Logo

មានគេល្បួងបាត់កូនស្រីប្រាប់ថាមកទិញខោអាវនៅភ្នំពេញស្រាប់តែបាត់ខ្លួនរហូត


ដោយ ៖ Mr. Eric

December 18, 2017

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់រួមជាមួយកូនស្រីនិងក្មួយៗបានធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ប្ដឹងសុំការអន្តរាគមន៏ពីកម្លាំងនគរបាលខណ្ឌខាងលើ រួចបានបន្តទៅប្ដឹងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទៀត។

ដោយគាត់បានរៀបរាប់ប្រាប់នគរបាលថា កូនស្រីរបស់គាត់ម្នាក់ត្រូវបានស្រ្តីម្នាក់ទៀតល្បួងនាំមកទិញខោអាវឲ្យនៅភ្នំពេញ រួចក៏បានបាត់ខ្លួនរយៈពេល៤ថ្ងៃកន្លងមកហើយ មិនឃើញនាងត្រឡប់ទៅផ្ទះវិញសោះដែលជាហេតុធ្វើឲ្យគាត់និងក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងណាស់។

ស្រ្តីខាងលើបានគាត់ឈ្មោះ តៅ មែ អាយុ៥៣ ឆ្នាំមានប្ដីឈ្មោះព្រាប ងន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិតាំងឬស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។បានបាត់កូនស្រីម្នាក់ឈ្មោះង៉ែត ចាន់ធឿង អាយុ១៨ឆ្នាំនាងគឺឃាកូនទី៣ក្នុងចំណោមកូនគាត់៥នាក់។ចំណែកស្រ្តីដែលជាអ្នកល្បួងនាំមកភ្នំពេញឈ្មោះ សុង លីដា អាយុជាង២០ឆ្នាំ មានប្ដីនិងកូនរួទៅហើយមានទីលំនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបានបន្តទៀតថាកូនស្រីគាត់បានបាត់ខ្លួន តាំងពីវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះដោយនៅក្នុងខណៈនោះស្រ្តីឈ្មោះសុង លីដា បានល្បួងកូនស្រីគាត់ទៅភ្នំពេញ ថាទៅតកទិញខោអាវ។ពេលនោះកូនស្រីគាត់បានបដិសេធន៏ថាអត់ទៅទេព្រោះអត់លុយ ប៉ុន្តែស្រ្តីនោះប្រាប់ថាអត់លុយក៏ទៅបានដែរចាំខ្លួនទិញឲ្យ ទើបពេលនោះកូនស្រីគាត់បានយល់ព្រមទៅជាមួយ។

ស្រ្តីជាម្ដាយបានបន្តទៀតថា បន្ទាប់មកក៏មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ទៀតដែលជាមិត្តភក្ដិរបស់ឈ្មោះសុង លីដា រស់នៅខេត្តកំពតទៅជាមួយដែរ ។ដោយនាង សុង លីដា បានយកម៉ូតូរបស់ខ្លួន១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FX-6476 ជិះដឹកកូនស្រីគាត់និងមិត្តភក្ដិរបស់គេមកភ្នំពេញ គឺម៉ូតូ១គ្រឿងជិះគ្នា៣នាក់ហើយក៏បាត់រហូត។លុះដល់វេលាល្ងាចថ្ងៃដដែលដោយមិនឃើញត្រឡប់ទៅផ្ទះវិញ គាត់បានខលទៅកូនស្រី ហើយត្រូវបាននាង សុង លីដា ប្រាប់ថាអត់បានទៅផ្ទះទេព្រោះជាប់រវល់ចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ ហើយត្រូវដេកនៅភ្នំពេញ១យប់។ លុះដល់ថ្ងៃបន្ទាប់គាត់ខលរកកូនស្រីទៀតស្រាប់តែខលលែងចូលរហូតមកដល់ពេលនេះតែម្ដង ដោយមិនដឹងថាកូនស្រីគាត់មានបញ្ហាអ្វីឡើយពិតជាបារម្ភខ្លាំងណាស់ទើបរត់រកនគរបាលឲ្យជួយ ហើយមុននិងមកដល់ភ្នំពេញគាត់បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលពុតស និងនគរបាលស្រុកបាទីរួចហើយដែរ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts