុនបញ្ជូនអោយមកបង្រៀននៅកម្ពុជា អ៊ីចឹងហើយទើបលោកស្រីថាកូនសិស្សនឹងទទួលបានចំណេះដឹងច្បាស់លាស់លើផ្នែកអង់គ្លេស និងចិន ដោយសារតែគ្រូដែលជាអ្នកបណ្ដុះបណ្ដាលសុទ្ធតែជាគ្រូបរទេសហើយទទួលបានការបណ្ដុះបណ្ដាលតាំងពីសីលធម៌ និងរបៀបបង្ហាត់បង្រៀនជាងមុន។ លោកស្រីថាសាលាក៏បាចាប់ដៃជាមួយក្រុមហ៊ុនដែលរាប់រងលើការផ្គត់ផ្គង់អាហារដោយអនាម័យ និងមានសុវត្ថិភាពដល់កុមារ អមអោយមានការធានារាប់រងចំពោះបញ្ហាដែលកើតឡើងនៅក្នុងសាលាចំពោះក្មេងទូទៅផងដែរ៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts