Logo

ប្រជាពលរដ្ឋចង់ទិញផ្ទះល្វែងបង់រំលោះ សូមពិនិត្យឲ្យច្បាស់សិនកុំឱ្យមានរឿងអាក្រក់ដូចតារាចម្រៀង ទិត្យ វិច្ឆិកា


ដោយ ៖ Mr. Eric

December 24, 2017

ភ្នំពេញ៖ លោក ទិត្យ វិច្ឆិកា ជាអ្នកចំរៀងល្បីឈ្មោះមួយរូប មកជាប់អន្ទាក់លុងខ្លួន ព្រោះរឿងបង់រំលោះផ្ទះមួយល្វែងស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ទិត្យ វិច្ឆិកា បានរៀបរ៉ាប់ថា លុយដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំនួន ៥ពាន់ដុល្លា បានអោយកាលពីឆ្នាំមុន លោក និង ភរិយា មិនបានយកទៅ ចាយវាយ ផ្តេសផ្តាស់នោះទេ គឺ លោក និង ភរិយា បានយកលុយនេះមកទិញផ្ទះបង់រំលោខាងលើ ដោយបាន កក់ប្រាក់ចំនួន ៣៥០០ដុល្លា ស្មើនឹង១០ភាគរយនៃតំលៃផ្ទះ ចំនួន ៣ ៥០០០ ដុល្លា ។ តែមិនទាន់បាន បង់រំលោះស្រួលបួល ក៏ក្រុមហ៊ុន ធី អែន អិល និង ក្រុមហ៊ុន ដែលតា មីក្រូហ្វាយណាន់ ដែលជាក្រុមហ៊ុនរួមគ្នាសង់ផ្ទះល្វែងខាងលើមានបញ្ហា ដោយខាងក្រុមហ៊ុន ដែលតា មីក្រូហ្វាយណាន់ ប្តឹងចៅកែក្រុមហ៊ុន ធី អែន អិល ដាក់គុក ។

ដូច្នេះកិច្ចសន្យារបស់ថៅកែចាស់ ត្រូវបានថៅកែថ្មី មិនយកមកអនុវត្តន៍ ដូចជាធ្វើផ្លូវ និងទឹក ភ្លើង ត្រូវម្ចាស់ផ្ទះជាអ្នករត់ការ ត និង កាត់ឈ្មោះផ្ទះ ដោយខ្លួនឯងទៅវិញ ។ កត្តាសាំញ៉ាំដូចនេះធ្វើអោយ លោក និង ភរិយា សំរេចចិត្តស្នើដកលុយកក់ និង រំលាយកិច្ចសន្យាខ្ចីលុយពីធនាគារ វិញ តែការស្នើ នេះ មិនត្រូវបានឆ្លើយតបជាវិជ្ជមាននោះទេ ។ ជាចុងក្រោយលោក បានធ្វើលិខិតប្តឹងទៅតុលាការរាជធានីភ្នំពេញ អស់រយៈពេលមួយឆ្នាំមកនេះក៏មិនទាន់ថា ឃើញពន្លឺផងទេ ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime