Logo

ម៉េចអញ្ចឹង! មហាហង្ស គ្មានជំនឿលើការប្រកួតខ្សែភាពយន្តមហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥


ដោយ ៖ Mr. Eric

December 7, 2017

កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពិធីបើកមហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ឆ្នាំ២០១៧ នៅសាលាមហោស្រពចតុមុខ ដែលក្រសួងវប្បធម៌និងចិត្រសិល្បៈ ធ្វើឡើងជាដៃគូសហការនោះបង្កើតការប្រកួតប្រជែងពានរង្វាន់ខ្សែភាពយន្តល្អប្រចាំនោះ មានផលិតកម្មចំនួនរិះគន់ចំពោះការអនុញ្ញាតស្នាដៃបរទេសមានប្រៀបជាង បង្កជារឿងមិនស្មើរភាពគ្នា ក្រោម “ស្លាកថ្នាក់ជាតិ” ប៉ុន្តែឱ្យបរទេសចូលរួម។

សូមរំលឹកថា លោក ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអនុប្រធានគណកម្មមហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ បានថ្លែងថា ខ្សែភាពយន្តជាជម្រើស៨ចុងក្រោយក្នុងដាក់ប្រឡងចាប់ពី​ថ្ងៃទី​៦ ដល់​១០​ធ្នូ ឆ្នាំ​២០១៧ មានចំនួន៨​ចំណងជើង ដើម្បី​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុងនោះ​មាន ១. រឿង​មុនពេល​ដួលរលំ របស់​ផលិតកម្ម រ៉ក អ៉ិ​ន​ធើ​ធិ​ន​មេន​ ២. រឿង​តម្លៃ​ស្នេហ៍ របស់​ផលិតកម្ម ខ្មែរ​មេគង្គ​ ៣. រឿង​ស៊ុប​ភើ​មាំ របស់​ផលិតកម្ម មហាហង្ស​ ៤. រឿង​ការពារ​ឧក្រិដ្ឋជន របស់​ផលិតកម្ម កងចក្រ ភី​ក​ឈ័​រ​ ៥. រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី របស់​ផលិតកម្ម​ថោ​ន អ៊ិន​ធើ​ធេ​ន​មេន​ ៦. រឿង​អ្នកនាង​ម្ចាស់​លឺ​កឺ របស់​ផលិតកម្ម មហាហង្ស​ ៧. រឿង​វិកល​ច​រឹក របស់​ផលិតកម្ម មាតុ​ចក្រ​ ៨. រឿង​ខូចចិត្ត​អាជីព របស់​ផលិតកម្ម រ៉ក អ៊ិន​ធើ​ធិ​ន​មេន​ ។

ក្នុងពិធីបើក ពិធីបើកសម្ពោធព្រឹត្តិការណ៍មហោស្រពភាពយន្តយ៉ាងអឹកអធឹកនៅសាលមហោស្រពចតុមុខនោះ ដោយមានផលិតករ និងតារាសម្ដែងល្បីៗជាច្រើនរូបចូលរួមនៅក្នុងពិធីមួយនេះ គឺការអនុញ្ញាតឲ្យ​ភាពយន្តរបស់ផលិតករបរទេសចូលរួមប្រកួតប្រជែងជាមួយភាពយន្តជាស្នាដៃរបស់ផលិតករក្នុងស្រុក ដែលក្រុមផលិតករ និងតួសម្ដែងខ្មែរមួយចំនួនយល់ថា ជាលក្ខខណ្ឌមិនសក្ដិសម។

លោក អ៊ិន សុភិន  ម្ចាស់ផលិតកម្មមហាហង្សបានលើកឡើងដោយមិនហ៊ាននិយាយចំៗថា បើព្រឹត្តិការណ៍នេះ ផ្ដល់ឱកាសឲ្យ​តែភាពយន្ត ដែលផលិតដោយផលិតករក្នុងស្រុកនោះ គឺជារឿងប្រសើរបំផុត ដើម្បីឲ្យ​ផលិតករក្នុងស្រុកស្វែងយល់ពីស្នាដៃរបស់ខ្លួន និងកាន់តែមានកម្លាំងចិត្ត ដើម្បីផលិតភាពយន្តឲ្យ​កាន់តែមានគុណភាព។  ភាពយន្តរបស់មហាហង្សនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ មានចំនួន២ គឺរឿង “Super Mom” និងរឿង “អ្នកនាងម្ចាស់ឡឺកឺ” ដោយលោកប្រកាសថា បើការប្រកួតប្រជែងស្ថិតតែក្នុងរង្វង់ភាពយន្តរបស់ផលិករក្នុងស្រុក គឺមានសង្ឃឹមច្រើន តែបើមានស្នាដៃរបស់បរទេសចូលរួមបែបនេះ គឺលោកប្រាប់មិនសង្ឃឹមខ្ពស់នោះទេ។ ក្នុងចំណោមភាពយន្តទាំងអស់ ដែលបានជ្រើសរើស នឹងមានតែភាពយន្ត៣ប៉ុណ្ណោះ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈដែលការប្រកាសថា ភាពយន្តល្អផ្ដាច់គេប្រចាំព្រឹត្តិការណ៍ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ធ្នូខាងមុខ។

ម្ចាស់ផលិតកម្មដែលខំផលិតយ៉ាងច្រើនក្នុងមួយឆ្នាំៗរូបនេះបាននិយាយថា “យើងមិនរើសអើមឡើយ ប៉ុន្តែការប្រកួតថ្នាក់ជាតិគួរត្រូវតាមប្រធានបទ ដែលអ្វីៗផលិតដោយខ្មែរ ទាំងអ្នកនិពន្ធ ទាំងតួ ទាំងអ្នកដឹកនាំ ទាំងបច្ចេកទេស គឺខ្មែរជាអ្នកធ្វើទាំងអស់បានត្រឹមត្រូវ។ ប៉ុន្តែឆ្នាំនេះឃើញប្លែកពីបីរឿងផងដែរ ដោយបរទេសជាអ្នកធ្វើចូលរួមប្រកួតថ្នាក់ជាតិ។ បើនិយាយបែបនេះគឺ មានប្រៀបតិចដែរ។ បើឱ្យធ្វើយ៉ាងម៉េច បើគណកម្មការ ក្រសួងវប្បធម៌គាត់អនុគ្រោះឬអនុញ្ញាត ចូលរួមប្រកួតប្រជែង គឺជាយល់ឃើញរបស់គាត់រឿងបរទេស ផលិតដោយបរទេស អនុញ្ញាត ចូលរួមប្រកួតថ្នាក់ជាតិ។ ពីព្រោះយើងបារម្ភផងដែរ រឿងយើង មហាហង្សទាំង៤រឿងគឺខ្មែរសុទ្ធ។”

សូមបញ្ជាក់ថា ថ្ងៃទី១០ ធ្នូខាងមុខ ជយលាភីចំនួន៩ ត្រូវបានប្រកាស ដោយទី១.ជយលាភីភាពយន្តឆ្នើម (Best Film) ទី២.ជយលាភីអ្នកនិពន្ធភាពយន្តឆ្នើម (Best Screen Play) ជនជាតិខ្មែរ ទី៣.ជយលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) ជនជាតិខ្មែរ ទី៤.ជយលាភីអ្នកថតភាពយន្តឆ្នើម (Best Cinematographer) ជនជាតិខ្មែរ ទី៥.ជយលាភីអ្នកសម្តែងប្រុសឆ្នើម (Best Actor) ជនជាតិខ្មែរ ទី៦.ជយលាភីអ្នកសម្តែងស្រីឆ្នើម (Best Actress) ជនជាតិខ្មែរ ទី៧.ជយលាភីអ្នកតុបតែងឆាកឆ្នើម (Best Props Master) ជនជាតិខ្មែរ ទី៨.ជយលាភីអ្នកបច្ចេកទេសពន្លឺឆ្នើម (Best Gaffer) ជនជាតិខ្មែរ និងទី៩.ជយលាភីអ្នកប្រព្រឹត្តិកម្មភាពយន្តឆ្នើម(Best Post Production) ជនជាតិខ្មែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime