Logo

ឃាត់ខ្លួនជនជាតិឡាវម្នាក់គ្រឿងញៀនប្រម៉ាណជាមួយម៉ឺនគ្រាប់


ដោយ ៖ Mr. Eric

December 15, 2017

(ខេត្តស្ទឹងត្រែង)កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបានជនសង្ស័យជាជនជាតិឡាវម្នាក់រួមទាំងគ្រឿងញៀនប្រម៉ាណជា(10.000)គ្រាប់ មួយម៉ឺនគ្រាប់ក្នុងករណីបង្រាបខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពីវេលាម៉ោង១៣:០០នាទី ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្ត បានអោយដឹងថា:មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺបានរៀបចំដាក់បណ្តាញតាម អង្កេត និងដោយប្រើវិធានញុះញង់អោយលក់អោយដោយខុសច្បាប់និងមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការចុះបង្ក្រាបករណីនេះបានដោយជោគជ័យ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ
ថាវ ចឺយ ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិឡាវ មុនរបរកសិករ
រស់នៅភូមិមឿងមឺន ឃុំនួនហៃ ស្រុកមឿងមឺន ខេត្ត វៀងច័ន្ទ
ប្រទេសឡាវ។


កម្លាំងអាវុធហត្ថរកឃើញនិងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតមីនគ្រាប់មូលសំបែតពណ៍ផ្កាឈូកមានអក្សបរទេសពីលើ (WY) ចំនួន២កញ្ចប់ធំ ដែលមានចំនួនប្រម៉ាណជាជាងមួយម៉ឺនគ្រាប់។ ជនសង្ស័យ និង វត្ថុតាង ត្រូវបានអាវុធហត្ថកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts