Logo

សីតុណ្ហភាព​ចាប់ផ្តើម​កើនឡើង ​ភ្លៀង​ដោយសារ​ព្យុះ​នឹង​មកដល់​ដូច​ការរំពឹងទុក​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 23, 2017

(​ភ្នំពេញ​)៖​ធាតុអាកាស​ត្រជាក់​លើក​ទី​២​នៅក្នុង​រដូវរំហើយ​នេះ បានបញ្ចប់​ដោយ​ជំនួស​មកវិញ​នូវ​ទឹកភ្លៀង​នៃ​ឥទ្ធិពល​ព្យុះ​ទី​២៧ បន្ទាប់​​ពី​នោះ​ធាតុ​ត្រជាក់​លើក​ទី​បី​នឹង​មកដល់​អាចមាន​ធាតុអាកាស​ត្រជាក់​ដល់​លើក​ទី​៤​រួច​ភ្លៀង​កក់ខែ​ក៏​ចាប់ផ្តើម​ធ្លាក់​បន្តបន្ទាប់​។​

លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ថា ធាតុអាកាស​ត្រជាក់​លើក​ទី​២​នៅក្នុង​រដូវរំហើយ​នេះ​បានបញ្ចប់​ហើយ ដោយ​សម្ពាធ​ខ្ពស់​បាន​ត្រឡប់​ទៅក្រោយ​វិញ​ឆ្ងាយ​តែ​ចំហាយ​ត្រ​​ជាក់​នៅ​មិនទាន់​អស់​ទេ​។ ធាតុអាកាស​ត្រជាក់​ឆ្នាំនេះ​អាចមាន​ដល់​លើក​ទី​៣​និង​លើក​ទី​៤​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា នៅពេល​ធាតុអាកាស​ត្រជាក់​លើក​ទី​២​អស់​ឥទ្ធិពល​ភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​២៧​ឈ្មោះ​តឹ​ម​ប៊ី​ន​ក៏បាន​មកដល់​នៅ​ថ្ងៃទី​២៦​ខែធ្នូ ដូច​ការព្យាករណ៍​រប​ស់​ក្រសួង​កាលពី​ថ្ងៃទី​២១​ខែធ្នូ​។​ព្យុះ​នេះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​នៅ​​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ដោយមាន​បរិមាណ​ច្រើន​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម​តែ​តំបន់​ខ្ពង់រាប​ដូចជា​​ខេត្ត​រតនគីរី និង​ខេត្តព្រះវិហារ​អាច​នឹងមិន​មាន​ភ្លៀង​នេះ​ទៅដល់​ទេ​។​
​ ​
​លោក​ចាន់​យុ​ត្ថា​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា​បន្ទាប់ពីរ​ដូ​វ​រំហើយ​ដ៏​ត្រជាក់ កន្លងផុតទៅ​បានតែ​បន្តិច​ពោលគឺ​នៅក្នុង​ខែមីនា​ភ្លៀង​កក់​​ខែ​ក៏​ចាប់ផ្តើម​មាន​បន្តបន្ទាប់​និង​រដូវវស្សា​ឆាប់​ចូលមក​ដល់ ដោយសារ​នៅ​ឆ្នាំ​ក្រោយនេះ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ឡា​នី​ណា​ពេញលេញ បន្ទាប់ពី​ស្ថិតនៅក្នុង​អន្តរកាល​នៃ​ឥទ្ធិពល​អែល​នី​ណូ​និង​ឡា​នី​ណា​ពេញ​មួយឆ្នាំ​២០១៧​រួចមក​។​
​ ​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​២១​ខែធ្នូ​បាន​ជូនដំណឹង​ថា​វិ​សម្ពាធ​មួយ​ដែល​បាន​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៧ បាន​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​២៧​ឈ្មោះ​តឹ​ម​ប៊ី​ន TEMBIN​កាលពី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងកើត​ប្រទេស​ហ្វីលីពីន​។​

​តាម​ការព្យាករណ៍​ព្យុះ​តឹ​ម​ប៊ី​ន​នឹងធ្វើ​ដំណើ​ង​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​រួច​បន្តដំណើរ​មកកាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​ប្រទេស​វៀតណាម​និង​ធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ខែធ្នូ​មាន​ពពក​ច្រើន​ដេរដាស​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​ពី​មធ្យម​ទៅ​ច្រើន​ពិសេស​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​តាម​បណ្តោយ​ព្រំដែន​​កម្ពុជា វៀតណាម​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​នេះ​បា​នស​សេរ​ទៀតថា តំបន់​មាត់សមុទ្រ​និង​លើ​ផ្ទៃសមុទ្រ​ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន មាន​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ អា​ស្រ​យ័​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ប្រជា​នេសាទ​​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយ​ថា​​ហេតុ​៕​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime