Logo

សញ្ញាបត្រអនុបណ្ឌិតមកពីអាមេរិក រៀន១ឆ្នាំកន្លះ នៅភ្នំពេញញ្ច


ដោយ ៖ Mr. Eric

December 9, 2017

ភ្នំពេញ៖ ចាប់ពីឆ្នាំ2018 នេះតទៅ និស្សិតខ្មែរនិងនិស្សិតក្នុងតំបន់ អាចទទួលបានឱកាសសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) មកពីអាមេរិក លើជំនាញផ្នែកច្បាប់ (Master of Law – LLM) និងការសិក្សាច្បាប់ ឯកទេសគោលនយោបាយនិងច្បាប់សេដ្ឋកិច្ចអន្តរជាតិ (Master of Legal Study in International Economic Law and Policy) នៅកម្ពុជាបានហើយ ។

កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះ ត្រូវបានសហការដោយសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអារីហ្សូណា (The University of Arizona-UA) នៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ UA គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗ និងលំដាប់កំពូលទាំង ១០០ នៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សានូវកម្មវិធីខាងលើ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ UA ដោយផ្ទាល់។

លោកស្រី Hillary Vance នាយិកាសាខានៃសាកលវិទ្យាល័យអារីហ្សូណាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺជាការបើកច្រកកាន់តែទូលាយថែមទៀត សម្រាប់និស្សិតខ្មែរ ឱ្យទទួលបានការអប់រំស្តង់ដារអាមេរិក និងមានឱកាសទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា។»

សាកលវិទ្យាល័យ AUPP ចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់កម្មវិធីសិក្សាពិសេសមួយនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime