Logo

ផលិតកម្មធំៗទាំង១១បន្តគាំទ្រលោក ឆាយ បូរ៉ា ជាប្រធានសមាគមភាពយន្តកម្ពុជា


ដោយ ៖ Mr. Eric

December 14, 2017

កាលពីព្រឹកថ្ងៃទី១៤ ធ្នូឆ្នាំ២០១៧ សមាគមយន្តកម្ពុជាបានរៀបបោះឆ្នោតជ្រើសរើសប្រធានថ្មី បន្ទាប់ពីអណ្ណត្តិរបស់ប្រធាចាស់ត្រូវផុតកំណត់តាំងពីឆ្នាំមុន។ ក្រោយការបោះឆ្នោតពីសំណាក់ក្រុមប្រឹក្សាសមាគម ជាម្ចាស់ផលិតកម្មធំៗចំនួន១១ផ្សេងគ្នាគឺ លោក ឆាយ បូរ៉ា ត្រូវបានក្លាយជាប្រធានសមាគមក្នុងអណ្ណត្តិថ្មីដដែល បន្ទាប់ពីលោកមានស្នាដៃដឹកនាំសមាគមមួយនេះ២អណ្ណត្តិកន្លងមក ហើយមានការទទួលស្គាល់។


លោក អ៊ិន សុភិន ក្រុមប្រឹក្សាជាន់ខ្ពស់មួយរូបនៅក្នុងសមាគមន៍ភាពយន្តកម្ពុជា បានថ្លែងនៅក្រោយការបញ្ចប់ពិធីបោះឆ្នោត និងតែងតាំងប្រធានថ្មីនោះថា ដោយសារតែសមាគមភាពយន្តកម្ពុជា មានការផុតអណ្ណត្តិប្រធានចាស់មួយរយៈ ទើបបណ្ដាផលិតករទាំងអស់ ជួបជុំគ្នាភ្លាមៗកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៧ ដើម្បីសម្រេចធ្វើការបោះឆ្នោតអោយមានប្រធានថ្មីផ្លូវការប្រចាំសមាគមន៍ក្នុងអណ្ណត្តិថ្មី។

លោកបានប្រាប់ថា សមាសភាពចូលរួមនៅក្នុងពិធីបោះឆ្នោតនោះរួមមានម្ចាស់ផលិតកម្មធំៗសរុបចំនួន១១ផលិតកម្ម ដោយក្នុងនោះរួមមាន លោកឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត រូបលោកដែលជាម្ចាស់ផលិតកម្មមហាហង្ស លោកសែម វិសាល ម្ចាស់ផលិតកម្មWonderfilm Cambodia អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ លោកលីម៉េង តំណាងជាន់ខ្ពស់ផលិតកម្មរ៉ក់ លោក លៀក លីដា ម្ចាស់ផលិតកម្មLD និង លោកហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ ជាដើម។ ក្រោយការបោះឆ្នោត លោកថាលោក ឆាយ បូរ៉ា ត្រូវបានបោះឆ្នោតអោយជាប់ជាថ្មីម្ដងទៀត ដើម្បីអោយការងារនៅក្នុងអណ្ណត្តិនេះកាន់តែមានប្រសិទ្ធិភាពជួយដល់ផលិតករ និងវិស័យភាពយន្តខ្មែរ។

លោក ឆាយ បូរ៉ា ដែលត្រូវបានបោះឆ្នោតអោយជាប់ជាថ្មី បានថ្លែងក្រុមសារព័ត៌មានថា ជារៀងរាល់ឆ្នាំសមាគមភាពយន្តកម្ពុជាមានការបោះឆ្នោតជ្រើសរើសជាប្រាំ ប៉ុន្តែក្រោយការផុតអណ្ណត្តិរបស់លោកកាលពីឆ្នាំមុន គឺមិនមានការបោះឆ្នោតជ្រើសរើសនោះទេ ដោយសារតែមមាញឹករៀងខ្លួន និងសម្អាងថាលោកនៅជួយសមាគមន៍ក្នុងនាមជាប្រធានស្ដីទី។ យ៉ាងណាមិញ ដើម្បីកុំអោយខុសឆ្គងពីលក្ខន្តិកៈ បណ្ដាផលិតករជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមទាំងអស់ និងសមាជិកផង ក៏សម្រេចអោយមានការបោះឆ្នោតជាថ្មី កាលពីព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៧ ដោយលោកមិននឹកស្មានថាខ្លួនលោកត្រូវបានជាប់ឆ្នោតជាប្រធានជាលើកទី៣នោះទេ។

លោកបានបញ្ជាក់ថា កាលពីអណ្ណត្តិមុន ក្នុងនាមជាប្រធានលោកបានរួមចំណែកដាក់ញត្តិ និងតវ៉ាអោយមានការដាក់បញ្ចាំងភាពយន្តក្នុងម៉ោងយ៉ាងជោគជ័យ ទើបធ្វើអោយផលិតកម្មដែលបានចុះបញ្ជីទាំងជាង៤០ផលិតកម្មមានដំណើរ ដែលក្នុងនោះផលិតកម្មចំនួន១១ដែលជាក្រុមប្រឹក្សាសមាគមបានក្លាយជាផលិតកម្មដែលមានសកម្មភាពផលិតរឿងខ្លាំង។ សម្រាប់អណ្ណត្តិនេះ លោកមានគម្រោងធ្វើញត្តិ និងតវ៉ាអោយមានការពន្យារពេលកំណត់ពន្ធភាពយន្តរហូតដល់១០ឆ្នាំតាមការស្នើសុំរបស់ផលិតករ ដើម្បីទុកផ្លូវអោយភាពយន្តខ្មែរមានដង្ហើមរស់អោយបានល្អ។ បើទោះជាលទ្ធផលដាក់ញត្តិកាលពីលើទី១ទៅកាន់ក្រសួងវប្បធម៌ នៅមិនទាន់ទទួលបានផ្លែផ្កា ប៉ុន្តែលោកមិនមែនជាបញ្ហានោះទេ ដោយសារតែក្រុមផលិតករនៅក្នុងអណ្ណត្តិនេះ កាន់តែមានកម្លាំងសាមគ្គី ដែលពិបាកអោយថ្នាក់លើ ពិសេសគឺប្រមុខដឹកនាំនឹងជួយដោះស្រាយបញ្ហាមួយនេះរបស់ផលិតករ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts