Logo

មិនដឹងជាអាងស្អី! ក្មេងស្ទាវ​ពីរ​ក្រុម​ដេញ​វាយ​គ្នា រហូត​ដកកាំភ្លើងដេញបាញ់គ្នា​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 31, 2017

ភ្នំពេញ​) ៖ កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​មនុស្ស​២​នាក់​ក្រោយពី​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ផ្ទុះអាវុធ​២​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទន្លេសាប ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​ជនសង្ស័យ​ទាំង​២​នាក់​នោះ ១-​ឈ្មោះ អិន សុវណ្ណ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ២-​ឈ្មោះ បុល ភេទ អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក ចំណែកឯ​ភាគី​ជម្លោះ​ម្ខាង​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z-8136 រង​ការខូចខាត​ស្ទើរ​ទាំ​ស្រុង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឈ្មោះ បុល បាន​ជិះ​ម៉ូតូ​ហុងដា​ស្កុប​ពី ពណ៌​ក្រហម ខណៈ​កំពុង​ជិះ​ក៏ត្រូវ​ភាគី​ម្ខាង​ទៀត​មាន​គ្នីគ្នា​ជិត​១០​នាក់ កំពុង​អង្គុយ​ផឹកស៊ី ហើយ​បាន​ស្រែកថា “​ម៉ូតូ​ឯង​ឮ​ខ្លាំង​ម្ល៉េះ​” ក៏​បណ្ដាល​ឲ្យ​ទាស់សម្ដី​គ្នា រហូត​មាន​យុវជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជិត​១០​នាក់ បាន​ជិះ​ម៉ូតូ​ម៉ា​ស៊ុយ​ហ្សា​គី​វីវ៉ា ដេញតាម​វាយ​ពីក្រោយ ហើយ​ឈ្មោះ​បុល បាន​ស្រែក​ឆោឡោ​ថា “​មាន​គេ​ដេញ​វាយ​” ខណៈនោះ​ម្ចាស់​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ភ័យ​ក៏​រត់ចោល​បាត់​ម៉ូតូ ភ្លាមៗ​នោះ​ត្រូវ​អ្នកភូមិ នឹង​ក្រុមគ្រួសារ​នាំគ្នា​យក​ដុំថ្ម​គុប និង​វាយ​ម៉ូតូ​ដែល​ម្ចាស់​រត់ចោល​នោះ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ប្រភព​ដដែល​បន្តទៀត​ថា បន្ទាប់ពី​វាយ​ម៉ូតូ​រួច ម្ចាស់​ម៉ូតូ​ដែល​រត់​នោះបាន​ហៅ​បក្សពួក​ដែល អង្គុយ​ផឹកស៊ី​ក្នុង​តារាង​បាលទាត់​ជិត​១០​នាក់មក​កន្លែងកើតហេតុ​វិញ ដើម្បី​ដេញ​វាយ​អ្នកភូមិ នឹង​ក្រុមគ្រួសា​ឈ្មោះ​បុល ហើយ​ភ្លាមៗ​នោះ​ឈ្មោះ​អិន សុវណ្ណ បាន​រត់​ស្ទុះ​ចេញពី​ក្នុងផ្ទះ​នៅក្បែរ​កន្លែងកើតហេតុ ដោយ​ដៃ​កាន់​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​បាញ់​ឡើងលើ​គំរាម​មួយ​គ្រាប់ ខណៈ​ពេលនោះ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះទៅ​អន្តរាគមន៍​កន្លែងកើតហេតុ រួច​បាន​បាញ់​គំរាម​មួយ​គ្រាប់​ផងដែរ​។ ក្រោយមក​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក យកទៅ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សាកសួរ​បន្ត​។​

​បច្ចុប្បន្ន​ជន​ស​ង្ស័​ទាំង​២​នាក់ ព្រមទាំង​វត្ថុតាង ត្រូវបាន​ឃុំខ្លួន​ប​ណ្ណោះ​អាសន្ន​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts