Logo

ម៉ាដូណា អញ្ជើញតារាល្បីជាច្រើនមកអបអរមជ្ឈមណ្ឌលថែសម្រស់ជាងកន្លះលានដុល្លាររបស់បស្រី


ដោយ ៖ Mr. Eric

December 4, 2017

លោក ម៉ាដូណា តារាកំប្លែងរហ័សនាមតារាមុខសេះ បានចេញមុខជួយជ្រោមជ្រែងមជ្ឈមណ្ឌលថែសម្រស់របស់ស្រីលោកដោយរកទាំងតួនិងភ្ញៀវគាំទ្រហាងដែលបើកប្រើដើមជាងកន្លះលានដុល្លារ។

លោកប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ក្នុងពិធីសម្ពោធហាងនេះថា លោកព្រមចេញមុខអញ្ជើញតារាស្រីៗល្បីធ្វើជាអ្នកតំណាងហាង និង រកភ្ញៀវសម្រាប់បងស្រីរបស់លោក ដើម្បីធ្វើការក្នុងទីផ្សាររក្សាសម្រស់ឲ្យកាន់តែរីកចម្រើនខណៈ មជ្ឈមណ្ឌលសម្រស់ទើបដាក់សម្ពោធនេះ បានចុះដើមទុនជាងកន្លះលានដុល្លារ ដោយមានភាគហ៊ុនបីប្រទេសគឺ កម្ពុជា ចិន និងកូរ៉េ។

លោក ម៉ាដូណា បានប្រាប់ ថាលោកមិនជាប់ពាក់ព័ន្ធការចំណាយដើមទុនដ៏ច្រើនសន្ធឹកបែបនេះទេ។ ប៉ុន្តែលោកប្រាប់ថា ការបើកហាងរក្សាសម្រស់នេះ មានទិសដៅផ្តោតលើការជួយឲ្យសម្រស់ក្មេងជាងវ័យ។ ហាងសម្រស់ Venus នេះជារបស់បងស្រីធម៌របស់លោក បានជួយលើផ្នែកផ្សព្វផ្សាយអញ្ជើញក្រុមតារាៗមកពិនិត្យសម្រស់នៅហាងនេះ ដោយផ្តល់ជូនការបញ្ចុះតម្លៃសមរម្យ។ លោកថា មជ្ឈមណ្ឌលរបស់បងស្រីធម៌លោក បានទិញឡាយសិនពីប្រទេសចិន-កូរ៉េ ហើយមានតែ១ទីតាំងនេះប៉ុណ្ណោះ សម្រាប់ដំណើរការនៅកម្ពុជា។

ចំណែកលោកស្រី អៀង ម៉ីលី ម្ចាស់ភាគហ៊ុនហាងរក្សាសម្រស់ និងកែសម្ជស្ស Venus ជាបងស្រី ម៉ាដូណានោះបានបញ្ជាក់ដែរថា ហាងអ្នកស្រីចាប់ដំណើរការពីពេលនេះតទៅដោយផ្ដល់គ្រប់សេវារក្សាតួខ្លួននារីបុរស។ លោកស្រីថា Venus មានម៉ាស៊ីនវះកាត់បែបធម្មជាតិ សម្រកទម្ងន់ ខ្លាញ់ក្បាលពោះ ហើយប្រេននេះ មាននៅកូរ៉េ តាំងពីឆ្នាំ២០០៦មកម៉្លេះ។

លោក អៀង ម៉ីលី ដែលម្ចាស់ភាគហ៊ុនខ្មែរមួយរូបក្នុងបីប្រទេសហការនាំផលិតពីកូរ៉េនិងម៉ាស៊ីនពីអាមេរិកបានថ្លែងថា “ហាងយើងក៏មានរក្សាអនាម័យស្ត្រី មានជំងឺមហារីកសុដន់ សម្អាតលាងប្រកបដោយអនាម័យជូនផងដែរ។ លើសពីនេះ ក៏គ្រោងយកតារាខ្មែរ ដូចជា អាលីហ្សា សោភ័ណ លីនដា ធ្វើជាតារាផ្សាយនៅ Venus នៅពេលខាងមុខ”។

លោក ម៉ាដូណា និងបងស្រី ព្រមទាំងមិត្តភក្តិសិល្បករ ភ្ញៀវកិត្តិយសជាច្រើន បានប្រារព្ធពិធីដាក់សម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលរក្សាសម្រស់ “Venus” ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៧ អមដោយវត្តមានតារាសម្តែងនិងក្រុមតារាបង្ហាញម៉ូតល្បីៗជច្រើនរូបអបអរតារាកំប្លែងលោក ម៉ាដូណា ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime