Logo

ទីតាំងហ្គេមបាញ់ត្រីពីរកន្លែងក្បែរគ្នាក្នុងខណ្ឌឬស្សីកែវអាជ្ញាធរបណ្តោយឱ្យបើកយ៉ាងព្រងើយ


ដោយ ៖ Mr. Eric

December 6, 2017

ខណៈមានការបង្រ្កាបយ៉ាងសកម្មពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវប្រមាណជាបីបួនថ្ងៃរួចមក ទីតាំងហ្គេមបាញ់ត្រីពីរកន្លែងក្បែរគ្នា បើកដំណើរការយ៉ាងរលូន ដោយមួយកន្លែងធ្លាប់ត្រូវបានបង្រ្កាប និងមួយកន្លែងទៀតមិនធ្លាប់សោះ ទីតាំងទាំងពីរនោះនៅលើផ្លូវ២៧៣ ពីលិចអតីតផ្លូវរថភ្លើងទល់មុខស្ថានីយបូមទឹកស្អុយទួលគោក ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

ទីតាំងបាញ់ត្រីពីរកន្លែងក្បែរគ្នា បើកដំណើរការយ៉ាងរលូនចាប់ពីម៉ោងជាង៩យប់ជារៀងរាល់ថ្ងៃ ដោយមួយកន្លែងធ្លាប់ត្រូវបានបង្រ្កាប មានទ្វារពណ៍ខៀវពេលថ្ងៃត្រូវបានចាក់សោយ៉ាងស្អាតដូចជាគ្មានល្បែងអីនោះទេ ស្រាប់តែពេលយប់វិញបើកយ៉ាងរលូនចេញចូលបិតទ្វារយ៉ាងស្ងៀមស្ងាត់ មិនរំខានសមត្ថកិច្ចមូលដ្ឋានឡើង។ ដោយឡែកមួយកន្លែងទៀតមិនធ្លាប់បង្រ្កាបសោះ ព្រោះអ្នកលេងចេញបិត ចូលបិត ទីតាំងនោះមានទ្វារដែករូតចាស់ ដែលមានលេខពណ៍ក្រហមជាសម្គាល់ (១២៣៨)ទាល់តែយប់ទើបបើដំណើរការដូចគ្នា ។

បើតាមប្រជាពលរដ្ឋនៅក្បែរខាងទីតាំងបាញ់ត្រីទាំងនោះបានឲ្យដឹងថា បទល្មើស​ផ្សេងៗ​ដែល​កើត​មាននៅ​ ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​ គឺផ្ដើម​ចេញ​ប្រភព​នៃ​បន​ល្បែងស៊ីសង​នេះ​ ខណៈ​ទីតាំង​បើក​សេវា​កម្សាន្ដ​ហ្គេ​ម​បាញ់ត្រីតាម​បណ្ដា​ផ្ទះល្វែង​ លក្ខណៈ​ចំហ​ពង្វក់​សិស្ស​ និស្សិត​ ក្រុម​បង​តូច​បងធំ​ ភ្លេច​បាយ​ភ្លេច​ទឹក​ ភ្លេច​សាលា​ និង​ក្បត់​ទំនុកចិត្ដ​ឪពុក​ម្ដាយ​ អាណាព្យាបាល​ដោយ​ញៀន​នឹង​ល្បែង​ទាំងនេះ​ ។​​

ប្រភពដដែលបានបន្តថា សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បើក​ទីតាំង​ប្រភេទ​ហ្គេ​ម​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ខ្លះ​ទៀត​រារែក​ក្នុង​ការ​បង្ក្រាប​ ។ ចំណែកអ្នកកាងហ្គេមបាញ់ត្រីទាំងនេះ ជាមន្ត្រីប៉ូលិសនៅស្នងការក្រុង ។ អាណាព្យាបាល​សិស្ស​ និស្សិត​តែង​ តែ​បាន​សំណូមពរ​រាល់​វេទិកាសាធារណៈ​ ដែល​ធ្វើ​ឡើង​រវាង​អាជ្ញាធរ​និង​សមត្ថកិច្ច​ ជាមួយ​ប្រជាពលរដ្ឋ​ជា​ការ​អនុវត្ដ​តាម​ គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិ​ភាព​ ។​

ពួកគាត់បានបញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឬស្សីកែវមាន​ទីតាំង​លួច​បើក​ភ្នាល់​បាល់ស៊ីសងលើអិនធើណេត កត់​កន្ទុយលេខ ហ្គេម​ស៊ីសង ជាច្រើន​ហើយទីតាំង​ទាំងនោះ​តែងតែបង់លុយ​ជាប្រចាំ​ខែ​ឲ្យ​ទៅមេប៉ុស្តិ៍ អធិការ អធិការ​ង ទើប​ពួកគេ​អាច​បាន​បើក​លេង​យ៉ាងរលូន​ដូច្នេះ​បាន។

ទាក់ទិននឹងប្រជាពលរដ្ឋបានរិះគន់បណ្តែតបណ្តោយឲ្យបើកហ្គេមបាញ់ត្រីល្បែងស៊ីសង កន្ទុយ​លេខ ភ្នាល់​បាល់លើអិនធើណេត ហ្គេម នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ឬស្សីកែវ យើងមិនអាចសុំការបញ្ជាក់ពីអាជ្ញាធរខណ្ឌឬស្សីកែវបានឡើយ ។

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់លោក នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​លោក​ជួន សុវណ្ណ មេត្តា​ចាត់​វិធានការ​បង្ក្រាប​ទីតាំង​ល្បែង កន្ទុយ​លេខ ភ្នាល់​បាល់លើអិនធើណេត ហ្គេម នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ឬស្សីកែវ​ផង ព្រោះ​សព្វថ្ងៃនេះ​សម្បូរ​ខ្លាំងណាស់ ហើយ​ក្មេងៗ​ក៏​កំពុង​សប្បាយ​និង​ភ្នាល់​លេង​ណាស់ដែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime