Logo

លី ឌីណា ដើរតួខ្មោចខ្លាចទាំងព្រលឹងចុងសក់ម្តងៗហើយក៏នៅតែហ៊ានថតដែរ…ដោយសារ!


ដោយ ៖ Mr. Eric

December 29, 2017

តារាសិចស៊ីកញ្ញា លី ឌីណា ដែលមានរហ័សនាមហៅថា “ម៉ែគ្រូ” ដោយសារធ្លាប់មានវត្ថុសក្តិស័ទ្ធឬព្រលឹងអ្វីចម្លែកមិនដឹងធ្លាប់ចូលស្ថិតក្នុងខ្លួនម្តងហើយកាលនៅខេត្តសៀមរាប ហើយពេលនេះនាងទម្លាយរឿងខ្លោចខ្មោចខ្លាចអ្វីចម្លែកៗដូចលើកមុននៅពេលទទួលថតរឿងខ្មោចរបស់ស្ថានីយទូរទស្សន៍លេខ៥។

តារាស្រីរូបនេះបានផ្តល់កិច្ចសំភាសន៍ទាំងញញឹមថា នាងពិតជាខ្លាចមែននៅពេលការថតរឿងដែលនាងដើរតួខ្មោច ខណៈនាងធ្លាប់រួចហើយនូវព្រលឹងវិញ្ញាណនរណាមិនដឹងឡើយបានចូលក្នុងខ្លួនដោយធ្វើឱ្យរាំរបាំប្រពៃណីទាំងមិនដឹងខ្លួន ខណៈមនុស្សនៅជុំវិញនិងកណ្តាលថ្ងៃត្រង់។ សម្រាប់រឿងថ្មីដែលទូរទស្សន៍លេខ៥ដែលមានចំណងជើងថា “ភូមិគ្រឹះ១០០ល្បិច” នាងទទូលបានតំណែងតួឯកស្រីដើរជាតួជាប់រហូតជាមួយតួឯកស្រីក្នុងម្នាក់គឺ កញ្ញា លឹម មួយហ្គិច និងចំណែកតួប្រុសគឺលោក សាយ សៀរ៉ា ។

កញ្ញា លី ឌីណា បានប្រាប់ថា នាងខ្លាចតែពេលថតៗដូចកាលលើកមុនដោយមិនដឹងខ្លួននោះទេ ព្រោះរឿងថ្មីរបស់នាងមួយនេះនាងដើរតួថតជាប់រហូតតាំងដើមឈុតរហូតដល់ចប់ ខណៈនាងនៅតែបារម្ភនិងមានជំនឿលើវត្ថុសក្តិស័ទ្ធនិងព្រលឹងវិញ្ញាណថាពិតជាមានមែន។ ឱ្យតែចេញថតម្តងៗ នាងតែធ្វើការបួងសួងនិងសុំសេចក្តីសុខ ពីកន្លែងជុំវិញនាងដែលនាងបានទៅដល់ឬកន្លែងថតណាមួយ ដើម្បីមិនចង់ឱ្យមានវិញ្ញាណចូលស្ថិតក្នុងខ្លួននាងទៀតឡើយ៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime