Logo

ភ្ញាក់ផ្អើលនៅតុលាការ! ម្តាយសម្តែងតារាល្បី សារាយ សក្កណា ត្រូវម្ចាស់បំណុលក្រវួចទាំងមនុស្សនិងរថយន្តដោយអត់សងលុយ៣ម៉ឺនដុល្លារ


ដោយ ៖ Mr. Eric

January 3, 2018

មន្ត្រីតុលាការបង្ហើបថា ត្រូវភាគីម្ចាស់បំណុលឈ្មោះ ឃុត ស្រីមុំ ជាអ្នកចងការប្រាក់ បានរឹបអូសយករថយន្តម៉ាក ឡិចស៊ីសប្រាដូ ៤៧០ ពណ័ទឹកដោះគោ ស្លាកកលេខ2AJ 5488 មកតម្កល់ទុកនៅតុលាការ ដោយអះអាងថា ដោយសារតែអ្នកស្រីពាក់ព័ន្ធនឹងបំណុលហើយមិនដោះស្រាយតម្លៃ៣មុឺនដុល្លារ។

មកទល់ម៉ោងនេះ រថយន្តរបស់អ្នកស្រីត្រូវបានតុលាការឃាត់ទុក ខណៈដែលអ្នកស្រី ដែលបានបើករថយន្តមកអោយតុលាការតម្កល់ទុកដោយផ្ទាល់ ក៍បានចូលក្នុងតុលាការ ហើយមិនទាន់សុំការបកស្រាយ។

រថយន្តរបស់ម្តាយ សារាយ សក្កណា ត្រូវបានមន្ត្រីតុលាការឃាត់ទុកនៅតុលាការ

ប្រភពពីតុលាការ និយាយថា រថយន្តរបស់អ្នកស្រី សម្ផស្ស ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣មុឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ។

ប្រភពនោះថា អ្នកស្រីសម្ផស្ស បានយករថយន្តដែលបានបង់រំលោះនៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី១ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៍បានប្រគល់រថយន្តអោយយកមកប្រើមួយរយៈ។

ប្រភពនោះបន្តថា អ្នកស្រី មិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយៈពេលយូរមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើអោយតុលាការរឹបអូស យករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី៣ មករានេះ។

ស្របជាមួយព័ត៍មាននេះ គេឃើញម្ដាយអ្នកនាង សារ៉ាយ សក្ខណា បិទម៉ាស់ បើករថយន្តដែលមានជម្លោះចូលក្នុងតុលាការ ដោយគេចមុខមិនធ្វើការបកស្រាយបាននៅឡើយទេ ខណៈក្រុមអ្នកកាសែតជាច្រើនព្យាយាមសុំសំភាសន៍និហតាមម្តាយ សារាយ សក្កណា ។ មកទល់ពេលនេះ អ្នកស្រី ម្ដាយ សារ៉ាយ សក្ខណា នៅតែមិនអាចសុំការបំភ្លឺ ស្របគ្នាដែលរថយន្តដែលត្រូវបានតុលាការរឹបអូស ត្រូវបានទម្លាយថា នឹងបន្តតម្កល់ទុករហូតដល់មានដំណោះស្រាយ៕

មន្ត្រីតុលាការចុះរឹតអូសឡានម្តាយ សារាយ សក្កណា ដល់ផ្ទះនៅម្តុំស្ទឹងមានជ័យ ក្រោយមិនព្រមដោះស្រាយបំណុល

 9

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime