Logo

មិនមានអាជ្ញាធរណាហ៊ានចាប់ខ្លួន ថៅកែឈើដែលសង្ស័យរកស៊ីខុសច្បាប់និងយកឈ្មោះសម្ដេចតេជោហ៊ុន សែន គំរាមអ្នកកាសែតឡើយ


ដោយ ៖ Mr. Eric

December 16, 2017

(ព្រៃវែង)៖  បន្ទាប់ពីផ្ទុះរឿងទំនាស់រវាងថៅកែឈើនិងអ្នកកាសែតចំនួន៣នាក់ នៅចំណុចមុខដេប៉ូឈើមួយកន្លែងឈ្មោះ (វីបុល) ស្ថិតនៅភូមិព្រៃព្នៅឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នោះមក។

កូនប្រុសម្ចាស់ដេប៉ូឈើមួយនេះបានទូរសព្ទ័មកអ្នកសាព័ត៌មានដោយយកឈ្មោះ ឯកឧត្ដម ស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងនិងសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកគំរាមអ្នកសាព័ត៌មាន ដោយបានលើកឡើងថា បើអ្នកកាសែតទាំងបីនាក់ខ្លាំង មេខ្ញុំគឺឯកឧត្ដម ស សុខា ឲ្យទៅជួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាន់ទី០៧បន្ទប់លេខ២ ដោយទៅជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង មិនបាច់ប្ដឹងផ្ដល់អីទេ។

ព្រោះថាកូនម្ចាស់ដេប៉ូឈើនេះគឺធ្វើការនៅជាមួយឯក ស សុខា បើថាពិបាកពេកថ្ងៃចន្ទក្រោយទៅជួបសម្ដេចតែម្ដងឲ្យដឹងដាស់ដាល។ ដោយលោកបានបញ្ជាក់ថាខ្ញុំនិយាយមែន។
ប៉ុន្តែមហារជនទូទៅកំពុងចង់ដឹងពីមូលហេតុដែលកូនថៅកែឈើយកឈ្មោះថ្នាក់ដឹកនាំកំពូលមកគំរាមអ្នកកាសែត។

ឯលោក ពៅ ជីវី ស្នងការងខេត្តព្រៃវែងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៧នេះថា លោកបានចាត់ឲ្យប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការស្រុកពារាំងចុះស្រាវជ្រាវនិងធ្វើកំណត់ហេតុហើយ ដោយភាគីខាងអ្នកសាព័ត៌មានបានបំភ្លឺរួចហើយ។
ដោយឡែកនៅល្ងាចថ្ងៃដដែល មន្ត្រីជំនាញកំពុងសួរនាំម្ចាស់ដេប៉ូ(វីបុល) និងកូនដែលយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកំពូលដ៏ខ្ពង់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា មកប្រើ។
ពេលអ្នកសាព័ត៌មានសួរទៅកាន់លោកស្នងការរងថា តើដេប៉ូឈើដែលរកស៊ីឈើ ហើយយកឈ្មោះថ្នាក់ដឹកនាំកំពូលមកប្រើនេះ តើអាចចាប់ខ្លួនឬទេ?។
លោកស្នងការរង បញ្ជាក់ថានេះជារឿងស៊ើបអង្កេត ក្រោយពេលកសាងសំណុំរឿងចប់និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធី។

គួរម្លឹកថានៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ អ្នកកាសែតចំនួនបីនាក់ ទី១ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយណ៍ប្រចាំខេត្តព្រៃវែង។ ២ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍ អនឡាញ,នគរមាស។ ៣ ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ទូរទស្សន៍ អនឡាញ ស្លឹករឹត បានមកដាក់ពាក្យប្ដឹងម្ចាស់ដេប៉ូឈើឈ្មោះ វីបុល ដោយចោទថាបានស្រែកបញ្ជាឲ្យកូនចៅបើករថយន្តធុនធំដឹកឈើពណ៌ស មួយគ្រឿង ចេញពីដេប៉ូ រួចឆ្លងផ្លូវមកដេញបុកឈ្មោះ វ៉ាន់ ឈឿង និង ខាន់ និត ភ្លាមនោះអ្នកទាំងពីរបានគេចផុត។

រថយន្តនេះក៏បន្តមកបុកឈ្មោះ ខន ខេន ដែលកំពុងឈរនៅខាងត្បូងផ្លូវ បំរ៉ុងថតផ្ដិតយករូបភាព បណ្ដាលឲ្យរថយន្តនោះមកកៀរបុកនិងខ្លួនលោក ខន ខេន ប៉ើងជាច្រើនម៉ែត្រនិងបានរបួសស្រាល។ ក្រោយពេលកើតហេតុភ្លាមៗអ្នកទាំងបីនាក់បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃព្នៅ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី លើថៅកែឈើខាងលើ ដែលបានបញ្ជាកូនចៅប៉ុនប៉ងដកហូតអាយុជីវិតពួកគាត់។

ម្ចាស់ដេប៉ូ(វីបុល) បានឲ្យដឹងថា នៅពេលកើតហេតុលោកបានបញ្ជាឲ្យតៃកុងឡានបើករថយន្តឆ្លងផ្លូវយកទៅសប់បញ្ចូលកង់ដើម្បីដឹកឈើឲ្យគេ ខណៈអ្នកកាសែតទាំងបីអ្នកមកឈរនៅទីនោះ។

លោក រស់ ធន អធិការរងស្រុកពារាំងបានឲ្យដឹងថា រឿងនេះកំពុងចំណាត់ការ ខណៈអ្នកកាសែតទាំងបីនាក់បានប្ដឹងថា ម្ចាស់ដេប៉ូខាងលើបញ្ជារថយន្តដេញបុកសំលាប់ពួកគេ។ ដោយឡែក ម្ចាស់ដេប៉ូ បានប្ដឹងពួកគាត់ទាំងបីនាក់ថាមកអុកឡុកកន្លែងដេប៉ូឈើ។
ចំពោះលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថារឿងនេះលោកមិនទាន់បានទទួលព័ត៌មានទេ តែបើកើតរឿងដូច្នេះមែនលោកនិងចាត់ការតាមច្បាប់។

គួរម្លឹកកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧អ្នកកាសែតទាំងបីនាក់បានចុះថតយកព័ត៌មាននៅចំណុចដេប៉ូខាងលើ។ លុះដល់ថ្ងៃទី១២ខែឆ្នាំដដែល ក៏បានចេញផ្សាយនៅ វេបសាយ icdtv online ថាដេប៉ូឈ្មោះ(វីបុល) នេះមានច្បាប់តែទិញឈើអត់ច្បាប់ពីរថយន្តធុនធំដឹកលើសលិខិតអនុញ្ញាត”pc”និងរថយន្តសាំយ៉ុងជារៀងរាល់ថ្ងៃដើម្បីយកលក់។

ស្រាប់តែនៅពេលកើតហេតុពួកគេបានចុះយកព័ត៌មានម្ដងទៀតនៅចំណុចខាងលើ គាប់ជួននិងថៅកែដេប៉ូកំពុងខឹងផងនោះ ក៏កើតជារឿងបែបនោះទៅ។ ទោះបីជាយ៉ាងណាអ្នកកាសែតទាំងបីនាក់ស្នើសូមឲ្យសមត្ថកិច្ចខេត្តព្រៃវែង ចាត់ការតាមច្បាប់លើម្ចាស់ដេប៉ូមួយនេះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime