Logo

សហព័ន្ធកីឡាគុនដាវកម្ពុជា ត្រៀមរួចជាស្រេចសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ខែក្រោយ


ដោយ ៖ Mr. Eric

December 11, 2017

ក្រោយបញ្ចប់ព្រឹត្តិការណ៍ការប្រកួតថ្នាក់ជាតិរួចរាល់នោះ  សហព័ន្ធកីឡាគុនដាវកម្ពុជា បានត្រៀមក្រុមជម្រើសជាតិចេញទៅម៉ាឡេស៊ីសម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅម៉ាឡេស៊ីនាខែក្រោយ។

សហព័ន្ធកីឡាគុនដាវកម្ពុជា បានចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីរៀបចំការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ និងស្វែងរកកីឡាករ-កីឡាការិនីឆ្នើម។

លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានថ្លែងក្នុងឱកាសបិទការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ ឱ្យដឹងថា  ក្រោយជ្រើសរើសកីឡាករកីឡាការិនីរួចហើយនោះ សហព័ន្ធនឹងធ្វើការត្រៀមបញ្ចូនទៅចូលរួម ការប្រកួតអន្ដរជាតិនានា នៅឆ្នាំ២០១៨ខាងមុខ ពិសេសគឺការចូលរួមប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី នាខែមករាខាងមុខតែម្ដង ។

លោកបានបញ្ជាក់ថា ការរៀបចំជើងឯកជាតិ គឺជាចំណុចចាប់ផ្ដើមជាថ្មី ដើម្បីពង្រឹង និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី គុនដាវ ឲ្យកាន់តែរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ។ ពិសេសបំផុត គឺការបណ្ដុះបណ្ដាលថ្នាលវ័យក្មេង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមសរុប ២៩នាក់ មកពី ៤ក្លឹប-សមាគម ហើយធ្វើការប្រកួតលើ ២វិញ្ញាសាបុរសឯកត្តជនដាវធំ និងវិញ្ញាសានារីឯកត្តជនដាវកាប ។ ជាលទ្ធផលផ្នែកបុរសលេខ១ បានទៅកីឡាករ Paul Vag Urminsky ក្លឹបអ៊ីសា, លេខ២ កីឡាករមកពីក្លឹបសន្ធរម៉ុក ឃឹម សំមាន និងលេខ៣ កីឡាករ ជិម ធារ៉ា មកពីក្លឹបវេស្ទើន និងលេខ៣ ស្ទួនកីឡាករ ភង ឈាងហ័រ មកពីក្លឹបហូសាណា ។

ចំពោះលទ្ធផលវិញ្ញាសានារីឯកត្តជនដាវកាប ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ សុទ្ធតែមកពីក្លឹបហូសណា ក្នុងនោះលេខ១ កីឡាការិនី ឆាយ លីនលី, លេខ២ កីឡាការិនី សន និច, លេខ៣ កីឡាការិនី អ៊ី លីហ្សា និងលេខ៣ ស្ទួនកីឡាការិនី ជុំ សុវណ្ណារ៉ុង ។ សម្រាប់កីឡាករ-កីឡការិនីជ័យលាភី នឹងត្រូវបានជ្រើសរើសចូលរួមប្រមូលផ្ដុំ ជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅម៉ាឡេស៊ីនាខែក្រោយ ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts