Logo

បណ្ឌិត ថោង ខុន ដាក់យុទ្ធសាស្ត្រខ្លាំងជាងមុនឲ្យកីឡាកាយសម្ព័ន្ធដើម្បីយកមេដាយ SEA GAME 2023


ដោយ ៖ Mr. Eric

December 29, 2017

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោកបណ្ឌិត ថោង ខុន បានត្រៀមលក្ខណនិងដាក់យុទ្ធសាស្ត្រឲ្យខ្លាំងជាងមុននូវ ៥ចំណុច ដល់អ្នកពាក់ព័ន្ធកីឡានេះក្នុងការអនុវត្តនិងពង្រឹងសមត្ថភាពល្អជាងមុនសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីទទួលបានមេដាយ។ ការបង្ហាញពីភាពជឿជាក់យ៉ាងខ្លាំងទៅលើយុទ្ធសាស្រ្តរទាំង៥ និង ឆ្ពោះទៅកាន់មេដាយជូនជាតិរបស់កីឡាមួយនេះ ត្រូវបានបញ្ជាក់ពី លោក ណយ ផាណា អគ្គលេខាធិការរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

យោងតាមការថ្លែងរបស់ លោកបណ្ឌិត ថោង ខុន បានដាក់វយុទ្ធសាស្ត្រទាំង៥ ជូនរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យដឹងថា កីឡាកាយសម្ព័ន្ធ មានចំណុចខ្លាំងគឺ ទី១.បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ បង្កើនគុណភាព និងគុណផលកីឡាករតាមក្លិបសមាគមឲ្យបានទូលំទូលាយ, ទី២.ពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រុមនិងមន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព, ទី៣.ជំរុញឲ្យមានការប្រកួតឲ្យបានច្រើន និងហ្វឹកហាត់ជាប្រចាំនៅក្លិបសមាគម, ទី៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិបសមាគមទូទាំងប្រទេសឲ្យបានរឹងមាំ និងទី៥.ប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។

លោក ណយ ផាណា បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំទៀតគឺគិតពីឆ្នាំ ២០១៨ទៅ ប្រភេទកីឡាកាយសម្ព័ន្ធ មានជំនឿចិត្តរហូតទៅដល់១០០% ថា និងអាចយកមេដាយអោយកម្ពុជាបាន ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។ តែនៅក្នុងកម្រិតមេដាយមួយណានិង ប៉ុន្មានគឿងនោះ យើងមិនដឹងនោះទេ គ្រាន់តែដឹងច្បាស់គឺថា កីឡាកាយសម្ព័ន្ធ អាចយកមេដាយក្នុងនាមជាម្ចាស់ផ្ទះបាន។
លោកបានលើកឡើងថា យុទ្ធសាស្ត្រ ទាំង៥ចំណុចរបស់ឯកឧត្តមប្រធាន គឺពិតជាល្អ ដែលជំរុញក្នុង ការអភិវឌ្ឍសមត្ថភាពកីឡាករ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រម។ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៍ជាការជំរុញឲ្យគ្រូបង្វឹកខិតខំដកស្រង់បច្ចេកទេសពីការប្រកួតអន្តរជាតិក្នុងន័យបង្កើនសមត្ថភាពដើម្បីបង្ហាត់អត្តពលិក។

លោកបណ្ឌិត ថោង ខុន ក៍នៅបន្តការជំរុញឲ្យកីឡាករកីឡាការិនីខិតខំយកទុកដាក់ ព្យាយាមហ្វឹកហាត់ឲ្យកាន់តែល្អប្រសើរ ជាពិសេសគ្រូបង្វឹកទាំងអស់ត្រូវព្យាយាមសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីការប្រកួតអន្តរជាតិនានាដើម្បីធ្វើជាបទពិសោធសម្រាប់បង្វឹកពង្រឹងសមត្ថភាពកីឡាករកីឡាការិនី៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts