Logo

មើលមិនចង់បិទភ្នែកដោយសារ! ម៉ូលីកា បង្ហាញសម្រស់ដើមទ្រូងដ៏ធំពេញៗតែម្តងនៅពេលផ្សាយផលិតផលថែសម្រស់


ដោយ ៖ Mr. Eric

January 9, 2018

កញ្ញា ម៉ូលីកា ដែលក្រោយពេលកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចទាក់ទាញហើយនោះ នឹងបានងាកមករកស៊ីលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្រាប់តែឡើងកូដកាក់កបកើបលុយបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗខណៈដែលផលិតផលរបស់នាងមានអណិកជនខ្មែរនៅបរទេសជាច្រើនបានកុម្ម៉ង់ទិញបណ្ដាក់គ្នាជាហូហែរ ខណៈសូម្បីតែបុរសៗមិនមែនជាអតិថិជនផងក៏នាំគ្នាខមើលនៅលើហ្វេសប៊ុករបស់តារាចម្រៀងរូបនេះផ្សាយ និង Liveម្តងៗចង់បាក់ស្រឹបៗហើយ។

តារាចម្រៀងសិចស៊ីដើមទ្រូងធំទ្រលុកទ្រលន់គួរឲ្យគ្រឺតខ្នាញ់កញ្ញាម៉ូលីកា បានប្រាប់រស្មីកម្ពុជាឲ្យដឹងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ថា មួយរយៈចុងក្រោយនេះនាងមមាញឹកខ្លាំងលើមុខរបរលក់ផលិតផលតាមអនឡាញ។នាងថា ពីមុននាងឡាយវីដេអូតាមហ្វេសប៊ុកលក់តែជ្រក់ជើងមាន់តែប៉ុណ្ណោះតែមួយរយៈនេះនាងលក់ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទដែលទទួលបា​នការគាំទ្រពីអតិថិជនជាច្រើនទាំងក្នុងនឹងក្រៅប្រទេស។ម៉ូលីកា បន្ថែមថា«សព្វថ្ងៃនេះខ្ញុំលក់ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទមានដូចជា ថ្នាំលាបឲ្យស្បែកស្អាត រាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែកជាដើម ពោលគឺមានគ្រប់ប្រភេទទាំងអស់ ហើយសម្រាប់ផលិតផលទាំងនោះគឺខ្ញុំនាំយកមកពីច្រើនប្រទេសដូចជា ថៃ កូរ៉េ ជប៉ុន និងអាមេរិកជាដើមដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់»។

កញ្ញា ម៉ូលីកា បានឲ្យដឹងដែរថា មួយរយៈនេះនាងលក់ដាច់ខ្លាំងស្ទើរតែគ្មានពេលសម្រាកខណៈដែលមានអតិថិជនបានកុម្មង់ទិញទាំងក្នុងនឹងក្រៅប្រទេស។នាងថា ក្រៅពីបងប្អូននៅក្នុងស្រុកមានអណិកជនខ្មែរនៅក្រៅប្រទេសជាច្រើនដែលកុម្មង់ទិញដូចជានៅប្រទេសស្វីសសឺលែន៍ ញ៉ូដឺលែន៍ អូស្ត្រាលី អាមេរិក កូរ៉េ ថៃ នឹងប្រទេសជាច្រើនទៀត។នាងអះអាងថា នាងលក់ដាច់ដោយសារផលិតផលដែលនាងនាំចូលមានគុណភាពខ្ពស់ មានតម្លៃសមរម្យនិងមានសេវ៉ាកម្មរហ័សទាន់ចិត្ត។

តារាសិចស៊ីកំពុងតែកាក់កបកើបលុយតាមអនឡាញរូបនេះបញ្ជាក់ថា មួយរយៈនេះនាងរកចូលបានពីលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញក្នុងមួយថ្ងៃជិត១ពាន់ដុល្លារ ដូច្នេះក្នុង១ខែៗនាងអាចសល់យ៉ាងតិចក៏ខ្ទង់ម៉ឺនដុល្លារ ដែរខណៈដែលនាងក៏នៅតែឆ្លៀតលក់ជ្រក់ជើងមាន់ជាធម្មតា។

កញ្ញា ម៉ូលីកា បានទទួលស្គាល់ថា មួយរយៈនេះនាងពិតជារយាយពីអាជីពចម្រៀងបន្តិចមែនប៉ុន្តែយ៉ាងណា នាងមិនបោះបង់វិស័យសិល្បៈនោះទេបើទោះបីជោគជ័យលើមុខរបស់រកស៊ីយ៉ាងណាក៏ដោយ។ពោលគឺនាងនៅតែឆ្លៀតចេញបទចម្រៀងដើម្បីបង្កើនការគាំទ្របន្ថែមទៀតតាមរយៈផលិតកម្ម Rock។ នៅមុនពេលនាងបែកគំនិតលក់ឥវ៉ាន់តាមអនឡាញខណៈដែលមិនសូវបានច្រៀងតាមកម្មវិធីប្រគំតន្ត្រីធំៗផងនោះនាងចេញច្រៀងរកលុយតាមភោជនីយដ្ឋានក្នុងមួយយប់បានត្រឹមតែ២០ទៅ៣០ដុល្លារតែប៉ុណ្ណោះតែនៅពេលនាងលក់ផលិតផលតាមអនឡាញគឺទទួលបានចំណូលច្រើនគួរឲ្យមោទនៈភាពខណៈដែលនាងគ្រោងបើកហាងថែរក្សាសម្រស់មួយនៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះដើម្បីឲ្យអតិថិជនកាន់តែងាយស្រួស។

តារាសិចស៊ីដើមទ្រូងទ្រលុកទ្រលន់រូបនេះបានបង្ហើបឲ្យដឹងដែរថា ខណៈដែលនាងកំពុងសប្បាយចិត្តរកលុយតាមអនឡាញនាងមិនទាន់នឹកចង់គិតគូពីរឿងដៃគូជីវិតស្នេហានោះទេពោលគឺនាងចង់ជួយគ្រួសាររបស់នាងឲ្យរីកចម្រើនជាងនេះនឹងចង់កសាងប្រជាប្រិយភាពលើវិថីសិល្បៈឲ្យ លេចធ្លោជាងនេះសិន៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime