Logo

អេ យ៉ានុត ខំអរលោតចង់បាក់សង្វៀនស្មានតែឈ្នះបារាំង, បែរជាអាជ្ញាកណ្តាល..ឱ្យយំវិញ!


ដោយ ៖ Mr. Eric

December 9, 2017

កាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ World Kun Khmer 2017 លើកទី១ ក្រោយបញ្ចប់គ្រប់ទឹកកីឡាការីនី  អេ យ៉ានុត  ខំតែអរលោតចង់បាក់សង្វៀនដោយសប្បាយចិត្តខ្លាំង នៅពេលអាជ្ញារកណ្តាលចាប់លើកដៃនាង  ប៉ុន្តែពិធីករប្រកាស ច្រឡំហើយ!

មហាជន និងទស្សនា នាំគ្នាខកចិត្ត និង រិះគន់ទៅដល់អាជ្ញារកណ្តាលដែលឍចាប់ដៃ អេ យ៉ានុត ប្រកាសថាឈ្នះលើកីឡាការិនីបារាំង ធ្វើនាងខំអរសប្បាយចិត្តគិតថាខ្លួនឈ្នះហើយ ប៉ុន្តែបែរជាអាជ្ញារកណ្តាលស្តាប់ពិធីករច្រឡំនឹងសំលេងស្មានតែកីឡាការិនីពណ៌ខៀវឈ្នះ ឱ្យនាងខកចិត្តដើរចុះមកក្រោមសង្វៀនប្រដាល់យំផងស្រក់ទឹកភ្នែកផងមិនអាចឆ្លើយនឹងសំនួរអ្នកកាសែតបានឡើយ។

ការប្រកាសច្រឡំបែបនេះបានធ្វើអោយនាងខកចិត្ត និង ខ្មាស់មហាជនដែលស្មានតែខ្លួនឈ្នះដោយសារការភ័ន្តច្រឡំ ខណៈមានអ្នកទស្សនាទាំងផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងតាមទូរទស្សន៍ TV5 នាំគ្នារិះគន់ និង មិនពេញចិត្តចំពោះការប្រកាសលទ្ធផលភ័ន្តច្រឡំទៅលើ អេ យ៉ានុត  កូនស្រីកីឡាករជើងខ្លាំង អេ ពូថង ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime