Logo

Net 2017៖ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនគាំទ្រយុវជនចងច្រកគ្នារក​ជ័យជម្នះ


ដោយ ៖ Mr. Eric

December 5, 2017

នាយ​ឧត្តម​សេនីយ៍​លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បានអញ្ជើញចូលរួមចូលរួមអបអរព្រឹត្តិការណ៍ Net 2017 នៃការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ឯក​ជាតិ​ឆ្នាំ​២០១៧​នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ)​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៣​ ខែ​ធ្នូ​ ឆ្នាំ២០១៧។

Cambodian National E-Sports Championship 2017

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញជំហរគាំទ្រ និងអត្ថប្រយោជន៍លេងកីឡា E-Sports ដើម្បីឃ្លាតឆ្ងាយពីគ្រឿងញៀន។

Posted by E-Sports Federation Cambodia on Monday, 4 December 2017

 

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ថ្លែងថា ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជា​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​សង្គម​ ជា​ពិសេស​កៀរគរ​យុវជន​​ឲ្យ​រួបរួម​គ្នា​លេង​កីឡា​អេឡិចត្រូនិក​។ សកម្មភាព​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ យុវជន​​ចេះ​ចង​ក្រ​គ្នា​​ជា​ក្រុម​ដើម្បី​ប្រកួត​ស្វែង​រក​ជ័យជម្នះ។

លោក មាស វិរិទ្ធ “ពួក​គេ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ដែល​​នៅ​ទំនេរ​​​មក​លេង​កីឡា​ E-Sports ដើម្បី​បង្កើត​ចំណេះ​ដឹង និង​ស្មារតី​ដើម្បី​វិវត្ត​ឲ្យ​ទាន់​សម័យ​កាល​រីក​ចម្រើន​​ផ្នែក​បច្ចេកវិទ្យា​។ ថ្វី​ត្បិត​កីឡា​នេះ​មិន​បាន​​រីក​ចម្រើន​ផ្នែក​រាង​កាយ ប៉ុន្តែ​ធ្វើ​ឲ្យ​រីក​ចម្រើន​ការ​គិត​គូរ​ សតិអារម្មណ៍ និង​ប្រាជ្ញា​ស្មារតី។ ពួក​គេ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ និង​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​បដិសេធ​ទៅ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​គំរាម​កំហែង​ដល់​យុវជន។ យើង​ឃើញ​ថា​ យុវជន​ជាង​១ម៉ឺន​នាក់​ដែល​លេង​កីឡា​តាម​អនឡាញ ដូច្នេះ​មាន​ន័យ​ថា​ យុវជន​ជាង​១​ម៉ឺន​នាក់​ហើយ​​​បាន​ឃើញ​ឆ្ងាយ​ពី​គ្រឿង​ញៀន”។

លោកក៏បានប្រាប់ថា ដើម្បី​ឈាន​ទៅ​​ដណ្តើម​បាន​ជ័យជម្នះ​ យុវជន​ទាំង​អស់​ត្រូវ​ការ​ស្រាវជ្រាវ​ សិក្សា​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ដើម្បី​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ កីឡា​ E-Sports នេះ​កំពុង​រីក​ចម្រើន​ទូទាំង​ពិភព​លោក​ ដូច្នេះ​​នេះ​ជា​ឱកាស​ដែល​យុវជន​កម្ពុជា​ត្រូវ​ចាប់​យក​ និង​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​និយម។

លទ្ធផល​ដូច​ខាង​ក្រោម

ជយលាភី​វិញ្ញាសា AK2

  • ជើង​ឯក​៖ Never Care ទទួល​បាន​ពាន​ មេដាយ​មាស​ ប្រាក់​២០០០​ដុល្លារ​ និង​ ៤០,០០០ Sabay gold
  • ជា​ជើង​ឯក​រង៖ Infinity ​ទទួល​បាន​ ពាន មេដាយ​ប្រាក់ និង​ប្រាក់​១០០០​ដុល្លារ​ និង​៤០,០០០ Sabay gold
  • ​​លេខ​៣៖ ក្រុម Secret ​ ទទួល​​បាន​ពាន មេដាយ​សំរឹទ្ធ និង​ ៤0,០០០​ Sabay gold

ជយលាភី​វិញ្ញាសា​ Dota 2

  • ក្រុម​ Intelligent Quotient​  (IQ)​ ជា​ជើង​ឯក​ទទួល​បាន​ ១០០០​ដុល្លារ​ និង​១០,០០០ Sabay Gold
  • ក្រុម​ Glory 5ជើង​ឯក​រង​ទទួល​បាន ៥០០​ដុល្លារ​ និង១០,០០០ Sabay gold

ក្រុម​លេខ​១​ និង​លេខ​២​វិញ្ញាសា​ AK 2 តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ​នៅ​ប្រទេស​ថៃ​នា​ខែ​មករា​ ឆ្នាំ​២០១៨​ខាង​មុខ​។

ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ។

 

សូមរំលឹកថា ការ​ប្រកួត​​ត្រូវ​បាន​​បែង​ចែក​ជា​៥​តំបន់៖ តំបន់​ទី​១​ កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​។ តំបន់​ទី​២ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ។ តំបន់​ទី​៣​ កំពង់​ឆ្នាំង ពោធិសាត់ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ។ តំបន់​ទី​៤​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ ព្រម​ទាំង​តំបន់​ទី​៥ ​រាជធានី​ភ្នំពេញ​ កណ្ដាល ព្រៃ​វែង​ និង​ស្វាយ​រៀង​ ។

វគ្គ​ជម្រុះ​តាម​តំបន់​បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន២៤​ក្រុម​គឺ​​​​១៦​សម្រាប់​វិញ្ញាសា​ AK 2 និង​៨​សម្រាប់​​វិញ្ញាសា​ Dota 2 ​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​នៅ​រាជ​ធានី​ភ្នំពេញ​នា។​ ជយលាភី​តាម​តំបន់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ដែរ​​សម្រាប់​វិញ្ញាសា AK2 លេខ​១​ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold និង​លេខ​២ ទទួល​បាន​៥០០$ + ២០,០០០ Sabay gold ខណៈ​ វិញ្ញាសា Dota ​ក្រុម​​លេខ​១​ ទទួល​បាន ១០,០០០ Sabay gold។

សូមបញ្ជាក់ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​លេខ​៣ ក្រុម​​ Secret បា​ន​យក​ឈ្នះ​ក្រុម King Attack ដោយ​លទ្ធផល ៥-១ ខណៈ​ការ​ប្រកួត​​​យក​លេខ​​១ ក្រុម Never Care បាន​យក​ឈ្នះ​ក្រុម​ Infinity ដោយ​លទ្ធផល ៧-៣៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime