Logo

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​សម្រាប់​ថ្ងៃ សៅរ៍ ទី ១៦ ខែធ្នូ​ឆ្នាំ​២០១៧


ដោយ ៖ កាសែត រស្មីកម្ពុជា

December 16, 2017

  • ​ក្របខណ្ឌ​បាល់ទាត់ English Premier League រដូវ​កាល​២០១៧/១៨

(19:30) Leicester vs Crystal Palace
(22:00) Arsenal vs Newcastle
(22:00) Brighton Hove Albion vs Burnley
(22:00) Chelsea vs Southampton
(22:00) Stoke vs West Ham
(22:00) Watford vs Huddersfield Town
(00:30) Manchester City vs Tottenham Hotspur

​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ប្រកួត​ជាមួយ​ក្រុម​ដែល​ស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​បួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់ ពីរ​សប្តាហ៍​ជាប់​គ្នា ។​
​ ​
​កាលពី​សប្តាហ៍​មុន ពួកគេ​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ពហុកីឡាដ្ឋាន Old Trafford ហើយ​បន្ទាប់មក​ពួកគេ​បាន​បន្ត​យកឈ្នះ​ក្រុម Swansea ៤-០ កាលពី​ពាក់កណ្តាល​សប្តាហ៍​។ ស៊ី​ធី​ស្ថិតក្នុង ទម្រង់​លេង​អស្ចារ្យ​មែនទែន នៅពេល​បច្ចុប្បន្ននេះ ដោយ​កីឡាករ ដេវីដ ស៊ី​ល​វ៉ា (David Silva) គ្របដណ្តប់ នៅ​តំបន់​ខ្សែបម្រើ​និង​រកបាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ផងដែរ​។​
​ ​
​ពួកគេ​បានឈ្នះ​១៥​ប្រកួត​ជាប់ៗ​គ្នា ហើយ​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ ២០​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។ ប្រាំពីរ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​សុទ្ធតែ​ឈ្នះ​ដោយ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ​។​
​ ​
​ស៊ី​ធី​កំពុងតែ​គ្របដណ្តប់​ការប្រកួត​ស្ទើរតែ​ទាំងស្រុង​នាពេល​បច្ចុប្បន្ន ហើយ​ក្រុម Tottenham ត្រូវតែ​លេង ឲ្យ​បានល្អ​បំផុត ទើប​មានឱកាស​រកបាន​ពិន្ទុ​ពី​ការប្រកួត​នេះ​។​
​ ​
​ក្រុម Spurs ឈរ​នៅ​លេខ​រៀង​ទី​៤ ប៉ុន្តែ​ចាញ់​ក្រុម​ស៊ី​ធី​១៨​ពិន្ទុ​។ Spurs លេង​មិនសូវ​បានល្អ​ទេ​មួយរយៈ ចុងក្រោយ​នេះ ប៉ុន្តែ​បាន​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​កាលពី​សប្តាហ៍​មុន ហើយបី​ប្រកួត​ចុងក្រោយ ពួកគេ​រកបាន​គ្រាប់​បាល់​សរុប​១០​គ្រាប់​និង​របូត​ត្រឹមតែ​១​ប៉ុណ្ណោះ​។​

​សម្រាប់​ការប្រកួត​នេះ ក្រុម​ស៊ី​ធី​ហាក់ដូចជា​មានប្រៀប​ជាង​បន្តិច​ដោយសារតែ​លេង​នៅក្នុង​ទឹកដី​របស់ខ្លួន​។ ចាំ​មើលថា តើ​ក្រុម Spurs អាច​ទប់​ជាមួយ​ស៊ី​ធី​បានទេ​៕

​ទស្សន​: Manchester City 3-2 Tottenham
•​ ​ក្របខណ្ឌ Spanish La Liga រដូវ​កាល ២០១៧/១៨
(22:15) Ath. Bilbao vs Real Sociedad
(00:30) Eibar vs Valencia
(02:45) Atl. Madrid vs Alaves

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atl. Madrid vs Alaves

​បន្ទាប់ពី​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​យ៉ាង​ជូរចត់​បំផុត​សម្រាប់​ក្រុម​ខ្លាំង Atletico Madrid កាលពី​ប៉ុន្មាន សប្តាហ៍​មុននេះ ក្រុម​នេះ​ចាំ​ផ្តើម​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ ហើយ​ងាក​ទៅរក​ការប្រកួតប្រជែង យកពាន​ជើងឯក​ក្របខណ្ឌ La Liga ។​
​ ​
​ស្របពេល​កីឡាករ ឌី​អេ​ហ្គោ កូ​ស្តា និង វី​តូ​ឡូ គ្រោង​នឹង​ចាកចេញ​នៅ​ខែមករា​នេះ ហើយ​ការប្រកួត​ក្នុងស្រុក នៅសល់​ច្រើនជាង​ក្រុម​ផ្សេងៗ​នោះ ដូច្នេះ គម្លាត​៦​ពិន្ទុ​ពី​ក្រុម​បា​សេ​ឡូ​ណា​ហាក់ដូចជា​មិន​ងាយ​នឹង​តាម​ទេ​។​
​ ​
​ចំណែក​ក្រុម Alaves ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​។ លោក Abelardo ដែល​ស្ថិតក្នុង អាណត្តិ​ដឹកនាំ​លើក​ទី​៣​របស់លោក​នៅ​រដូវ​កាល​នេះ ទទួលបាន​ជោគជ័យ​ច្រើនជាង​ពីរ​អាណត្តិ​កន្លងទៅ ដោយ​អាច​យកឈ្នះ​ពីរ​ប្រកួត​ដំបូង​ជាមួយ​ក្រុម Girona និង​ក្រុម Las Palmas ។​
​ ​
​ប៉ុន្តែ​ការជួប​ប្រកួត​ជាមួយ​ក្រុម​ដូចជា Atletico Madrid នេះ មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ក្រុម Alaves ធ្វើ​មិន​បានល្អ​ទេ​នៅក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ La Liga ហើយ​កង្វះ​ការរកបាន​គ្រាប់​បាល់ នៅតែ​ជា​រឿង​កង្វល់​។
​ ​
​ក្រុម Atletico ក៏មាន​បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់​ដែរ មួយរយៈ​ពេលនេះ ដោយ​ពួកគេ​ទាមទារ​ឈ្នះ​ដាច់ខាត នៅក្នុង​រាត្រី​នេះ ប៉ុន្តែ​ប្រព័ន្ធ​ការពារ​របស់​ពួកគេ​ហាក់ដូចជា​រឹងមាំ​ជាង​មុន​។ បើ​ធៀប​នឹង​ក្រុម​បា​សេ​ឡូ​ណា ពួកគេ​គឺជា​ក្រុម​តែមួយគត់​ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅ​រដូវ​កាល​នេះ ហើយ​ការយក​ឈ្នះ​ក្រុម Betis ១-០ កាលពី​ចុង​សប្តាហ៍​មុន គឺជា​ការបង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រជែង​យកពាន​ជើងឯក​នៅ​រដូវ​កាល​នេះ​។
​បើទោះបីជា​ពួកគេ​លេង​មិនសូវ​ល្អ​ក្នុងពេល​ប្រកួត ប៉ុន្តែ​ស្មារតី​ប្រយុទ្ធ​និង​យុទ្ធសាស្ត្រ​គឺ​ពិតជា​អស្ចារ្យ​។​
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​នេះ​។​

​ទស្សន​: Altetico Madrid 3-1 Alaves
•​ ​ក្របខណ្ឌ German Budesliga រដូវ​កាល ២០១៧/១៨
(21:30) Augsburg vs Freiburg
(21:30) Frankfurt vs Schalke 04
(21:30) Koln vs Wolfsburg
(21:30) Stuttgart vs Bayern Munchen
(21:30) Werder Bremen vs Mainz
(00:30) Dortmund vs Hoffenheim

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Stuttgart vs Bayern Munchen

​ក្រុម Stuttgart នឹង​ទទួលភ្ញៀវ​កំពូល​តារាង Bayern Munich នៅ​ទីលាន​ប្រកួត Mercedes Benz នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​។ ក្រុម​ម្ចាស់ផ្ទះ​ហាក់ដូច​ជាមាន​កម្លាំងចិត្ត​ខ្លាំង ហើយ​សង្ឃឹមថា នឹង​អាច​កែប្រែ​លទ្ធផល​បាន ប៉ុន្តែ​ការយក​ឈ្នះ​ក្រុម​ខ្លាំង Bayern គឺ​ពិបាក​បន្តិច​ហើយ​។ Stuttgart ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ នៅ​រដូវ​កាល​នេះ​។ ពួកគេ​ប្រកួត​ចាញ់​បី​ប្រកួត​ចុងក្រោយ ហើយ​ដោយសារតែ​បញ្ហា​នេះ ពួកគេ​ផុតពី​តំបន់​កាត់ចេញ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។​
​ ​
​ពួកគេ​ចាំបាច់​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ឆាប់រហ័ស ប្រសិនបើ​ចង់​ចៀស​ឲ្យ​ផុតពី​តំបន់​កាត់ចេញ​នេះ​។ ប្រកួត​ចុងក្រោយ ក្រុម Stuttgart ចាញ់​ក្រុម Hoffenheim ១-០​។ ចំណែក​ក្រុម Bayern Munich រក្សា​តំណែង លេខ​មួយ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ Bundesliga ។ ក្រុម Bayern Munich គ្រប់​ដណ្តប់​ការប្រកួត នៅ​រដូវ​កាល​នេះ​ស្ទើរតែ​ទាំងស្រុង ហើយ​នៅពេលនេះ ពួកគេ​នាំមុខ​ដាច់​៩​ពិន្ទុ​ពី​ក្រុម Schalke ដែល​ឈរ​នៅ លេខ​រៀង​ទី​២​។​

​ក្រុម​គេ​អាច​រកបាន​៣៨​ពិន្ទុ​ឆ្លងកាត់​ការប្រកួត​ឈ្នះ​១២​លើក ស្មើ​២​លើក​និង​ចាញ់​២​លើក​។ ក្រុម Bayern យកឈ្នះ​គូប្រកួត​បី​លើក​ជាប់ៗ​គ្នា​។ សម្រាប់​ការប្រកួត​នេះ ក្រុម Bayern ហាក់ដូច​ជាមាន​ទំនុកចិត្ត ប៉ុន្តែ​ពួកគេ​មិនអាច​មើលស្រាល​ក្រុម Stuttgart បានទេ ពីព្រោះ​ក្រុម​នេះ​ធ្វើ​បានល្អ​គួរសម​នៅក្នុង​ទឹកដី​៕

​ទស្សន​: Stuttgart 1-3 Bayern Munich
•​ ​ក្របខណ្ឌ Italian Serie A រដូវ​កាល ២០១៧/១៨
(21:00) Inter Milan vs Udinese
(00:00) Torino vs Napoli
(02:45)Roma vs Cagliari

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Torino vs Cagliari

Napoli និង​ក្រុម Torino ត្រូវ​ប្រឈមមុខ​ដាក់គ្នា​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។​នេះ​គឺជា​ការប្រកួត​រវាង​ក្រុម​ខ្លាំង​ពីរ​នៅ​ក្របខណ្ឌ Serie A ។ ស្របពេល​ក្រុម Juventus កំពុងតែ​ធ្វើដំណើរ​ឆ្ពោះទៅរក​តំណែង​ជើងឯក​លី​ក ហើយ​ក្រុម Roma ជា​ក្រុម​ឈរ​នៅ​លេខ​រៀង​បន្ទាប់​។ ប្រាកដ​ណាស់​ទាំង Juventus និង Roma មាន​កម្លាំង​ប្រយុទ្ធ​ល្អ​ដូចគ្នា​។ ប្រាកដ​ណាស់​ថា Napoli គឺជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​នៅ​អ៊ីតាលី​។ ពួកគេ​រកបាន​៨១​គ្រាប់ នៅក្នុង​៣៥​ប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​ពួកគេ​សង្ឃឹមថា នឹង​រក្សា​ស្ថិតិ​រក​គ្រាប់​បាល់​ល្អ​នេះ​ដដែល ដើម្បី​ដណ្តើមយក​លេខ​រៀង​ទី​២​នៅ​ក្របខណ្ឌ Serie A ។​

​ចំណែក​ក្រុម Torino វិញ​ក៏​មិនធម្មតា​ដែរ​នៅ​រដូវ​កាល​នេះ ដោយ​កីឡាករ អែន​ឌ្រា បេ​ឡូ​តទី (Andrea Belotti) រកបាន​២៥​គ្រាប់​ម្នាក់ឯង​។ ក្រុម Torino ធ្វើ​បានល្អ​នៅក្នុង​ទឹកដី​។​
​ ​
​ដោយសារតែ​ក្រុម​ទាំងពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ដូច្នេះ​ការប្រកួត​នេះ​ពិតជា​ការប្រកួត ដ៏​អស្ចារ្យ​និង​ជក់ចិត្ត​បំផុត​។ តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​នៅ​រាត្រី​នេះ​៕

​ទស្សន​: Torino 2-2 Napoli
•​ ​ក្របខណ្ឌ French Ligue 1 រដូវ​កាល ២០១៧/១៨
(23:00) Rennes vs Paris Saint Germain
(02:00) Caen vs Guingamp
(02:00) Dijon vs Lille
(02:00) Montpellier vs Metz
(02:00) Strasbourg vs Toulouse
(02:00) Troyes vs Amiens

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime