Logo

តារាល្បីៗក្នុងរឿងភាគចំនួនពីរTV5ជប់លៀងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ខាងមុខនេះ


ដោយ ៖ Mr. Eric

December 23, 2017

នីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រារព្ធពិធីជប់លៀងអាហារល្ងាចជាមួយតារារយនាក់និងក្រុមការងារផលិតខ្សែភាពយន្តដោយធ្វើការប្រកាសសម្ពោធស្នាដៃរឿងភាគពីររឿងគឺ រឿង “នេះឬជីវិត” និងរឿង”ទណ្ឌកម្មស្នេហ៍”  ដែលទើបតែបញ្ចក់ការថតនិងរំពឹងការគាំទ្រខ្លាំងលើកញ្ចក់ទូរទស្សន៍ខាងមុខនេះ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រអញ្ជើញតួសម្តែងក្នុងទាំងរឿង២ ដើម្បីជប់លៀងពិសាអាហារសាមគ្គី ក្រោយបំពេញការងារសម្តែងទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

សម្រាប់ខ្សែរឿងចំនួន២ “នេះឬជីវិត” និងរឿង”ទណ្ឌកម្មស្នេហ៍” ដែលមានសុទ្ធតែតារាល្បីៗ ចូលរួមសម្តែងហើយសុទ្ធសឹងតែជាខ្សែរឿងមានការគាំទ្រពីអ្នកទស្សនា ពិសេសនៅតាមបណ្តាខេត្តនានា។ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅតែប្រកាសជំហររបស់ខ្លួនដដែលថា នឹងយកចិត្តទុកដាក់ក្នុងការផលិតខ្សែភាពយន្តខ្មែរ បន្តពីមួយរឿងទៅមួយរឿង ដោយមួយឆ្នាំៗរំលេចភាពយន្តភាគខ្មែរជាច្រើនលើកញ្ចក់ទូរទស្សន៍នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងការគាំទ្ររបស់ទស្សនិកជនខ្មែរ។ រឿងទាំងពីរនេះ នឹងត្រៀមចាក់បញ្ចាំងលើម៉ោងមាស ដែលក្រសួងព័ត៌មានដាក់ជូន និងចូលរួមលើកស្ទួយជីវភាពតារាកម្ពុជា និងក្រុមផលិតភាពយន្តឲ្យមានភាពធូរធារទាំងអស់គ្នា។

លោក ស៊ិន សុផាត ដែលជាគណៈកម្មការ​ត្រួត​ពិនិត្យ​ការដឹកនាំថតរឿងភាគទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ​បានបញ្ជាក់ថា​ សម្រាប់ទំហំនៃការចំណាយក្នុងការផលិតរឿង​ “ទណ្ឌកម្ម​ស្នេហ៍​” នេះលោកមិនទាន់អាចកំណត់ថាត្រូវចាយប៉ុន្មាននៅឡើយ ពីព្រោះមិនទាន់ចេញថតនិងវាយតម្លៃនៅឡើយ ប៉ុន្តែថ្ងៃស្អែកនេះក្រុមការងារថតនឹងរៀបចំចេញថតដណ្តើរជាមួយតួៗដែលត្រូវបានរៀបចំរួចហើយនោះ។ ផ្ទៃរឿងនេះក៏ជា​ប្រភេទ​រឿង​​បែប​មនោសញ្ចេតនា​ស្នេហា​ធ្វើបាបគ្នាទៅវិញទៅមករវាង​តួ​ឯក​ប្រុស​ស្រី​ទាំង​ពី​រគឺលោក សូ ឆានី  និង កញ្ញា ព្រះ កាយច័ន្ទ ​។ រឿង​នេះស្ថានីយទូរទស្សន៍លេខ៥បានត្រៀមផលិតឱ្យ​មាន​​៣០ ភាគទៅ​៣៥ ភាគ​ ដែលអាច​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៧ ខាង​មុខនេះ​។

សូមបញ្ជាក់ថា ខ្សែ​ភាព​យន្ត​ភាគ​រឿង ​”ទណ្ឌកម្ម​​ស្នេហ៍” មានវត្តមានចូល​រួម​សម្ដែង​ដោយ​ លោក សូ ឆានី កញ្ញា ព្រះ កាយច័ន្ទ កញ្ញា ទឹម រដ្ឋា កញ្ញា នៅ ដាណា លោក យូឌីស្កូ លោក ឯក សុភារិទ្ធលោក  ហេង ដាវី អ្នកនាង តូច ស្រីពេជ្រ ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​​​​​​​​






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts