Logo

ផលិតកម្មមហាហង្ស ត្រៀមផលិតរឿង “ផ្ទះចុងភូមិ” ដើម្បីបំពេញចិត្តយុវវ័យ


ដោយ ៖ Mr. Eric

December 15, 2017

ផលិតកម្មមហាហង្ស ត្រៀមផលិតរឿងថ្មីដើម្បីបំពេញចិត្តយុវវ័យនិងមហាជនោះ បានដាក់តំណែងតួឯកស្រីក្នុងរឿង “ផ្ទះចុងភូមិ” ឱ្យតារាវ័យក្មេងកញ្ញា ម៉ៅ គឹមធីតា លេងជាមួយនាយ គ្រឿន ។  

រឿង”ផ្ទះចុងភូមិ” ជាវ័ណ្ណកម្មថ្វីរបស់ផលិតកម្មមហាហង្ស ដែលផ្តោតសំខាន់លើទំនៀមទំលាប់ កំប្លែង និងភ័យរន្ធត់ បានក្រុងពាលីសម្ពោធថតជា ផ្លូវការនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលភាពយន្តនេះនិពន្ធដោយលោក អ៊ិន សុភិន និងដឹកនាំសម្ដែងដោយលោក ជុំ វិចិត្រ។

សូមបញ្ជាក់ដែរថា រឿង “ផ្ទះចុងភូមិ” នេះក្រៅពីតារាសម្តែងនាយគ្រឿន និង កញ្ញា ម៉ៅ គឹមធីតា ជាតួឯក មាន លោក ជា សុវណ្ណនរាហ៍ កញ្ញាធី វ៉ាន់នីវ៉ា អ្នកនាងសឿន ផាន់ផាភួង កញ្ញាដានី អារីយ៉ា លោកយន់ ឬទ្ធីយ៉ាន និងតារាកិត្តិយសល្បីៗជាច្រើនទៀតផងដែរ។

ក្នុងពិធីក្រុងពាលីថតជាផ្លូវការនូវភាពយន្តផ្ទះចុងភូមិនេះ នៅផ្ទះរបស់ លោក អ៊ិន សុភិន នាសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ហើយម្ចាស់ផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានថ្លែងប្រាប់ថារឿង “ផ្ទះចុងភូមិ”នេះ ផ្តោតសំខាន់មាន៣ ទី១គឺលើទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមជនបទ ដែលជឿលើអបីយ៍ជំនឿ ទី២បែបកំប្លែងសើចរហូតហ៊ាទឹកភ្នែក និងទី៣ភាពភ័យរន្ធត់ខ្លាំង ហើយលោក បានដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន នៅពេលដាក់បញ្ចាំង។

លោកបានបញ្ជាក់ថា លោកនិពន្ឋរឿងនេះឡើង និងថតគឺបានសំរិទ្ធសម្រាំងជាងរឿងដែលលោកនិពន្ធ និងថតមុនៗ ហើយបន្តបន្ទាប់ទៀត លោកនៅមានស្នាដៃផលិតថ្មីៗជាច្រើនទៀត សម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន ហើយស្នាដៃថ្មីនេះ លោករំពឹងថានឹងធ្វើឲ្យ ទស្សនិកជន ជក់ចិត្ត ហើយបានសើចសប្បាយបំបាត់ភាពហត់នឿយពីការងារជាក់ជាមិនខាន បើទស្សនិកជនចូលមើល មិនសើច និងមិនភ័យនោះទេ គឺមិនយកលុយឡើយ។

លោក អ៊ិន សុភិន បានប្រាប់ថា រឿងផ្ទះចុងភូមិនេះ ថតចប់ដោយប្រើប្រាស់ថវិការអស់ប្រមាណ ៥ម៉ឺនដុល្លារ។  រឿងកន្លងមកដែលជោគជ័យបំផុតមានទស្សនិកជនចូលទៅទស្សនា ប្រមាណជា៦ម៉ឺននាក់ ហើយរឿងផ្ទះចុងភូមិនេះ លោកសង្ឃឹមថានិងទទួលបានការគាំទ្រច្រើនជាងរឿងមុនៗទៅទៀត។ នៅឆ្នាំ២០១៨ ខាងមុខលោកមានរឿងថ្មីៗជាច្រើនទៀតសម្រាប់ផលិតបម្រើអារម្មណ៍ទស្សនិកជន ហើយសង្ឃឹមថា បងប្អូន ពិសេសយុវវ័យនឹងបន្តគាំផលិតកម្មរបស់លោកបន្ថែមទៀត៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts