Logo

អ្នកនិពន្ធវ័យក្មេងលោក ភេទ ចារឿង ជាប់ជ័យលាភីអ្នកនិពន្ធឆ្នើមផលិតកម្ម Rock


ដោយ ៖ Mr. Eric

December 12, 2017

៖ ក្រោយអ្នកនិពន្ធនិងផលិតរឿងទាំង១០រូប ដាក់ចូលប្រឡងសម្រាប់ផលិតកម្ម Rock នោះគណៈកម្មការបានវិនិច្ឆ័យនិងរកឃើញអ្នកនិពន្ឋវ័យក្មេងក្នុងវិស័យភាពយន្តទី៧ ខណៈផលិតកម្មរ៉កដាក់ទិសដៅពង្រឹងវិស័យភាពយន្តខ្មែរកាន់តែខ្លាំង។

កាលពីយប់មិញថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៧ផលិតកម្មរ៉ុកបានប្រកាសកម្មវិធីប្រគល់ពានរង្វាន់អ្នកនិពន្ខវ័យក្មេងឆ្នាំ២០១៧ដោយនឹងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឬស្សីក្នុងវិស័យភាពយន្ត។នេះជាជំហ៊ានមិនធ្លាប់មានដែលផលិតកម្មរ៉ុកបង្កើតគំនិតនេះឡើងហាក់មានការទាក់ទាញចំពោះគោលដៅសំខាន់ដ៍កម្រ។


ការប្រារពន្ឋកម្មវិធីបានរៀបចំធ្វើឡើងនាទីស្នាក់ការផលិតកម្មរ៉ុកស្ថិតនៅតាមបណ្តោយផ្លូវចាក់អង្រែក្បែរហាងម៉ូឌែន២រាជធានីភ្នំពេញក្រោមវត្តមានអ្នកនិពន្ឋជើងចាស់ល្បីៗនិងសិល្បករតារាសម្តែងជាច្រើនរូប។ជាពិសេសគេឃើញប្អូនអ្នកនិពន្ឋវ័យក្មេងដាក់ពាក្យប្រកួតជាច្រើនរូបរង់ចាំស្តាប់លទ្ឋផលយ៉ាងចិត្តអន្ទៈសារ។
ប្រកាសលទ្ឋផលត្រូវបានគណៈកម្មាការប្រកាសជ័យលាភីក្នុងចំណោមបេក្ខជន១០រូបចូលដល់ផ្តាច់ព្រ័ត្រជ្រើសរើសតែ៥រូបគឺជ័យលាភីលេខ១ដល់លេខ៥។ សម្រាប់ជ័យលាភីលេខ៥បានទៅលើបេក្ខនារីឈ្មោះសោម នីសោភាក្នុងរឿង”អាស្រូវ” ទឹកកប្រាក់៨០មុឺនរៀល លេខ៤បានទៅលើបេក្ខជន សាននីណារាជរឿង”គម្រោងអាថ៌កំបាំង”បានប្រាក់១លានពីរសែនរៀល លេខ៣បានទៅលើបេក្ខនារីឈ្មោះ ធឿន ប៊ុននាងរឿង”គ្រូបង្វឹកកំពូលស្នេហ៍”ទទួលបានទឹកប្រាក់២លានរៀល លេខ២បេក្ខជនសៀង វិរៈរឿង”ភ្នាក់ងារឃាតកម្ម”បានទឹកប្រាក់៣លាន២សែនរៀល និងលេខ១ឆ្នើមបានទៅលើបេក្ខជន ភេទ ចារឿង”៣ខែ”ទឹកប្រាក់៥លានរៀនពានបណ្ណសរសើរ។
ជាមួយគ្នានោះមានអ្នកឧបត្តម្ភកម្មវិធី ទឹករ៉ែធម្មជាតិ Eau Kulen, រោងភាពយន្តលេជេន, ហាងនំJoma bakery cafe, ក្រុមហ៊ុនHealthogo, Jaikon Movie Site។


លោក លឹម សុសត្យាហៅលីម៉េងបានថ្លែងថាការវាយតម្លៃបេក្ខជនទាំង១០រូបហើយយកតែ៥រូបនេះបានមកដោយការវាយតម្លៃលើបណ្តាញសង្គម៥០%និងការអោយតម្លៃពីមេប្រយោគ។លោកថារឿង”៣ខែ”នេះអ្នកមើលខ្លាំងលើបណ្តាញណាស់។ចឹងហើយទើបឈ្នះហើយអ្នកទាំង១០រូបខាងរ៉ុកមិនចោលទៅណាទេគឺទទួលយកទៅបណ្តុះបណ្តាលបន្ថែមទៀតដើម្បីជួយអោយមានស្នាដៃល្អទៀតក្នុងពេលអនាគត៕

 

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime