Logo

អ្នកដឹកនាំរឿងមហាហង្ស លោក ជុំ វិចិត្រ ទទួលពានរង្វាន់ឆ្នើមពីមហោស្រពភាពយន្តថ្នាក់ជាតិ


ដោយ ៖ Mr. Eric

December 11, 2017

ក្នុងចំណោមពានឆ្នើមទាំង៩ ចាត់ទុកជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តរឿង«Super Mom» របស់ផលិតកម្មមហាហង្ស ត្រូវបានគេចាត់ទុកថាជាភាពយន្តដែលមានទម្រង់ដឹកនាំសម្ដែងបានល្អបំផុត នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ ក្នុងពិធីប្រកាសលទ្ធផលកាលពីយប់ថ្ងៃទី១០ ធ្នូ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ជុំ វិចិត្រ ដែលជាអ្នកដឹកនាំសម្ដែងរឿងនេះ បានក្លាយជាអ្នកកាន់ពានឆ្នើម ដោយស្នាដៃដឹកនាំរឿងរបស់លោកក៏ត្រូវបានគណកម្មការសរសើរមិនដាច់ពីមាត់ផងដែរ ក្រោយការប្រកាសលទ្ធផល។

លោក អ៊ិន សុភិន ជាអ្នកនិពន្ធរឿង«Super Mom» និងជាចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា បើទោះជាភាពយន្តរបស់លោកមិនត្រូវបានជាប់តំណែងជាភាពយន្តឆ្នើមដូចជារឿង«តម្លៃស្នេហ៍» ដែលជារឿងដឹកនាំផលិតដោយផលិតករបរទេស ប៉ុន្តែលោកបានបង្ហាញការពេញចិត្ត បន្ទាប់ពីភាពយន្តរបស់លោកត្រូវបានជាប់ពានជាភាពយន្តដែលមានទម្រង់ដឹកនាំសម្ដែងបានល្អ។ ភាពយន្តមួយនេះ លោកមើលឃើញពីការដឹកនាំដ៏ល្អរបស់លោកជុំ វិចិត្រ ដែលជាអ្នកដឹករឿងតាំងពីដំណាក់កាលចូលប្រកួតដំបូងៗ តែលោកមិននឹកស្មានថាក្ដីសង្ឃឹមរបស់លោកទទួលបានលទ្ធផលដោយភាពយន្តរបស់លោកបានជាប់ជារឿងដែលមានទម្រង់ដឹកនាំបានល្អនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនោះឡើយ។

លោកប្រាប់ថា លោកសប្បាយចិត្ត ហើយអ្វីដែលលោកកាន់តែមោទនភាពទៅទៀត គឺរឿងរបស់លោកបានទទួលពានឆ្នើមមួយលើទម្រង់ជាភាពយន្តដែលដឹកនាំសម្ដែងបានល្អ នៅក្នុងមហោស្រពដែលមានភាពយន្តក្រោមការដឹកនាំរបស់ផលិតកររបទេសដល់ទៅ២រឿង គឺរឿង«Jailbreak ការពារឧក្រិដ្ឋជន» និងរឿង«តម្លៃស្នេហ៍» ដែលបានទទួលពាន ចូលរួមប្រកួតប្រជែង។

លោកបានបញ្ជាក់ថាក្នុងពេលចូលរួមប្រកួត ដ្បិតថាលោកមានក្ដីរំពឹងខ្លះថានឹងមានពានអាចទទួលបានពីការប្រកួតនេះ តែលោកមិនបានជឿជាក់ថាបានទទួលពានក្នុងចំណោម៩ពានដែលបានគ្រោងទុកឡើយ ទើបលោកបានចាត់ទុកថាគឺជាមោទនភាពធំណាស់សម្រាប់ជ័យលាភីដែលក្រុមការងាររបស់លោកគឺលោកជុំ វិចិត្រ ទទួលបាន តាមរយៈរឿង«ស៊ុបពើម៉ាំ»។

លោកជុំ វិចិត្រ បានអះអាងថា លោកបានឆ្លងកាត់ការដឹកនាំរឿងតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដោយគិតមកដល់ថ្ងៃនេះគឺមានប្រមាណជា៤០រឿងហើយដែលលោកបានដឹកនាំ តែនេះគឺជាលើកទី១ដែលលោកទទួលបានកិត្តិយសតាមរយៈការដឹកនាំសម្ដែងក្នុងរឿង«Super Mom»។

លោកថាខ្លួនអាចដឹកនាំរឿងបានល្អ ក៏ដោយសារតែសាច់រឿងដែលបាននិពន្ធដោយថៅកែមហាហង្សមានចំណុចល្អ និងដោយសារតែមានការសម្ដែងបានល្អ និងការចូលរួមពីក្រុមការងារផងដែរ ទើបលោកយល់ថាពានដែលខ្លួនទទួលបាន គឺជាមុខមាត់របស់ផលិតកម្មមហាហង្ស និងក្រុមការងារទាំងមូល។

លោកបានប្រកាសថានឹងពង្រឹងគុណភាពដឹកនាំរឿងអោយកាន់តែល្អ ដោយក្នុងអំឡុង២ឆ្នាំក្រោយ លោកនឹងមានស្នាដៃចូលរួមប្រកួតនៅក្នុងមហោស្រពភាពយន្តជាតិដែលនឹងធ្វើជាថ្មីម្ដងទៀតនោះផង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime