Logo

កាដូ​ឆ្នាំ​ថ្មី ៖ មន្ដ្រី​ចូលនិវត្តន៍​និង​អតីតយុទ្ធជន នឹង​ទទួលបាន​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 31, 2017

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​កាដូ​ថ្មី​៣​បន្ថែមទៀត សម្រាប់​ឆ្នាំ​២០១៨ ដោយ​កំណត់ថា​ចាប់ពី​​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន នឹង​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ ដូច​កម្មករ​, កីឡាករ​, ប្រធានភូមិ អនុ​ភូមិ និង​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រី​​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ការដាក់​បន្ថែម​នូវ មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​សម្រាប់​ការព្យាបាល​នៅ​​តាម​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន​គិតថ្លៃ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការចំណាយ​របស់​ពួកគាត់​ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​នោះ បាន​បង្គាប់​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រួត​ពិនិត្យមើល​សេវាកម្ម របស់​ក្រុមគ្រូពេទ្យ នៅតាម​បណ្តា មន្ទីរពេទ្យ​រដ្ឋ​នានា ដើម្បី​កុំ​ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កម្មករ កម្មការិនី កីឡាករ និង​មន្ត្រីរាជការ​ទាំងឡាយ ដែល​ទទួលបាន​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​មិន​គិតថ្លៃ​៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts