Logo

អត្តពលិកកីឡាកាយសម្ព័ន្ធ ត្រូវការបន្តទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិនដែលមិនអាចខ្វះបាន!


ដោយ ៖ Mr. Eric

January 7, 2018

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅតែបន្តត្រូវការប្រទេសចិនជួយដល់អត្តពលិកកម្ពុជា ដើម្បីផ្តល់ការឧបត្ថម្ភនូវការហ្វឹកហាត់រយៈពេលវែងរបស់ប្រទសមួយនេះដែលកម្ពុជាត្រូវការជាចំបាច់មិនអាចខ្វះបានឡើយ។

អគ្គលេខាសហព័ន្ធកីឡានេះបានរៀបចំឯកសារស្នើសុំទៅភាគីនៃសហព័ន្ធកីឡាកាយសម្ព័ន្ធចិន តាមរយៈការទំនាក់ទំនងយ៉ាងល្អ រវាងស្ថានទូចចិនប្រចាំនៅកម្ពុជា និង ឯកឧត្តមថោង ខុន ប្រធានសហព័ន្ធ នឹងបញ្ជូនឯកសារស្នើសុំផ្លូវការ ដើម្បីអនុម័ត្ត លើការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ។


លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា៖ ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែង និង រយៈពេលខ្លី នៅប្រទេសចិននេះ គឺជាការត្រៀមខ្លួន សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងរៀបចំ ក្នុងឆ្នាំ ២០១៨នេះ ព្រមទាំងជាការរត្រៀមខ្លួន សម្រាប់ប្រកួតដណ្ដើមមេដាយក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ផងដែរ។


លោកបានបញ្ជាក់ថា  មកដល់ពេលនេះ សហព័ន្ធបានត្រៀមអត្តពលិក៧ទៅ៨នាក់ រួចរាល់អស់ហើយ នៅក្នុងការបញ្ជូនទៅហ្វឹកហាត់រយៈពេលវែង ពោលគឺ៣ទៅ ៤ឆ្នាំមុខស៊ីហ្គេមឆ្នាំ ២០២៣ ចូលមកដល់។ ហើយក្នុងនោះផងដែរសម្រាប់ ការហ្វឹកហាត់រយៈពេលខ្លី គឺជាការត្រៀមលក្ខណៈដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី ឬក៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំបន្តបន្ទាប់ផងដែរ ។


គួរបញ្ជាក់ផងដែរថា ក្រៅពីប្រភេទកីឡាកាយសម្ព័ន្ធ ក៏មានប្រភេទកីឡាមួយចំនួនទៀតដែរ ដែលបានទៅហ្វឹកហាត់នៅតាមប្រទេសមានសក្ដានុលតាមប្រភេទកីឡានីមួយៗ មុនស៊ីហ្គេម ឆ្នាំ ២០២៣ចាប់ផ្ដើម ដោយក្នុងនោះរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយកូនឃ្លីលើតុ បាល់បោះ និងបាល់ទះជាដើម៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime