Logo

ផ្អើលអ្នកគាំទ្រស្វាគមន៍ដល់ប្រលានយន្តហោះសម្រាប់ អម្ពរ ទេវី វិលត្រឡប់មកស្រុកវិញ


ដោយ ៖ Mr. Eric

January 11, 2018

ភ្នំពេញ៖ កាលពីថ្ងៃត្រង់ទី១១ ខែមករា ឆ្នាំ២០១៨ អ្នកគាំទ្ររាប់រយនាក់បានមកស្វាគមន៍និងសុំថតជាមួយតារាល្បីជើងចាស់ អ្នកស្រី អម្ពរ ទេវី ចុះពីយាន្តហោះពីប្រទេសអាមេរិកដល់ប្រលានយន្តហោះភ្នំពេញ ខណៈអ្នកស្រីវិលត្រឡប់មកស្រុកវិញលើកនេះជាមួយការត្រៀមថតរឿងភាគថ្មីឲ្យស្ថានីយទូរទស្សន៍ចំនួនពីរ។


គ្រាន់តែដើរចេញពីមាត់ទ្វារប្រលានយន្តហោះភ្លាមនោះ អ្នកគាំទ្ររាប់រយនាក់នាំស្រែកហូរស្វាគមន៍និងទាយទូរសព្ទថតគ្រប់ដៃថតអ្នកស្រី អម្ពរ ទេវី ហើយសុំថតជាមួយគ្នា ដោយទឹកមុខសប្បាយរីករាយ ដែលវត្តមានអ្នកស្រីលើកនេះមកបង្កើនស្នាដៃថ្មីសម្រាប់ឆ្នាំ២០១៨ ។ ក្រុមផលិតកម្មភាពយន្តបាននាំគ្នាមកទទួលអ្នកស្រី អម្ពរ ទេវី ដល់ប្រលានយន្តហោះតាមការអញ្ជើញសុំអ្នកមកថតរឿងភាគថ្មី។ អ្នកស្រី អម្ពរ ទេវី ត្រូវបានផលិតកម្មអិលឌី អញ្ជើញថតក្នុងរឿងភាគថ្មីក្រោមចំណងជើងថា “កាកី” ដែលនឹងយកបញ្ចាំងលើទូរទស្សន៍ភីអិនអិន ហើយ ចំណែកផលិតកម្មរ៉េតភីកឆឺក នឹងថតរឿងភាគចំណងជើង “ឆន្ទា”ឲ្យស្ថានីយទូរទស្សន៍ស៊ីធីអិន។


អ្នកស្រី អម្ពរ ទេវី បានថ្លែងថា អ្នកស្រីមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនៅពេលបានវិលត្រឡប់មកស្រុកខ្មែរលើកទី២ ដែលនឹងត្រៀមថតរឿងភាគថ្មីសម្រាប់ផលិតកម្មអិនឌី និង រ៉េតភីកឆឺក។ អ្នកក៏សប្បាយចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមកដល់មានអ្នកមកទទួលស្វាគមន៍និងអ្នកគាំទ្រជាច្រើននាក់មកចាំទទួលនិងនៅតែចាំមុខអ្នកស្រីបើទោះជាបីអ្នកស្រីកំពុងរស់នៅប្រទេសអាមេរិក។


សូមបញ្ជាក់ថា អ្នកស្រី អម្ពរ ទេវី បានដល់មាតុភូមិកាលឆ្នាំ២០១៧ ដោយថតឲ្យរឿងដុំឲ្យផលិតកម្មថោនក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលគ្រានោះដឹកនាំថតដោយអ្នកស្រី ពាន់ ភួងបុប្ផា។ រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលអ្នកស្រី អម្ពរ ទេវី ជាតួឯកស្រីនោះត្រូវបានមហាជនជាច្រើនគាំទ្រ និង សម្រុកគ្នាទៅសំបុត្រទៅមើលដោយលាន់មាត់គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង ហើយរឿងនេះត្រូវបានក្រសួងវប្បធម៍និងវិចិត្រសិល្បៈឲ្យពានរង្វាន់ខ្សែភាពយន្តដែលគាំទ្រដាច់គេប្រចាំឆ្នាំ២០១៧៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts