Logo

ផ្អើល​ទាំង​ព្រលឹម​! បុរស​ម្នាក់​ដេកស្លាប់​ក្នុង​រថយន្ដ នៅមុខ​ក្លឹប​កម្សាន្ដ​រ៉ុ​ក​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 9, 2017

មាន​ករណី​ដ៏​គួរ​ឲ្យ​ផ្អើល​ទាំង​ព្រលឹម ដោយ​គេ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​រថយន្ត​ព្រូស ១​គ្រឿង នៅ​ទល់មុខ​ក្លឹប​កម្សាន្ត រ៉ុ​ក កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ ស្ថិត​ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ដែល​ដេកស្លាប់​ក្នុង​រថយន្ត​ខាងលើ​ឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។ ចំណែក​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2186​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ចំណែក​សព​ត្រូវបាន​បញ្ជូន​ទៅមក​វត្ត​ច្បារអំពៅ ដើម្បី​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​៕

 






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts