Logo

ដំណឹងក្នុងប្រទេសនយោបាយ លោក​យូ ហុកគ្រី ឡើង​អង្គុយ​កៅអី​អនុប្រធាន​ទី​១ រដ្ឋសភា ជំនួស​លោក​កឹម សុខា​


ដោយ ៖ កាសែត រស្មីកម្ពុជា

December 8, 2017

(​ភ្នំពេញ​)៖​លោក​យូ ហុកគ្រី ត្រូវបាន​សមាជិកសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​កន្លែង​លោក​កឹម សុខា​។ ការបោះឆ្នោត​ផ្តល់​សេចក្តី ទុក​លោក​យូ ហុកគ្រី បាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ​។​

​សម្លេងឆ្នោត​គាំទ្រ​លោក​យូ ហុកគ្រី មាន​ចំនួន​១១២​សម្លេង មិន​ព្រម​២​សម្លេង និង​អនុប្បវាទ​២​សម្លេង​។

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រកាសថា លោក​យូ ហុកគ្រី ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ហើយ​សម្តេច​​ប្រធានសភា ហៅ​លោក​យូ ហុកគ្រី ឡើង​អង្គុយ​កៅអី​អនុប្រធាន​ទី​១ សភា​។៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts