Logo

មិនណយទេ! រថយន្ដ​ដឹក​ប្លា​ស្ទិ​ក​ព្រលះ​រថយន្ដ​ឡង់​គ្រី​ស័​រ បណ្ដាល​ឲ្យ​ខ្ទាត​ទៅបុក​របង​សាលា​ពេទ្យ​បាក់​អស់​១​ផ្ទាំង


ដោយ ៖ កាសែត រស្មីកម្ពុជា

December 31, 2017

(​ភ្នំពេញ​) ៖ រថយន្ត​ដឹក​ប្លា​ស្ទិ​ក​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ១​គ្រឿង ដែល​កំពុង​តែបើ​កបត់​ពីមុខ ចំ​ពី​ចំហៀង​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​របង​សាលា​ពេទ្យ​បាក់​អស់​ចំនួន ១​ផ្ទាំង​។

ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០​នាទី ព្រឹក​ព្រឹល​ម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅ​ចំណុច​កែង​របង​សាលា​ពេទ្យរុស្ស៊ី ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI 8599 បើកបរ​ដោយ​បុរស​ម្នាក់ រួមទាំង​កូនប្រុស​ស្រី ចំនួន ២​នាក់​ទៀត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដែលជា​ផ្លូវបំបែក​នោះ រថយន្ត​ក៏បាន​បើក​បត់​ឆ្វេង​ចុះទៅ​ផ្លូវ​ខាងក្រោម ក៏​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ 3W 4450 ដឹក​រមូរ​ប្លា​ស្ទិ​ក​ជាច្រើន​ដុំ​នៅ​ខាង​ក្នុងនោះ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​ពី​ចំហៀង​ផ្នែក​ខាងស្តាំ​ពេញទំហឹង និង​ខ្ទាត​រថយន្ត​ទាំង ២​គ្រឿង ទៅបុក​របង​សាលា​ពេទ្យ បាក់​អស់ ១​ផ្ទាំង តែ​មិនបាន​បណ្តាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។​

​ក្រោយពេល​កើតហេតុ រថយន្ត​ទាំង ២​គ្រឿង ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​យក​រថយន្តស្ទូច​មក​ស្ទូច យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមច្បាប់​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime