Logo

ការប្រគុំតន្ត្រីផ្សារ Amazon Container ទួលសង្កែទទួលការគាំទ្រយ៉ាងខ្លាំងដោយសារ..!


ដោយ ៖ Mr. Eric

December 13, 2017

គ្រាន់លឺដំណឹងថា តារាចម្រៀង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបមានដូចជាកញ្ញា សុខ ពិសី លោក ជា ដេវីត នាយចឺមជាដើមបានបង្ហាញវត្តមានក្នុងព្រឹត្តិការប្រគុំតន្ត្រីទ្រង់ទ្រាយធំមួយនៅផ្សារ Amazon Containerទួលសង្កែ អ្នកទស្សនានិងគាំទ្ររាប់ពាន់នាក់នាំគ្នាផ្អើលមកមើលនិងតាមថតរូបជាមួយ ខណៈកម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ជាមួយនឹងការចូលកម្សាន្តនិងទស្សនាផ្ទាល់ពីទស្សនិកជនជាច្រើនរូប។

ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ ឲ្យទះដៃហ៊ោកញ្ជ្រៀវយ៉ាងកងរំពង នឹងការជួបផ្ទាល់ជាមួយតារាក្នុងដួងចិត្តរបស់ពួកគេ។ តារាចម្រៀង តារាកំប្លែង តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានលើឆាកតន្ត្រីនៃផ្សារ អាម៉ាហ្សូន កុងទីន័រ(Amazon Continuer) កាលពីរាត្រីថ្ងៃទី១២ខែធ្នូនេះមានដូចជាកញ្ញា សុខ ពិសី នាយ​ចឺម លោក ជាដេវីត លោក សាន ផានិត កញ្ញា ទៀង មុំសុធាវី លោក ឈុន សុវណ្ណភក្តី នាយក្រឹម នាយ សានម៉ៅ។ កម្មវិធីទ្រង់ទ្រាយធំនេះធ្វើឡើងក្រោយពីមួយខែមុនដែលមានតារាល្បីៗទាំងនោះមានដូចជា តារាចម្រៀងកញ្ញា មាស សុខសោភា លោក កញ្ញា រ៉េត ស៊ូហ្សាណា និងតារាកំប្លែង នាយកុយ នាយក្រឹម ជាដើម។

លោក  ធី ឬទ្ធីសី អគ្គនាយកផ្សារ អាម៉ាហ្សូន កុងទីន័រ បានបញ្ជាក់ថា ក្រោយបើកដំណើរការសាកល្បងនៃផ្សារ អាម៉ាហ្សូន កុងទីន័រ(Amazon Continuer) នេះមួយរយៈមកគឺលោកសង្កេតឃើញមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ភាគច្រើនក្រុមយុវវ័យ។ លោកបញ្ជាក់ដែរថា​កម្មវិធីនេះធ្វើឡើងក្រោមការឧបត្ថម្ភផងដែរពីក្រុមហ៊ុនស្រាបៀរHiteរបស់ប្រទេសជប៉ុនផងដែរ។ លោកបញ្ជាក់ដែរថានៅទីនេះមានជាង១២៦តូបមានបម្រើសេវាកម្មច្រើនទាំងលក់សម្លៀកបំពាក់ ហាងSalon ហាងលក់វត្ថុអនុស្សាវរីយ៍  ពិសេសអាហាររដ្ឋាន ដែលអបដោយក្រុមតន្ត្រីករ សិល្បករល្បីឈ្មោះលេង និងច្រៀងកំដរ ជារៀងរាល់ថ្ងៃ បូករួមទាំងការចាប់រង្វាន់ជារៀងរាល់ខែផងដែរ។ លោកថា នៅមានកម្មវិធីពិសេសៗ និងតារាចម្រៀង តារាសម្តែង តារាកំប្លែងជាច្រើនទៀត នឹងបង្ហាញវត្តមាននៅទីនេះជាបន្តបន្ទាប់ទៀត។ លោកបញ្ជាក់ថា លោកនឹងបើកឱកាសសម្រាប់សិល្បករ និងអ្នកគាំទ្ររបស់ពួកគេជារៀងរាល់ថ្ងៃផងដែរជាមួយតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេ។

គួរបញ្ជាក់ដែរថា ផ្សារ អាម៉ាហ្សូន កុងទីន័រ (Amazon Continuer)  ខាងលើមានទីតាំងស្ថិតនៅ ជិតផ្សាសាំហាន់ រឺផ្សាទួលសង្កែថ្មី នាង្កាត់ទួលសង្កែ ។ ផ្សារនេះនឹងប្រកាសបើកដំណើរការជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះតទៅក្រោមទុនវិនិយោគជាងកន្លះលានដុល្លារអាមេរិក ដោយមិនបូកបញ្ចូលថ្លៃទីតាំង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts