Logo

សហព័ន្ធកីឡាវាយកូនឃ្លីលើតុឱ្យកញ្ញា តៃ លីដា លាពីតំណែងអគ្គលេខាបើមិនចង់ឱ្យACUចាប់ ខណៈរឿងពុករលួយឡើងស្អុយ!


ដោយ ៖ Mr. Eric

January 4, 2018

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ លោកឧកញ៉ា រ័ត្ន សុខន បានបើកកិច្ចប្រជុំដ៏ក្តៅកកុះមួយក្រោយទទួលបានពាកយបណ្ដឹងជាច្រើនពីសមាជិកប្រតិបត្តិ និងតំណាងក្លឹបចំនួន១៥ ពាក់ព័ន្ធរឿងពុករលួយនិងការងារគ្មានតម្លាភាពរបស់ របស់អគ្គលេខាធិការសហព័ន្ធកញ្ញា តៃ លីដា ដែលល្បីឈ្មោះក្នុងវិស័យកីឡាកម្ពុជា។ សហព័ន្ធនេះបានបង្ហើបឱ្យកញ្ញា  តៃ លីដា លាពីតំណែងអគ្គលេខាភ្លាមៗពេលលឺដំណឹង បើមិនចង់ឱ្ យACUចាប់រឿងពុករលួយកឹបកេង ខណៈរឿងពុករលួយឡើងស្អុយ!

ក្រោយទទួលពាក្យបណ្តឹងនិងរកឃើញកំហុសអវិជ្ជាមានជាច្រើនជុំវិញការដឹកនាំ និង រឿងហរិញ្ញវត្ថុរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុរួចហើយ លោកឧកញ៉ា រ័ត្ន សុខន និងសមាជិកប្រតិបត្តិ បានប្រកាសឱ្យកញ្ញា តៃ លីដា លាចេញពីតំណែងអគ្គលេខាធិការជាបន្ទាន់ ខណៈកន្លងមកបង្កទង្វើរពុករលួយកិបកេងលុយអស់ជាច្រើន ដែលប្រឈមនឹងផ្លូវច្បាប់និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ។ ករណីនេះជាទង្វើរបំផ្លាញ់ជាតិ និង បង្អាក់វិស័កីឡាឱ្យធ្លាក់ចុះ ខណៈរាជរដ្ឋាភិបាលកំពុងកែទម្រង់ស៊ីជម្រៅ និង ជម្រុញវិស័យកីឡាគ្រប់ប្រភេទឱ្យរីកមច្រើន។

លោកឧកញ៉ា រ័ត្ន សុខន បានប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា “ជុំវិញបណ្ដឹងបង្ខំឲ្យកញ្ញា តៃ លីដា លាឈប់ពីតំណែងអគ្គលេខាធិការជាបន្ទាន់បែបនេះ គឺពាក់ព័ន្ធនឹងករណីពុករលួយ និងការអនុវត្តខុសតួនាទីជាដើម។ ករណីដែលគាត់ (តៃ លីដា) ត្រូវលាឈប់ គឺមាន៣ចំណុច ទី១-គឺរឿងលូកដៃការងារបច្ចេកទេសរបស់គេ ដែលហ៊ានស្នើដកគ្រូបង្វឹកដ៏មានបទពិសោធន៍។ ទី២-គឺអគ្គហិរញ្ញឹក ដែលជាអ្នកកាន់កាប់លុយ បែរជាមិនបានកាន់។ ទី៣-រឿងពុករលួយ ស៊ីលុយគេ។ ខ្ញុំនិយាយថា បើមិនរៀបចំឲ្យស្រួលឲ្យគេ គឺឈប់មិនស្រួលនោះទេ ហើយខ្ញុំក៏នឹងរៀបចំអ្នកថ្មី ក៏ប៉ុន្ដែរឿងគេប្ដឹង គឺគេចមិនផុតដែរ”។

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានបញ្ជាក់ថា ទាំងគ្រូបច្ចុប្បន្ននិងចាស់រួមទាំងកីឡាករជម្រើសជាតិតាំងពីសង្គម មានបទពិសោធន៍ច្រើនហើយក៏គាត់ (តៃ លីដា) រកដកគ្រូជាតិចេញពីគ្រូជម្រើសជាតិមិនឱ្យដឹកនាំការងារទៅមុខឱ្យស្រួលឡើយ។ ហេតុដូច្នេះទី១ មិនមែនតួនាទីរបស់គាត់ទេ គាត់ហ៊ានលូកដៃចូលការងារបច្ចេកទេសរបស់គេ…។ មួយវិញទៀតកីឡាករទៅចិន តាមរយៈក្រសួងអប់រំ តែគាត់ទាមទារកាន់លុយ ដល់ហើយបាត់លុយកីឡាករ ខ្វះសម្ភារៈទៅប្រកួតទៀត។ ស្របពេលក្លឹបឡើងមកតវ៉ា ដ្បិតមិនមែនជារឿងធំ តែមនុស្សផ្ដាច់ការពេក។ អញ្ចឹងបូកសរុបមក បញ្ហាមិនប្រក្រតីប៉ុន្មានចំណុច ទី១-លូកដៃការងារបច្ចេកទេសរបស់គេ។ ទី២-អគ្គហិរញ្ញឹក ដែលជាអ្នកកាន់កាប់លុយ បែរជាមិនបានកាន់។ ទី៣-ពុករលួយ ស៊ីលុយគេ។

លោកឧកញ៉ា រ័ត្ន សុខន បានប្រាប់ថា “នៅចំណុចទី៣មួយទៀតសហត្រូវតែផ្អាកការងាររបស់គាត់ ហើយខ្ញុំសូមនិយាយថា បើមិនរៀបចំឲ្យស្រួលឲ្យគេ គឺគាត់ឈប់មិនងាយស្រួលនោះទេ ហើយខ្ញុំក៏នឹងរៀបចំអ្នកថ្មី ក៏ប៉ុន្ដែរឿងគេប្ដឹង គឺគេចមិនផុតទេ។ តែខ្ញុំឲ្យឈប់ តែមុនឈប់ត្រូវរៀបចំបែបបទឯកសារឲ្យបានច្បាស់លាស់រឿងលុយកាក់ លុយណាខ្វះគេ ត្រូវសងឲ្យគេ មិនត្រូវយករួចខ្លួនទេ”។

ក្រៅពីរឿងអាស្រូវដ៏អាក្រក់ខាងលើហើយ ប្រធានសហព័ន្ធដដែលបាននិយាយទាំងក្តៅសន្លឹកត្រចៀកថា ក្រសួងអប់រំ បានចំណាយសម្រាប់ការរៀបចំជើងឯកជាតិ ប៉ុន្តែនាង (តៃ លីដា) បានលើកគម្រោងដល់ទៅ ១៣,០០០ ទៅ ១៤,០០០ដុល្លារ ចឹងគឺជារឿងហួសហេតុ ស្មើនឹងការប្រកួតអន្ដរជាតិ រហូតសហព័ន្ធបានយកទៅកែឡើងវិញ មកសល់ត្រឹម ៦,៣០០ដុល្លារ សម្រាប់ចំណាយដល់អាជ្ញាកណ្ដាល គណៈកម្មការ និងក្លឹបចូលរួម។ តែការចំណាយរបស់នាងវិញ អ្នកមកធ្វើការតិចៗ ប៉ុន្តែនាងដាក់ឈ្មោះច្រើន ហើយដាក់ថ្លៃទឹកថ្លៃអី តែទឹកប្រើមិនដែលគ្រប់គ្រាន់ ស៊ីដាច់ទាំងរឿងប៉ុណ្ណឹងទៀត។ ពិសេសក្លឹបចូលរួមប្រកួតនាងជើងល្អរូបនេះឲ្យគេតែ ១០ម៉ឺនរៀលប៉ុណ្ណោះ ខណៈតាមកិច្ចប្រជុំបានសម្រេចឲ្យ ១០០ដុល្លារឬ៤០ម៉ឺនរៀល។

លោក រស់ ជាតិ គ្រូបង្វឹកមានវ័យចាស់ជាងគេ និងជាអតីតកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុយូរជាងគេបានលើកឡើងក្នុងកិច្ចប្រជុំខាងលើថា លោកមិននឹកស្មានអគ្គលេខាធិការខាងលើ មានសិទ្ធិបញ្ជាឲ្យលោកលាឈប់ពីគ្រូជម្រើសជាតិ ទោះបីមិនដឹងរឿងអ្វីឡើយ។

ជាមួយគ្នានោះ លោក សំ បូរ័ត្ន ដែលជាគ្រូជំនួយ បាននិយាយទាំងហួសចិត្តផងដែរថា ក្លឹបចូលរួមប្រកួតជើងឯកត្រូវទទួលបានថវិកាលើកទឹកចិត្ត ១០០ដុល្លារ គឺទទួលបានត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ។ លើសពីនេះ ក្រោយមានការជំរុញសួរពីតំណាងក្លឹប ក៏ត្រូវបានអគ្គលេខាធិការ ជំរុញឲ្យប្លឹងសួរទៅប្រធានសហព័ន្ធ ដោយមិនរកដំណោះស្រាយថែមទៀតផង៕

 

 

 

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts