Logo

តារាសម្តែងលោក សឿ​ន ​វីតា ទប់ទឹកភ្នែកមិនបានពេលធ្វើកម្មវិធីធំម្តងលើសការគ្រោងទុក


ដោយ ៖ Mr. Eric

December 13, 2017

តារាស​ម្តែ​ង​ប្រុស​ស​ម្បូ​រ​រោ​ម លោក សឿ​ន ​វីតា ​បាន​រៀ​ប​ចំ​ពិធី​ខួ​ប​កំ​ណើត​កូ​ន​ប្រុស​គ​ម្រ​ប់មួយ​ខួប​ទ្រ​ង់​ទ្រាយ​ធំ​កា​លពី​រា​ត្រី​ថ្ងៃទី​១​២​ខែធ្នូ​នេះនៅភោ​ជ​នី​យដ្ឋា​ន​វីហ្វ្រេ​ន ។ ទិដ្ឋភាពនៃកម្មវិធីជួបជុំសប្បាយរបស់តារា​ប្រុ​សរូ​ប​នេះបានធ្វើឱ្យរូបលោក​រំភើ​បយ៉ាងខ្លាំង ស្ទើរ​ទ​ប់ទឹ​ក​ភ្នែក​មិ​នបា​ន​គឺវ​ត្ត​មាន​ចូ​ល​រួម​ពី​ភ្ញៀ​វលើ​ស​ចំនួ​ន​កំណ​ត់​លើ​សពី​អ្វីដែ​ល​លោក​រំ​ពឹ​ងទុក។

កូន​ប្រុស​លោ​ក​មាន​ឈ្មោះ​ថា ​វីតាណា​ដេត ​ដែ​ល​ជាតំ​ណ​ក់​ឈាម​រួ​ម​គ្នា​ជាមួ​យ​ភ​រិយា​ដែ​លរៀ​បការ​កាល​ពីអំ​ឡុ​ងខែ​មី​នា​ឆ្នាំ២​០១​៦​កន្លងទៅ​។ លោក ​សឿន វីតា បានប​ញ្ជា​ក់ថា​ កូនប្រុ​សលោ​ក ទទួលបាន​កា​រចា​ប់​អារម្មណ៍​ពីផ​លិ​តក​រមួយ​ចំនួន។ ​

លោក​បានថ្លែងថា ​ប៉ុន្មា​នខែ​មុននេះលោ​កសម្រេ​ចចិត្ត​ឲ្យកូនប្រុស​ចូល​រួម​ថ​តឈុ​ត​ផ្សព្វ​ផ្សា​យ​ពា​ណិជ្ជ​កម្មរប​ស់​ក្រុ​មហ៊ុនធា​នារ៉ា​ប់​រងអាយុជី​វិតមួ​យ ។ មិនតែ​ប៉ុណ្ណោះផ​លិ​តក​ម្ម LD​ ក៏​បានឲ្យ​កូនប្រុ​សលោក​ចូល​រួមថ​តភា​ព​យ​ន្តខ្នា​តធំ​ថ្មី​ផង​ដែរ​គឺរឿង”​គ្រា​ប់បា​ល់​អង្រួ​ន​បេះដូ​ង”។ អ្វី​ដែ​លលោ​កស​ប្បា​យចិ​ត្តស​ម្រា​ប់ថ្ងៃ​នេះគឺ​វ​ត្ត​មាន​ភ្ញៀ​វ​ចូ​លរួ​មក​ម្ម​វិធី​ព្រោះ​តែ​លោក​គ្រោ​ង​តែ១​៥តុ​ប៉ុ​ណ្ណោះប៉ុន្តែភ្ញៀ​វចូ​ល​រួ​មរ​ហូ​តដ​ល់​ជិ​ត៣​០​តុ។​ នេះប​ង្ហាញ​ពីកា​ររាប់អាន​លោ​កដោយ​ចិត្ត ​និងចិត្ត​រប​ស់សិល្ប​ក​រ ​អ្នកជំ​នួញ​ផលិ​តក​រ  និ​ងអ្ន​ក​ធ្វើកា​រក្នុ​ងរ​ង្វង់​អ្នក​សិ​ល្បៈ។

តារាស​ម្តែ​ងដែ​ល​ឆ្លង​កា​ត់​ការ​ត​ស៊ូច្រើ​ន​ក្នុងជិ​វិ​តរូ​បនេះ​បញ្ជាក់​ថា​ កម្ម​វិ​ធី​ខួប​កូ​នប្រុ​ស​គឺលើ​ស​ពី​ការ​ជួបជុំគឺជា​កម្ម​វិ​ធី​ដែល​យ​ល់​ច្បា​ស់​ពី​ស​ណ្តាន​ចិ​ត្តស្រលា​ញ់​រាប់​អា​នលោ​ក​ដោយ​ស្មោះ​អ​ស់ពី​ដួ​ងចិត្ត​។ តាមរយៈ​នេះ​ដែរ​លោក​ថ្លែងអំ​ណ​រគុណចំពោះ​ការ​ចូ​លរួម និ​ង​ការ​ស្រលា​ញ់រា​ប់​អាន​លោក​និង​ក្រុ​មគ្រួ​សា​រ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime