Logo

ចុង​យុន សមាជិក​ក្រុម​ចម្រៀង SHINee ត្រូវប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​នៅ​សេ​អ៊ូ​ល​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 20, 2017

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​ធ្នូ​បានឱ្យដឹងថា នៅវេលា​ម៉ោង​ប្រហែល ៦ ល្ងាច​ថ្ងៃទី ១៨ ខែធ្នូ បងស្រី​របស់ ចុង​យុន (Jonghyun) បាន​ប្រទះឃើញ តារាចម្រៀង​របស់​ក្រុម SHINee រូបនេះ​ដេក​សន្លប់​នៅឯ​ផ្ទះ​របស់គាត់​នៅ​សង្កាត់​ហ្គាំ​ង​ណាំ ទីក្រុង​សេ​អ៊ូ​ល​។

​គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​បាន​ស្លាប់​ទៅហើយ​ប៉ូលិស​សង្ស័យថា ចុង​យុន​ធ្វើអត្តឃាត ពីព្រោះ​បងស្រី​របស់គាត់​បាន​រាយ​ការណ៍​មក​ប៉ូលិស​នៅ​ម៉ោង ៤:៤២ ល្ងាច ដោយ​និយាយថា “​ខ្ញុំ​គិតថា ចុង​យុន​បម្រុង​ធ្វើអត្តឃាត​ហើយ​” ។​

​ប៉ូលិស​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​បាន​រកឃើញ​ខ្ទះ​ចៀន​មួយ ប្រឡាក់​សារធាតុ​ពណ៌​ត្នោត​នៅឯ​ផ្ទះ​របស់​ចុង​យុន​។ វា​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​សារធាតុ​មិន​ស្គាល់ឈ្មោះ ដែល​នាំទៅដល់​ការស្លាប់​នេះ​។​

​ម្សៅ​ពណ៌​ត្នោត​នេះ​ក្រោយមក​ត្រូវបាន​កំណត់ថា​ជា​ម្សៅ​ធ្យូងថ្ម​ពុល​។ ចុង​យុន​បាន​ស្លាប់​ដោយសារ​ពុល​ជាតិ​កាបូនម៉ូណូអុកស៊ីត​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime