Logo

ស្លាប់៥នាក់ គួរអោយរន្ធត់! រថយន្តក្រុងកាពីតូល បុកជាមួយរថយន្ត លោកប្រធានក្រុមប្រឹក្សាស្រុកក្រគរ​


ដោយ ៖ Mr. Eric

January 2, 2018

ខេត្ត​ពោធិ៍សាត់​ ៖​ យ៉ាង​តិចមានមនុស្ស​៥នាក់បានស្លាប់​ ក្នុង​នោះមាន៤នាក់ស្លាប់នៅកន្លែង​ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្តក្រុងក្រុម​ ហ៊ុនកាពីតូល​ បុកជាមួយរថយន្តលោកប្រធានក្រុមប្រឹក្សាស្រុកក្រគរ ។

ហេតុ​ការណ៍ដ៏អាក្រក់នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិ​ លេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា នាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ។

ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់​ ក្នុងនោះមានលោក​ សុទ្ធ តារា ក៏បានស្លាប់ផងដែរ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ខណៈ៤នាក់ទៀត ស្រី៣នាក់​ ស្លាប់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ គ្រោះ​ ថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ៕​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts