Logo

CVEA អំពាវនាវអ្នកទិញ-លក់ដីធ្លីឲ្យប្រើប្រាស់សេវាច្បាប់ត្រឹមត្រូវ ប្រយ័ត្ន..!


ដោយ ៖ Mr. Eric

December 21, 2017

ភ្នំពេញ៖ ខណៈពេលការទិញ-លក់អចលនទ្រព្យ កំពុងមានកំណើនលើទីផ្សារបច្ចុប្បន្ន គេឃើញមានម្ចាស់ទ្រព្យមួយចំនួន បានជ្រើសរើសការផ្សព្វផ្សាយ ឬការទិញ-លក់ដោយខ្លួនឯង ដោយមិនប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារអចលនវត្ថុឡើយ ។ ជុំវិញការសម្រេចចិត្តដូច្នេះ ត្រូវបានអ្នកជំនាញអចលនទ្រព្យ មើលឃើញពីផលអវិជ្ជមានច្រើនជាង ផលវិជ្ជមាន ។ 

ក្រោយរកឃើញនិងមានករណីទិញ-លក់ដីធ្លីដោយមិនបានគិតគូផ្នែកច្បាប់ត្រឹមត្រូវជួបបញ្ហានោះ លោក ឃាង ពុទ្ធី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានស្នើរឲ្យម្ចាស់ទ្រព្យពិចារណាឡើងវិញ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ ។

ថ្លែងក្នុងវេទិកាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារអចលនវត្ថុ និងភាពចាំបាត់នៃសិទ្ធិផ្ដាច់មុខក្នុងការលក់អចលនវត្ថុ នៅសណ្ឋាកាំបូឌីយ៉ាណា កាលពីម្សិលមិញថា លោក ឃាង ពុទ្ធី បានលើកឡើងថា ការមិនប្រើប្រាស់ក្រុមហ៊ុនអចលនវត្ថុ អាចនឹងធ្វើឲ្យម្ចាស់ទ្រព្យ បាត់បង់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាពេលវេលា ការរំខាន តម្លៃ បញ្ហា និងការគ្រោះថ្នាក់ផ្សេងៗជាដើម ខណៈអ្នកទិញ ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នាដែរ ។ ប៉ុន្ដែក្នុងនាមអ្នកមានបទពិសោធន៍ម្នាក់ លោកបានស្នើរឲ្យម្ចាស់ទ្រព្យ ឬអ្នកទិញប្រើប្រាស់នូវភ្នាក់ងារអចលនវត្ថុណាមួយ ដែលស្របច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាប្រឈមខាងលើ ។

អនុប្រធានសមាគម CVEA បានបញ្ជាក់ថា «ចំពោះការទិញ-លក់ខ្លួនឯង គឺមានបញ្ហាប្រឈមមួយចំនួន ទី១ គឺតម្លៃ ដោយតម្លៃអាចមិនពិតប្រាកដ ដែលខុសពីតម្លៃទីផ្សារខ្ពស់ ឬទាបជាងជាដើម ។ ទី២៖ បញ្ហាដីធ្លី ដែលជារឿយៗ តែងកើតឡើងរវាងអ្នកទិញ និងអ្នកលក់ ដោយសារភាពមិនច្បាស់លាល់លើអចលនវត្ថុ ដូច្នេះពេលផ្ទេរកម្មសិទ្ធិ គឺតែងមានបញ្ហា ។ ទី៣៖ អាចនឹងមានអំពើចោរកម្ម ដោយសារការដាក់លក់ខ្លួនឯង ហើយមានជនខិលខូចបន្លំណាត់ជួប ដើម្បីប្រព្រឹទ្ធបទល្មើសជាដើម ។ តែប្រសិនបើប្រើប្រាស់សេវាកម្មស្របច្បាស់ និងមានបទពិសោធន៍វិញ គឺមិនបាច់ខ្វល់ពីបញ្ហាទាំងនេះឡើយ ពោលគឺមានសុវត្ថិភាពខ្ពស់បំផុត» ។

បន្ថែមលើការបញ្ជ្រាបចំណេះដឹង អំពីការសេវាកម្មរបស់ភ្នាក់ងារអចលនវត្ថុ វេទិកាខាងលើ ក៏បានជជែកគ្នា អំពីការទទួលបាននូវសិទ្ធិផ្ដាច់ក្នុងការលក់អចលនវត្ថុផងដែរ ។ លោក ឃាង ពុទ្ធី បានពន្យល់ថា ប្រសិនបើយើងមិនទទួលបានសិទ្ធលក់ផ្ដាច់មុខ ទីភ្នាក់ងារអចលនទ្រព្យ នឹងចំណាយពេលឥតប្រយោជន៍ និងមានភាពស្ទាក់ស្ទើរ ក្នុងការផ្សព្វផ្សាយអចលនទ្រព្យ ដែលធ្វើឲ្យការលក់ចេញមានភាពយឺតយ៉ាវ ។ តែប្រសិនបើក្រុមហ៊ុនមួយទទួលបានសិទ្ធិផ្ដាច់មុខ ពួកគាត់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការជំរុញការលក់ឲ្យបានលឿន ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts