Logo

ម្ដាយតារាសម្តែង សារ៉ាយ សក្ខណា ថាមានមនុស្សរៀបផែនការបង្ខូចកេរ្តិ៍ឈ្មោះកូនអ្នកស្រីទើបផ្ទុះរឿងឡើងតុលាការ


ដោយ ៖ Mr. Eric

January 5, 2018

កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ដែលមានការភ្ញាក់ផ្អើលនាំខ្លួនម្ដាយតារាសម្តែង សារ៉ាយ សក្ខណា ​មកតុលាការដើម្បីដោះស្រាយបំណុល៣ម៉ឺនដុល្លារនិងអូសយករថយន្តមករក្សាទុកនោះ អ្នកស្រីចាប ផាន់សម្ផស្ស បានប្រាប់ក្រុមអ្នកកាសែតទាំងប្រតិកម្មថា រឿងនេះផ្ទុះឡើងដោយមានការរៀបចំផែនការទុកជាមុនដើម្បីបំបាក់ប្រជាប្រិយភាពកូនស្រី មិនមែនរឿង៣ម៉ឺនដុល្លារហើយអ្នកស្រីក៏បដិសេធចំពោះគេចវេសមិនព្រមសងបំណុល។

អ្នកស្រីចាប ផាន់សម្ផស្ស  បានប្រាប់នៅមុខអ្នកកាសែតកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ថា ការចុះផ្សាយដែលថាអ្នកស្រីជំពាក់បំណុលរហូតដល់៣ម៉ឺនដុល្លារអាមេរិកគឺជារឿងមិនពិត ហើយការលើកឡើងថាអ្នកស្រីគេចវេសមិនសងគឺកាន់តែខុសស្រឡះ។ អ្នកស្រីទទួលស្គាល់ថា អ្នកស្រីបានខ្ចីប្រាក់ពីគេចំនួន១៣០០០ដុល្លារអាមេរិកមែន ដោយខ្ចីមករកស៊ី ប៉ុន្តែរឿងកូនរបស់អ្នកស្រីមិនបានដឹងលឺឡើយ។ ប៉ុន្តែរឿងនេះមានអ្នកទទួសស្គាល់និងធានាពីនារីផ្សេងម្នាក់ទៀតដែលរាប់អានគ្នា ដោយអ្នកស្រីសុំមិនទាន់បញ្ចេញឈ្មោះ ខណៈការរាប់អាននោះគឺជិតដិតនឹងគ្នាខ្លាំង។ អ្នករាប់គ្នាជាមួយអ្នកស្រីរូបនោះក៏មានចំណែកក្នុងនោះរហូតដល់ចំនួន ៣ពាន់ដុល្លារ ដែលខ្ចីរួមគ្នា។

ម្ដាយតារាសម្តែង សារ៉ាយ សក្ខណា រូបនេះបានបញ្ជាក់ថា អ្នកស្រីនិងកូនបានព្យាយាមទាក់ទងចចារសងជាច្រើនលើកច្រើនសារទៅកាន់ម្ចាស់បំណុលចាប់តាំងពីអំឡុងខែសីហាមកម្ល៉េះប៉ុន្តែមិនជួបព្រោះតែរកម្ចាស់បំណុលដើមមិនឃើញចេះតែមានអ្នកនេះអ្នកនោះមកជួបដែលអ្នកស្រីមានទាំងភស្តុតាង និងសាក្សីផងដែរថាអ្នកស្រីពិតជាព្យាយាមជួបម្ចាស់បំណុលដើម្បីដោះស្រាយ។

អ្នកស្រីហ៊ានអះអាងថា អ្នកស្រីមិនដែលបានស្គាល់និងឃើញមុខម្ចាស់បំណុលឈ្មោះឃុតស្រីមុំនោះទេគឺខ្ចីតាមរយៈអ្នករាប់អានគ្នាប៉ុណ្ណោះ ហើយអ្នករាប់អានគ្នានេះហើយដែលអ្នកស្រីសង្ស័យថាជាអ្នករៀបគម្រោងការបង្ខូចកិត្តិយសអ្នកស្រីនិងកូន។

មន្ត្រីតុលាការចុះរឹតអូសឡានម្តាយ សារាយ សក្កណា ដល់ផ្ទះនៅស្ទឹងមានជ័យ កាលពីថ្ងៃទី០៣ មករា

 

អ្នកស្រីចាប ផាន់សម្ផស្ស  បាននិយាយទាំងមុខមាំថា អ្នកស្រីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបំណុល និងមិនមានហេតុផលដែលត្រូវគេចវេសទៅណានោះដែរព្រោះអ្នកស្រីមិនបានផ្លាស់ប្តូរទីលំនៅ កូនស្រីក៏គេស្គាល់ច្រើន ហើយបើមិនមានលទ្ធភាពសងក៏កូនអ្នកស្រីមិនពង្រីកហាងកែសម្ផស្សកាន់តែធំជាងមុនដែរ។ អ្វីដែលមិនគួរឲ្យជឿគឺនៅរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០១៨នេះអ្នកស្រីបានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីជួបជាមួយម្ចាស់បំណុលតាមការណាត់ដើម្បីដោះស្រាយប៉ុន្តែបែជាជួបរឿងដែលហាក់ដូចជាការរៀបគម្រោងទុករបស់ភាគីម្ខាង។

អ្នកស្រីបានធ្វើការចោទវិញថា រឿងនេះអ្នកស្រីមានការសង្ស័យថាមានអ្នករៀបគម្រោងបង្ខូចកិត្តិយសអ្នកស្រីនិងកូន ព្រោះតែរឿងអាក់អន់ចិត្ត និងច្រណែនលើការរកស៊ី មានសេចក្តីសុខរបស់កូនអ្នកស្រីច្រើន។ អ្នកស្រីក៏សូមផ្ញើរសារព្រមានផងដែរថា ចំពោះអ្នកមានបំណងមិនល្អ និងបង្ខូចកិត្តិយសអ្នកស្រី និងកូនស្រីថា សូមឲ្យបញ្ចប់ជាបន្ទាន់មុនពេលអ្នកស្រីបញ្ចេញមុខមាត់ពិតរបស់ជននោះ និងមុនពេលអ្នកស្រីចាត់វិធានការតាមផ្លូវច្បាប់អ្នកមួយតបតវិញ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime